នៅសាលមហោស្រពក្រុងហូជីមិញ ទើបប្រព្រឹត្តឡើងវគ្គផ្តាច់ព្រ័ត្រពិធីប្រឡងស្វែងយល់ ពីគោលនយោបាយច្បាប់ កាត់បន្ថយភាពក្រីក្រដោយចីរភាព តំបន់ជនជាតិភាគតិចនៅតំបន់ណាមបូ ឆ្នាំ ២០២០ ។
លោកឡេសើុងហាយ អនុរដ្ឋមន្រ្តី អនុប្រធានគណៈកម្មាធិការជនជាតិ ប្រធានគណៈកម្មការចាត់តាំងពិធីប្រឡងជូនបណ្ណសរសើររបស់គណៈកម្មាធិការជនជាតិដល់ក្រុមដែលចូលរួមប្រឡង។
អស់រយៈពេលមួយថ្ងៃធ្វើការប្រកួតប្រជែង រវាងក្រុមនានាដែលចូលរួមប្រឡង លទ្ធផលទីបញ្ចប់ ពានរង្វាន់ពិសេសបានទៅលើក្រុមមកពីខេត្តគៀងយ៉ាង។ ជ័យលាភីលេខ ១ ចំនួន ២ រង្វាន់ បានទៅលើក្រុមដុងណាយនិងហូវយ៉ាង ជ័យលាភីលេខ ២ ចំនួន ៤ រង្វាន់ បានទៅលើក្រុមសុកត្រាំង វិញឡុង ត្រាវិញ ក្រុងហូជីមិញ។ ជ័យលាភីលេខ ៣ ចំនួន ២ រង្វាន់បានទៅលើក្រុមប៊ិញភឿកនិងកាម៉ាវ។ សមមិត្ត ឡេសើុងហាយ អនុរដ្ឋមន្រ្តី អនុប្រធានគណៈកម្មាធិការជនជាតិ ប្រធានគណៈកម្មការចាត់តាំងពិធីប្រឡង ជូនបណ្ណសរសើរនិងរង្វាន់របស់គណៈកម្មាធិការជនជាតិដល់ក្រុមនានាចូលរួមប្រឡង។
ចូលរួមពិធីប្រឡងរួមមាន ៩ ក្រុមមកពីខេត្ត ក្រុងតំបន់ភាគខាងលិច និងដុងណាមបូ រួមមាន៖ កាម៉ាវ គៀងយ៉ាង សុកត្រាំង ត្រាវិញ វិញឡុង ហូវយ៉ាង ដុងណាយ ប៊ិញភឿក និងក្រុមម្ចាស់ផ្ទះក្រុងហូជីមិញ។ ក្នុងការប្រឡង ក្រុមទាំងអស់ត្រូវឆ្លងកាត់ ២ វគ្គ វគ្គជម្រុះនិងវគ្គផ្តាច់ព្រ័ត្រ។ តាមរយៈនោះ វគ្គប្រឡងនីមួយៗ មាន ៤ ផ្នែក៖ ឧទ្ទេសនាម ប្រឡងធ្វើតេស្ត ឆ្លើយសំណួរអំពីស្ថានភាពច្បាប់ ប្រឡងសម្តែងឈុតរឿងខ្លីៗ ផ្សព្វផ្សាយពីគោលនយោបាយច្បាប់ ទៅតាមបធានបទ។
ពិធីប្រឡងគឺជាព្រឹត្តិការណ៍សារគមនាគមន៍ ដ៏សំខាន់សំដៅលើកកម្ពស់ស្មារតីយល់ដឹង ទំនួលខុសត្រូវរបស់កម្មាភិបាលធ្វើការងារឃោសនា ផ្សព្វផ្សាយនៅមូលដ្ឋាន ប្រជាជន សហគមន៍ អំពីការងារកាត់បន្ថយភាពក្រីក្រ និយាយរួម និងអំពីព័ត៌មាននិយាយដោយឡែក។ នេះក៏ជាវេទិកាដើម្បីដាស់ស្មារតីឈានឡើងចាកផុតពីភាពក្រីក្រដោយខ្លួនឯង ជំរុញការទំនាក់ទំនងរៀនសូត្រ បង្កើនការយល់ដឹង រឹតបន្តឹងចំណងសាមគ្គីភាពក្នុងប្រជាជន ចែករំលែកបទពិសោធន៍រវាងភូមិ ឃុំ ស្រុក ក្នុងការអនុវត្តកម្មវិធីទិសដៅជាតិ កាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព ប្រទះឃើញទាន់ពេលនូវរបៀបធ្វើល្អៗ និងទម្រង់សារគមនាគមន៍ប្រកបដោយប្រសិទ្ធភាព សមស្រប ដើម្បីពង្រីកដល់តំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ៕
យោង៖ baodantoc.vn-មុនី