ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

14/12/2020 - 15:41

ថវិកា​ ៤,៤​ ពាន់​លាន​ដុង​ បង្កើន​សមត្ថ​ភាព​ដល់​សហគមន៍​និង​កម្មា​ភិបាល​មូល​ដ្ឋាន​

កាម៉ាវ៖  យោង​តាម​គណៈ​ជន​ជាតិ​ខេត្ត​កាម៉ាវ ថវិកា​ប្រ​មាណ​ ៤,៤ ពាន់​លាន​ដុង​ គឺជា​ប្រ​ភព​ទុន​ថវិកា​មជ្ឈិម​ ឧបត្ថម្ភ​ខេត្ត​កាម៉ាវអនុវត្ត​អនុគម្រោង​ ៣ គឺ៖  បង្កើន​សមត្ថ​ភាព​ដល់​សហគមន៍​និង​កម្មា​ភិបាល​មូល​ដ្ឋាន​ ចំ​ណុះ​កម្ម​វិធី​ ១៣៥ ដំ​ណាក់​កាល​ ២០១៦-២០២០។​

ទិដ្ឋ​ភាព​នៃ​សន្និ​សីទ​ហ្វឹក​ហា​ត់ បំ​ប៉ន​ចំ​ណេះ​ដឹង​ដល់​សហគមន៍​និង​
កម្មា​ភិបាល​មូល​ដ្ឋាន​ឆ្នាំ​ ២០២០ ។​

ផ្តើម​ពី​ប្រ​ភព​ដើម​ទុន​ខាង​លើ​ គណៈ​ជន​ជាតិ​ខេត្ត​កាម៉ាវ បាន​រៀប​ចំ​សម្រេច​ជា​ស្ថាពរ​ ជាង​ ៤០ លើក​ សន្និ​សីទ​ហ្វឹក​ហាត់ បំ​ប៉ន​ចំ​ណេះ​ដឹង​ដល់​សហគមន៍​និង​កម្មា​ភិបាល​មូល​ដ្ឋាន​នៅ​តាម​ឃុំ​តំ​បន់​ III តំ​បន់​ II ដែល​មាន​ភូមិ​ក្រលំ​បាក​ខ្លាំង​ជាច្រើន​ ដោយ​មាន​អ្នក​ចូល​រួម​ជាង​ ៤.៤០០ លើក​នាក់។​ ទន្ទឹម​នឹង​នោះ​ គណៈ​ជន​ជាតិ​ក៏​បាន​រៀប​ចំ​ក្រុម​ការ​ងារ​ចំ​នួន​ ៥ ទៅ​រៀន​សូត្រ​ ចែក​រ​ំលែក​បទ​ពិសោធន៍អំ​ពី​ការ​ងារ​គ្រប់​គ្រង​ ផ្សព្វ​ផ្សាយ​អនុវត្ត​កម្ម​វិធី​ ១៣៥ និង​ចូល​រួម​ទម្រង់​ផលិត​កម្ម​ ដែល​មាន​ប្រ​សិ​ទ្ធភាព​នៅ​ភូមិ​ភាគ​មួយ​ចំ​នួន​តំ​បន់​វាលរាប​ទ​ន្លេ​គឺវ​ឡុង​ តំ​បន់​ដុង​ណាម​បូ​ តីង្វៀន​ តីបាក់​ និង​តំ​បន់​ភូមិ​ភាគ​កណ្តាល​។​

លោក​ត្រេវក្វាង​ឡើយ​ ប្រ​ធាន​គណៈ​ជន​ជាតិ​ខេត្ត​កាម៉ាវ ឱ្យ​ដឹង​៖ សហគមន៍​និង​កម្មា​ភិបាល​មូល​ដ្ឋាន​ នៅ​តាម​ឃុំ​ ភូមិ​លំ​បាក​ខ្លាំង​ កាន់​តែយល់​ច្បាស់​ពីឋានៈ​ តួនា​ទីរបស់​ខ្លួន​ក្នុង​ការ​ផ្សព្វ​ផ្សាយ​និង​រៀប​ចំ​អនុវត្ត​នូវ​កម្ម​វិធី​ គោ​លនយោ​បាយ​ជន​ជាតិ​និយាយ​រួម​ កម្ម​វិធី​ ១៣៥ និយាយ​ដោយ​ឡែក​។​ រាល់​ព័ត៌​មាន​ ចំ​ណេះ​ដឹង​ដែល​ទទួល​បាន​ បាន​ជួយ​ដល់​សហគមន៍ និង​កម្មា​ភិបាល​មូល​ដ្ឋាន​ចូល​រួម​មាន​ប្រ​សិទ្ធ​ភាព​ជាង​ ក្នុង​ការ​កសាង​កម្ម​វិធី​ការ​ងារ​របស់​ភូមិ​ភាគ​។​ ព្រម​ជាមួយ​នោះ​ រៀប​ចំ​ផ្សព្វ​ផ្សាយ​ ចលនា​ប្រ​ជា​ជនអនុវត្ត​; ចូល​រួម​ពិនិត្យ​ ឃ្លាំ​មើល​ការ​អនុវត្ត​កម្ម​វិធី​ ១៣៥ និង​កម្ម​វិធី​គោ​លនយោ​បាយ​ជន​ជាតិ​ដែល​ពាក់​ព័ន្ធ​៕​

ថា​ញ់ឡុង​-លីសៀ ​ 

ចែករំលែកអត្ថបទ