ក្រុមការងារនៃគណៈកម្មាធិការជនជាតិ ដឹកនាំដោយលោក ឡេសើុងហាយ អនុរដ្ឋមន្រ្តី អនុប្រធានគណៈកម្មាធិការជនជាតិ បានចុះធ្វើការជាមួយថ្នាក់ដឹកនាំខេត្តសុកត្រាំង ស្ដីពីកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គម តំបន់ជនរួមជាតិភាគតិចនិងតំបន់ភ្នំ ដំណាក់កាល ២០២១ - ២០២៥ ។
អនុរដ្ឋមន្រ្តី អនុប្រធានគណៈកម្មាធិការជនជាតិឡេសើុងហាយ ថ្លែងយោបល់ចង្អុលការក្នុងពេលជំនួបធ្វើការ។
អនុវត្តសារលិខិតលេខ៣៦/UBDT-CSDT ចុះថ្ងៃ១៤/៩/២០២០ របស់គណៈកម្មាធិការជនជាតិ គឺគ្រោងថវិកាដើម្បីអភិវឌ្ឍសេដ្ឋកិច្ច-សង្គម តំបន់ជនរួមជាតិភាគតិច ដំណាក់កាល២០២១- ២០២៥ របស់ខេត្តសុកត្រាំងគឺជាង ៣.០០០ ពាន់លានដុង។ ប្រភពទុននេះ នឹងអនុវត្តនូវគម្រោងចំនួន ៩ រួមមាន សង់ផ្ទះ ដីសង់ផ្ទះ ដីផលិតកម្ម ទឹកស្អាតប្រើប្រាស់; អភិវឌ្ឍផលិតកម្ម; វិនិយោគកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់; អភិវឌ្ឍន៍ការអប់រំនិងបណ្ដុះបណ្ដាលលើកកម្ពស់គុណភាពប្រភពធនធានមនុស្ស; អភិរក្សនិងពង្រីកតម្លៃវប្បធម៌ ផ្សារភ្ជាប់នឹងការអភិវឌ្ឍទេសចរណ៍ ។ល។
អនុរដ្ឋមន្រ្តី ឡេសើុងហាយ បានឯកភាពចំពោះសេចក្ដីព្រាងរបាយការណ៍ បំផុតគឺការបង្កើតសាលាមហាវិទ្យាល័យបម្រុងជនជាតិនៅនឹងខេត្ត។ អនុរដ្ឋមន្រ្តី ក៏បានសំណូមពរខេត្តសុកត្រាំង គប្បីកសាងគម្រោងច្បាស់លាស់ លម្អិត; ថវិកាអនុវត្តនូវប្រធានបទនីមួយៗ គម្រោងនិងអនុគម្រោងនីមួយៗ ត្រូវឱ្យច្បាស់លាស់ និងល្បឿនដំណើរការអនុវត្តច្បាស់លាស់; គប្បីដាក់គម្រោងចូលក្នុងភារកិច្ចអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ខេត្ត និងបង្កើតគណៈចង្អុលការគម្រោង៕
លីធាន - ថាច់ធី