មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

05/10/2020 - 16:15

កសាង​ប្រ​ព័ន្ធ​ស្រោច​ស្រព​ស្វ័យ​ប្រ​វត្តិ​ក្នុង​ការ​ផលិត​កសិកម្ម​

មជ្ឈ​មណ្ឌល​ព័ត៌​មាន​និង​ស្ថិតិ​វិទ្យា​សាស្ត្រ​និង​បច្ចេក​ទេស​វិញ​ឡុង​ រៀប​ចំ​សិក្ខា​សាលា​វិទ្យា​សាស្ត្រ​ ក្រោម​ប្រ​ធាន​បទ​ “កសាង​ប្រ​ព័ន្ធ​ស្រោច​ស្រព​ស្វ័យ​ប្រ​វត្តិ​ក្នុង​ការ​ផលិត​កសិកម្ម​ដោយ​ប្រើ​ Internet of Things (IoT) ត្រួត​ពិនិត្យ​ប្រ​ព័ន្ធ​នៅ​មជ្ឈ​មណ្ឌល​អនុវត្ត​វិទ្យា​សាស្ត្រ​បច្ចេក​ទេស” រៀប​ចំ​ដោយ​មជ្ឈ​មណ្ឌល​ព័ត៌​មាន​និង​ស្ថិតិ​វិទ្យា​សាស្ត្រ​បច្ចេក​ទេ​សវិញ​ឡុង ​ដឹក​នាំអនុវត្ត​ដោយ​មាន​អនុបណ្ឌិត​លីមិញ​ភឿង ទទួល​បន្ទុក​។​

ទិដ្ឋ​ភាព​នៃ​អង្គ​សិក្ខា​សាលា​។​

ប្រធាន​បទ​នេះ​ ក្នុង​គោ​លបំ​ណង​កសាង​ប្រ​ព័ន្ធ​ត្រួត​ពិនិត្យ​និង​ប្រ​ព័ន្ធ​ស្រោច​ស្រព​ បញ្ជា​ពី​ចម្ងាយ​ដោយ​ស្វ័យ​ប្រ​វត្តិ​តាម​ប្រ​ព័ន្ធ​អ៊ីន​ធឺ​ណិត អនុវត្ត​ថែទាំ​ដំ​ណាំ​ (ត្រសក់ផ្អែម​) ក្នុង​រោង​សំ​ណាញ់​ មជ្ឈ​មណ្ឌល​អនុវត្ត​វិទ្យា​សាស្ត្រ​បច្ចេក​ទេ​សនឹង​ប្រ​ពន្ធ​័ស្រោច​ស្រព​ចំ​នួន​២​។​ ចំ​ពោះ​មុខ​ងារ​ស្វ័យ​ប្រ​វត្ដិ​ ប្រ​ព័ន្ធ​នេះ​ផ្អែក​លើក​ម្រិត​នៃ​ការ​ស្ទង់​កម្រិត​សំ​ណើ​មរបស់​ដី​ នៅ​ពេល​សន្ទស្សន៍​សំ​ណើម​លើសកម្រិត​ (ដំ​ណាំ​ខ្វះ​ទឹក​) ប្រ​ព័ន្ធ​ស្រោច​ស្រព​តំ​ណក់​ទឹក​នឹង​ដំ​ណើរការ​ដោយ​ស្វ័យ​ប្រ​វត្តិ​ដើម្បី​ផ្គត់​ផ្គង់​ទឹក​ រហូត​ដល់​សន្ទស្សន៍​សំ​ណើ​មតាម​តម្រូវ​ការ​ (គ្រប់​គ្រាន់​ទឹក​) ទើប​ប្រ​ព័ន្ធ​ស្រោច​ស្រព​ឈប់​ចលនា​ដោយ​ស្វ័យ​ប្រ​វត្តិ​ កាត់​បន្ថយ​កម្លាំង​ពលកម្ម​និង​ការ​ប្រើ​ប្រាស់​ថា​មពល​។​ របៀប​ធ្វើ​ដោយ​ដៃ​អ្នក​គ្រប់​គ្រង​អាច​បើ​ក​បិទ​ឧបករណ៍ ដូច​ជា​ប្រ​ព័ន្ធ​ស្រោច​ស្រព​ តំ​ណក់​ទឹក​ប្រ​ព័ន្ធ​ស្រោច​ស្រព​ផ្សែង​ក្រូច​ កង្ហារ​ខ្យល់​។​ល។​ នៅ​លើ​ទូរ​ស័ព្ទ​វៃឆ្លាត​ ឬ​កុំ​ព្យូទ័រ​ដែល​មាន​ភ្ជាប់​អ៊ីន​ធឺ​ណិត។​

ទន្ទឹម​នឹង​ការ​ស្រោច​ស្រព​បញ្ជា​ដោយ​ស្វ័យ​ប្រ​វត្តិ​ ប្រ​ព័ន្ធ​នេះក៏​មាន​មុខ​ងារ​ត្រួត​ពិនិត្យ​ ដូច​៖ ប្រ​មូល​ទិន្ន​ន័យ​បរិស្ថាន​ក្នុង​រោង​សំ​ណា​ញ់​ តាំង​ពី​ដាំ​រហូត​ដល់​ប្រ​មូល​ផល​ ទិន្ន​ន័យ​នេះ​រាប់​បញ្ចូល​ទាំង​តួលេខ​ វាស់​បាន​តាម​រយៈ​ឧបករណ៍​ចាប់​សញ្ញា​កម្រិត​សំ​ណើម​ក្នុង​ដី​ សីតុណ្ហ​ភាព​និង​កម្រិត​សំ​ណើ​មក្នុង​រោង​សំ​ណា​ញ់​ និង​កម្រិត​សារ​ធាតុ​ចិញ្ចឹម​ក្នុង​ទឹក​ ស្រោច​ស្រប​ TDS/EC; ធ្វើ​បច្ចុប្បន្ន​ភាព​ទិន្ន​ន័យ​កំ​ណត់​ហេតុ​ថែទាំ​ដំ​ណាំ​ ក្នុង​ដំ​ណា​ក់​ការ​ដាក់​ជីរ ឬ​បំ​ប៉ន​ជីវ​ជាតិ​ (ពេល​វេលា​ផ្គត់​ផ្គង់​សមាស​ធាតុ​ បរិមាណ​ជីវ​ជាតិ​ និង​ប្រាក់​ចំ​ណា​យ​)។​ នេះ​ជាប្រ​ភព​ទិន្ន​ន័យ​សំ​ខាន់ៗ​ និង​ជាមូល​ដ្ឋាន​សម្រាប់​ការ​តាម​ដាន​ផលិតផល​កសិកម្ម​; ការ​រក្សា​ទុក​ទិន្ន​ន័យ​ក្នុង​ការ​បើក​/បិទ​ឧបករ​ណ៍នៅ​ក្នុង​រោង​សំ​ណា​ញ់​ ជួយ​តាម​ដាន​ការ​ចលនា​ឧបករ​ណ៍នៅ​រដូវ​ផលិត​នីមួយ​ៗ​។​ ក្រៅ​ពី​នេះ​ អ្នក​គ្រប់​គ្រង​អា​ច​តាម​ដាន​ទិន្ន​ន័យ​បរិស្ថានក្រាហ្វិច ដើម្បី​មើល​ឃើញ​ដោយ​ផ្ទាល់​ សម្រាប់​វាយ​តម្លៃ​បរិស្ថាន​ក្នុង​រោង​សំ​ណា​ញ់​មាន​ភាព​ប៉ះ​ពាល់​ដល់​ដំ​ណាំ​។​

យោ​ងតាម​របាយ​ការ​ណ៍​លទ្ធ​ផល​អនុវត្ត​ និង​ការ​ត្រួត​ពិនិត្យ​ជាក់​ស្តែង​លើ​ប្រ​ធាន​បទ​ អ្នក​តំ​ណាង​ចូល​រួម​បាន​លើ​ក​ឡើង​ថា​ ប្រ​ធាន​បទ​សម្រេច​បាន​គោល​ដៅ​និង​ខ្លឹម​សារ​តាម​ឯក​សារ​ដែល​បរិយា​យ​ពន្យល់​ ទោះ​ជាយ៉ាង​ណា​ក៏​ដោយ​ ក្រុម​អ្នក​ស្រាវ​ជ្រាវ​នឹង​ធ្វើ​ការ​ពិនិត្យ​ផ្ទៀង​ផ្ទាត់​លើ​ខ្លឹម​សារ​មួយ​ចំ​នួន​៖ ដំ​ណើរការ​ប្រ​ព័ន្ធ​ (ការ​វាស់​កម្រិត​សំ​ណើ​មក្នុង​ដី​ សីតុណ្ហភាព​និង​កម្រិត​សំ​ណើម សារ​ធាតុ​ចិញ្ចឹម​ក្នុង​ទឹក​ស្រោច​ស្រព​ TDS/EC) ក្រោម​ការ​ថែទាំ​ដោយ​ស្វ័យ​ប្រ​វត្តិ​;  ប្រ​ធាន​បទ​អា​ច​អភិវឌ្ឍ​ក្នុង​ទិស​ដៅ​សម​ស្រប​នឹង​ប្រ​ភេទ​ដំ​ណាំ​នីមួយ​ៗ​ ដូច​ជា​ការ​ដាំ​បន្លែ​ បណ្ដុះ​ផ្សិត និង​ដំ​ណាំ​ផ្សេង​ៗ​។​ ជាពិសេស​ នឹង​ធ្វើ​ការ​ពិនិត្យ​ពង្រីក​ការ​ប្រ​មូល​ព័ត៌​មាន​ឧបករណ៍ចាប់​សញ្ញា​កម្រិត​ពន្លឺ​ កម្រិត​ជាតិ​ប្រៃ​របស់​ទឹក​ ...៕​

យោ​ងhttp://thongtinkhcn.vinhlong.gov.vn-  បកប្រែ៖ ទីទុយ​

 

ចែករំលែកអត្ថបទ