ប្អូនប៊ូយគីមឡើយ សិស្សថ្នាក់ទី ៩A២ អនុវិទ្យាល័យទ្រុងអាង ស្រុកកើ-ដ ក្រុងកឹងធើ ទើបទទួលបានរង្វាន់លេខ ២ ក្នុងពិធីប្រឡងច្នៃប្រតិដ្ឋ យុវវ័យនិងកុមារក្រុងកឹងធើ លើកទី ៩ ឆ្នាំ ២០១៩-២០២០ ជាមួយនឹងការច្នៃប្រតិដ្ឋ “ម៉ាស៊ីនបូមជែលលាងដៃដោយមិនបាច់ប៉ះពាល់”។
ផលិតផល “ម៉ាស៊ីនបូមជែលលាងដៃ ដោយមិនបាច់ប៉ះពាល់” របស់ប្អូនប៊ូយគីមឡើយ។
ការច្នៃប្រតិដ្ឋរបស់ប្អូនគីមឡើយ ផ្តើមចេញពីការកើតជំងឺ COVID-១៩ ឆ្លងរាលដាលដោយសារការប៉ះនឹងមេរោគ។ ដូច្នេះ “ម៉ាស៊ីនបូមជែលលាងដៃដោយមិនបាច់ប៉ះពាល់” គឺជាដំណោះស្រាយមួយដែលមានប្រសិទ្ធភាព រួមចំណែកបង្ការ ប្រឆាំងជំងឺឆ្លងរាលដាល។ ខណៈពេលដាក់ចេញពីគំនិតនេះ ប្អូនគីមឡើយ ក៏បានអ្នកគ្រូ ត្រឿងធីង៉ុកដែប គ្រូបង្រៀនវិញ្ញាសានិរុត្តិសាស្រ្តនៃអនុវិទ្យាល័យទ្រុងអាង ធ្វើការណែនាំអនុវត្ត។
ការច្នៃម៉ាស៊ីនបូមជែលលាងដៃរបស់ប្អូនគីមឡើយ មានភាពងាយបំផុតសម្រាប់អ្នកត្រូវការយកជែលលាងដៃ ប្អូនរចនាម៉ូដតូចល្មម ដោយប្រើសម្ភារៈបំពង់ទីបជ័រ PVC បំពាក់គ្រឿងអេឡិកត្រូនិក ប្រអប់ម៉ាស៊ីនអាចធានាប្រើប្រាស់បានយូរ។ ម៉ាស៊ីនប្រើថាមពលអគ្គិសនីពី ៦V-១២V តាមរយៈការប្តូរថាមពលអគ្គិសនីឬប្រើថ្មសមស្រប ហើយងាយស្រួលលើកដាក់ទៅកន្លែងផ្សេងៗ។ វត្ថុធាតុដើមផលិតម៉ាស៊ីននេះ មិនពិបាករកនោះទេ ពីព្រោះមានលក់នៅលើទីផ្សារ។ តួយ៉ាងដូចបំពង់ទីបជ័រ PVC ៤៩ និងគ្រឿងតំណគម្រប់ PVC ៤៩ (សម្រាប់ផ្ទុកម៉ាស៊ីនបូមខ្នាតតូច ម៉ូឌុល បន្ទះសៀគ្វី ។ល។)។ បំពង់ប្រព័ន្ធបាញ់ជាផ្សែង និងឧបករណ៍ជំនួយការ (មានម៉ាស៊ីនផ្លុំហ្គាស កំប៉ុងហ្គាសតូច រណារ និងម៉ាស៊ីនស្វានជាដើម)។ ដើម្បីប្រើប្រាស់ជែលលាងដៃ ដោយមិនបាច់កាន់យកដបទេ ប្អូនគីមឡើយ បានប្រើឧបករណ៍អេឡិកត្រូនិកបើកបិទស្វ័យប្រវត្តិ និងប្តូរថាមពលអគ្គិសនី ២២០V មកនៅកម្រិតពី ៦V- ១២V ឬក៏ប្រើប្រាស់ថាមពលថ្មពី ៦V-១២V។ ដោយប្រើប្រាស់សម្ភារៈដែលមានលក់លើទីផ្សារដើម្បីផ្គុំដំឡើង។ ដំណាក់ កាលបូមយកជែលលាងដៃ គ្រាន់តែយកដៃទៅដាក់ត្រង់ឧបករណ៍ចាប់សញ្ញានោះ ជែលលាងដៃក៏ចេញមកដោយស្វ័យប្រវត្តិ។
អ្នកគ្រូ ត្រឿងធីង៉ុកដែប ឱ្យដឹងបន្ថែម៖ “បច្ចុប្បន្ន “ម៉ាស៊ីនបូមជែលលាងដៃ ដោយមិនបាច់ប៉ះពាល់” កំពុងបន្តការកែច្នៃ ដោយធ្វើការកែលម្អនូវវិបត្តិមួយចំនួនដើម្បីចូលរួមការប្រឡងថ្នាក់ជាតិ”៕
ប៊ិតង៉ុក-លីសៀ