20/10/2020 - 09:08

ពង្រីក​ប្រសិទ្ធភាព​ទម្រង់​ “ប្រ​ជា​ចលនា​ប៉ិន​ប្រ​សប់​” អំ​ពី​សន្តិ​សុខ​សណ្តាប់​ធ្នា​ប់​

មាន​ទម្រង់​ “ប្រ​ជា​ចលនា​ប៉ិន​ប្រ​សប់​” ជាច្រើន​អំ​ពី​សន្តិ​សុខ​សណ្តាប់​ធ្នាប់​ ត្រូវ​បាន​ស្រុក​នា​នា​នៅ​ក្រុង​កឹង​ធើ ផ្សព្វ​ផ្សាយ​អនុវត្ត​នាំ​មក​ប្រ​សិទ្ធ​ភាព​ជាក់​ស្តែង​។​ ទម្រង់​ទាំង​នេះ​បាន​ទាក់​ទាញ​ប្រ​ជា​ជន​ចូល​រួម​ច្រើន​កុះ​ករ​ រួម​ចំ​ណែ​ក​ទប់​ស្កាត់​ កាត់​បន្ថយ​នូវ​បទ​ល្មើស​និង​បាប​គ្រោះ​សង្គម​។​

កម្លាំង​នគរ​បាល​ឃុំ​តឹង​ថា​ញ់ (ស្រុក​ធើយ​ឡាយ​) កំ​ពុង​ពិនិត្យ​កាមេរ៉ា​ដែល​បាន​ដំ​ឡើង

​នៅ​លើ​ភូមិ​សាស្រ្ត​មួយ​ចំ​នួន​។​

រយៈ​ពេល​កន្លង​ ជីវ​ភាព​សម្ភារៈ​ ស្មារ​តី​របស់​ប្រ​ជា​ជន​នៅ​ឃុំ​ទ្រឿង​ស្វឹង​ B ស្រុក​ធើយ​ឡាយ​ ត្រូវ​បាន​លើក​ស្ទួយ​ដោយ​ឥត​ឈប់​ឈរ​។​ ពូង្វៀង​វ៉ាន់​ថាវ ប្រ​ជា​ជន​រស់​នៅ​ក្នុង​ភូមិ​ ឱ្យ​ដឹង​ដោយ​ក្តី​រីក​រាយ៖ “មុខ​មា​ត់ភូមិ​ស្រុក​កាន់​តែរីក​ចម្រើន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ ស្ថាន​ភាព​សន្តិ​សុខ​សណ្តាប់​ធ្នា​ប់​ក្នុង​ភូមិ​មាន​ភាព​លំ​នឹង​ជាង​”។​ ការ​វិវឌ្ឍ​ជាវិជ្ជ​មាន​ដូច្នេះ​ គឺអា​ស្រ័យ​ការ​មូល​មតិ​គ្នា​ជាឯកច្ឆ័ន្ទក្នុង​ទូទាំង​ប្រ​ព័ន្ធ​នយោ​បាយ​និង​ការ​សាម​គ្គី​ រួម​កម្លាំង​គ្នា​របស់​ប្រ​ជា​ជន​ក្នុង​ការ​តស៊ូ​បង្ការ​ប្រ​ឆាំង​បទ​ល្មើស​និង​បាប​គ្រោះ​សង្គម​។​ ក្នុង​នោះ​ ទម្រង់​“ដង​ផ្លូវ​ សន្តិ​សុខ​ ភ្លឺ​-បៃតង​-ស្អាត​-ល្អ​-សុវត្ថិ​ភាព​” ត្រូវ​បាន​អនុវត្ត​នៅ​ភូមិ​ទាំង​ ២ គឺភូមិ​ទ្រឿង​ខឿងA និង​ភូមិ​ទ្រឿង​ខឿងB ដោយ​មាន​ប្រ​វែង​សរុប​ចំ​នួន​ ៤.៤០០ ម៉ែ​ត្រ។​ ជាពិសេស​ ឃុំ​ទ្រឿង​ស្វឹង​B ថែម​ទាំង​កសាង​និង​បង្កើន​គុណ​ភាព​ទម្រង់​បង្ការ​ ទប់ស្កាត់​បទ​ល្មើស​ ដូច​៖ ខ្លោង​ទ្វារ​សន្តិ​សុខ​សណ្តាប់​ធ្នាប់​ ក្រុម​ល្បាត​តាម​ដង​ព្រែក​។​ល។​ អនុសេនីយ៍​ឯក​ ហូហ្វាយ​ភឿង ប្រ​ធាន​នគរ​បាល​ឃុំ​ទ្រឿង​ស្វឹង​B ឱ្យ​ដឹង​៖ “ទម្រង់​“ប្រ​ជា​ចលនា​ប៉ិន​ប្រ​សប់​”អំ​ពី​សន្តិ​សុខ​សណ្តាប់​ធ្នាប់​ បាន​ពង្រីក​ប្រសិទ្ធភាព​ជាវិជ្ជ​មាន​ រួម​ចំ​ណែ​ក​ក្នុង​ការ​ទប់ស្កាត់​នូវ​បទ​ល្មើស​ផ្សេង​ៗ​ ធានា​សុវត្ថិ​ភាព​អា​យុ​ជីវិត សុខ​ភាព​និង​ទ្រព្យ​សម្បត្តិ​របស់​ប្រ​ជា​ជន​”។​

ការ​ចលនា​ទូទាំង​ប្រ​ជា​ជន​ការ​ពារ​សន្តិ​សុខ​មា​តុភូមិ​នៅ​ឃុំ​ធើយ​ហ៊ឹង​ ស្រុក​កើ-ដ បាន​ពង្រីក​ទូលំ​ទូលាយ​ក្នុង​សហគមន៍។​ ពូត្រឹង​វ៉ាន់​ខាញ់​ នៅ​ឃុំ​ធើយ​ហ៊ឹង​ ឱ្យ​ដឹង​៖  “ប្រ​ជា​ជន​តែង​មាន​ការ​ស្រុះ​ស្រួល​គំ​និត​ជាមួយ​រដ្ឋ​អំ​ណា​ច​ និង​ផ្នែក​សមត្ថ​កិច្ច​ក្នុង​ការ​រក្សា​សន្តិ​សុខ​សណ្តាប់​ធ្នា​ប់​”។​ កាល​ពី​មុន​ ឃុំ​ធើយ​ស្វឹង​បាន​អនុវត្ត​ទម្រង់​ក្រុម​ល្បាត​ប្រ​ជា​ជន​ ខ្លោង​ទ្វារ​សន្តិ​សុខ​សណ្តាប់​ធ្នាប់​ កាមេរ៉ា​សន្តិ​សុខ​ ។​ល។​ តាម​ប្រ​សាសន៍​វរសេនី​យ៍ទោ ដាវ​ត្រុងហ៊ីវ ប្រ​ធាន​នគរ​បាល​ឃុំ​ធើយ​ហ៊ឹង​ ទម្រង់​កាមេរ៉ា​សន្តិ​សុខ​ បាន​ពង្រីក​ប្រ​សិទ្ធភាព​ជាក់​ស្តែង​។​ ទម្រង់​ឯទៀត​ មិន​ទាន់​មាន​ប្រ​សិទ្ធ​ភាព​ខ្ពស់​នៅ​ឡើយ​ ម្ល៉ោះ​ហើយ​ឃុំ​កំ​ពុង​ពិនិត្យ​ ពង្រឹង​និង​បង្កើន​គុណ​ភាព​ដំ​ណើរការ​។​ វរសេនី​យ៍ទោ ដាវ​ត្រុងហ៊ីវ ឱ្យ​ដឹង​៖  ការ​ចលនា​ទូទាំង​ប្រ​ជា​ជន​ការ​ពារ​សន្តិ​សុខ​មាតុ​ភូមិ​នៅ​ឃុំ​ធើយ​ហ៊ឹង​ ជាសន្សឹម​ៗ​ត្រូវ​បាន​កើន​ឡើង​ផង​ដែរ​។​ គ្រប់​គណៈ​ ផ្នែក​ អង្គ​ការ​មហា​ជន​ នៅ​ភូមិ​ភាគ​ បាន​អនុវត្ត​ល្អ​ការ​ងារ​សម្រប​សម្រួល​ ទំ​នាស់​ផ្ទៃ​ក្នុង​ប្រ​ជា​ជន​ តស៊ូ​កម្ចាត់​បាប​គ្រោះ​សង្គម​។​ល។​  

រៀង​រាល់​ឆ្នាំ​ នគរ​បាល​ក្រុង​កឹង​ធើតែង​ធ្វើ​ការ​ពិនិត្យ​ ពង្រឹង​និង​បង្កើន​គុណ​ភាព​ ពង្រីក​ទម្រង់​គំ​រូ​ ជឿន​លឿន​។​ តាម​ប្រ​សាសន៍​ឧត្តមសេនីយ៍​ត្រី​ ង្វៀន​វ៉ាន់​ធ្វឹង​ នា​យក​នគរ​បាល​ក្រុង​កឹង​ធើ ទម្រង់​ “ប្រ​ជា​ចលនា​ប៉ិន​ប្រ​សប់​” លើ​វិស័យ​សន្តិ​សុខ​ សណ្តាប់​ធ្នាប់​របស់​ក្រុង​ បាន​ពង្រីក​ប្រ​សិទ្ធ​ភាព​ជាវិជ្ជ​មាន​។​ ស្ថាន​ភាព​សន្តិ​សុខ​សណ្តាប់​ធ្នាប់​លើ​ភូមិ​សាស្រ្ត​មាន​ស្ថិរ​ភាព​; ការ​ប្តឹង​តវ៉ា​ ក្ដី​ក្ដាំ​មាន​និន្នា​ការ​កាត់​បន្ថយ​។​ ឆ្លង​តាម​រយៈ​នោះ​ ពង្រីក​កម្លាំង​ទូទាំង​ប្រ​ព័ន្ធ​នយោ​បាយ​និង​ទូទាំង​ប្រ​ជា​ជន​ ចូល​រួម​ការ​ពារ​សន្តិ​សុខ​សណ្តាប់​ធ្នាប់​ រួម​ចំ​ណែកជំ​រុញ​សេដ្ឋ​កិច្ច​-សង្គម​នៅ​ភូមិ​ភាគ​កាន់​តែរីក​ចម្រើនពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​៕​

                                   ចឹងហ៊ឹង​ -លីសៀ

 

ចែករំលែកអត្ថបទ