មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

29/09/2020 - 10:05

ចាក​ផុត​ពី​ភាព​ក្រី​ក្រដោយ​សារ​ទម្រង់​ចិញ្ចឹម​ពពែ​

បង​ស្រី​ហ្វិញ​ធីផាលី នៅ​អនុសង្កាត់​ ៧ ទីប្រ​ជុំ​ជន​ឌិញ​អា​ង​ ស្រុក​ថ្កូវ​ ខេត្ត​ត្រា​វិញ​ ជាគ្រួ​សារ​ក្រី​ក្រ​មួយ​មាន​ឆន្ទៈ​ឈាន​ឡើង​ក្នុង​ជីវ​ភាព​។​ គាត់​បាន​ប្រើ​ប្រាស់​ប្រ​ភព​ទុន​ឧបត្ថម្ភ​មាន​ប្រ​សិទ្ធ​ភាព​ក្នុង​ការ​ចិញ្ចឹម​ពពែ​ ហើយ​បាន​ចាក​ផុត​ពី​ភាព​ក្រី​ក្រ។​

 ​ ទម្រង់​ចិញ្ចឹម​ពពែ​របស់​បង​ស្រី​ហ្វិញ​ធីផាលី។​

រយៈពេល​ជាង​ ៥ ឆ្នាំ​កន្លង​ ដោយ​ឃើញ​បង​ស្រី​ផាលី មាន​ជីវ​ភាព​ក្រលំ​បាក​ គ្មាន​ដី​បង្ក​បង្កើន​ផល​ ម្ល៉ោះ​ហើយ​សាខា​បក្ស​ស្ថាប័ន​ទីប្រ​ជុំ​ជន​ឌិញ​អា​ង​បាន​ចលនា​កម្មា​ភិបាល​ បក្ខ​ជន​រួម​វិភាគ​ទាន​ទឹក​ប្រាក់បាន​ ៥ លាន​ដុង​ ឧបត្ថម្ភ​គ្រួ​សារ​បង​ស្រី​ដើម្បី​មាន​ដើម​ទុន​បង្ក​ប​ង្កើន​ផល​ធ្វើ​អា​ជីវ​កម្ម​។​ ផ្តើម​ពី​ទឹក​ប្រាក់ខាង​លើ​និង​ប្រាក់​សន្សែ​សន្សំ​បាន​ខ្លះ​ បង​ស្រី​ផាលី ទិញ​ពពែ​ ៣ ក្បាល​មក​ចិញ្ចឹម​។​ ក្រោយ​ពី​ថែទាំ​បាន​ ១ ឆ្នាំ​ ទោះ​ជាវា​ធាត់ធំ​ល្អ​មែន​ប៉ុន្តែ​មិន​ផ្តល់​កូន​ ម្ល៉ោះ​ហើយ​បង​ស្រី​ប្តេជ្ញា​ចិត្ត​លក់​ពពែ​ទាំង​នោះ​ ហើយ​រក​ទិញ​ពូជ​ផ្សេង​ជាថ្មី​យក​មក​ចិញ្ចឹម​វិញ​។​ បង​ស្រី​ផាលី ឱ្យ​ដឹង​៖ “ក្រោយ​ពី​ប្តូរ​ពូជ​ពពែ​ ឃើញ​ថា​ហ្វូង​ពពែ​គ្រួ​សារ​ខ្ញុំ​កើន​ឡើង​ជាលំ​ដាប់​។​ ក្នុង​មួយ​ឆ្នាំ​ពពែ​កើត​កូន​ ២ លើ​ក​។​ បច្ចុប្បន្ន​ ហ្វូង​ពពែ​របស់​ខ្ញុំ​មាន​ ១៣ ក្បាល​ ការ​លក់​ពពែ​សាច់ទៅ​តាម​រដូវ​កាល​ដែល​មាន​តម្លៃ​ផ្សេង​គ្នា​។​ សព្វ​ថ្ងៃ​ ពពែ​សាច់​តម្លៃ​ ១០០.០០០ ដុង​ /គ.ក រីឯ​ពពែ​ពូជ​គឺ ១៤០.០០០ ដុង​/គ.ក។​ ពិសេស​ គ្រួ​សារ​ខ្ញុំ​ទើប​បាន​វិទ្យា​ស្ថាន​នយោ​បាយ​តំ​បន់​ IV នៅ​ក្រុង​កឹង​ធើ ឧបត្ថម្ភ​ទឹក​ប្រាក់ ៥០ លាន​ដុង​ដើម្បី​សង់​ផ្ទះ​។​ មិន​ត្រឹម​តែបង្ក​លក្ខណ​សម្បត្តិ​សង់​លំ​នៅ​ឋាន​លំ​នឹង​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​បាន​ភូមិ​ភាគ​បង្ក​លក្ខណៈ​ឱ្យ​បុល​ទុន​ ៣០ លាន​ដុង​ ពី​ប្រ​ភព​ដើម​ទុន​កម្ចី​សម្រាប់​គ្រួ​សារ​ក្រី​ក្ររបស់​ធនា​គារ​គោល​នយោ​បាយ​សង្គម​កិច្ច​ស្រុក​ ដើម្បី​ពង្រីក​ទម្រង់​ចិញ្ចឹម​ពពែ​ទៀត​ផង​”។​

បង​ត្រឹង​ផាក​តាយ បុគ្គ​លិក​ការិ​យាល័យ​ស្ថិតិ​ទីប្រ​ជុំ​ជន​ឌិញ​អា​ង​ ឱ្យ​ដឹង​៖ “ផ្តើម​ពី​ប្រ​សិទ្ធ​ភាព​ទម្រង់​ចិញ្ចឹម​ពពែ​របស់​គ្រួ​សារ​បង​ស្រី​ផាលី មាន​គ្រួ​សារ​ក្រី​ក្រជាច្រើន​នៅ​ក្នុង​ឃុំ​ បាន​មក​ទស្សនា​និង​រៀន​សូត្រ​តាម​ផង​ដែរ​។​ បើ​ប្រៀប​ធៀប​នឹង​សត្វ​ចិញ្ចឹម​ឯទៀត​ ការ​ចិញ្ចឹម​ពពែ​មាន​ប្រ​សិទ្ធភាព​សេដ្ឋ​កិច្ច​ខ្ពស់​ជាង​។​ ចំ​ណី​របស់​ពពែ​នោះ​គឺស្មៅ​ស្លឹក​ឈើ​ ប្រ​ភេទ​សំ​ណល់​កសិផល​ សុទ្ធ​តែ​ពី​ធម្ម​ជាតិ​ ម្ល៉ោះ​ហើយ​ងាយ​រក​។​ បច្ចុប្បន្ន​ ពពែ​ដែល​កំ​ពុង​បាន​ឈ្មួញ​នៅ​ស្រុក​យ្វៀង​ហា​យនិង​ទីវ​កឹង​ចុះ​មក​ទិញ​ដល់​ផ្ទះ​។​ នេះ​គឺជា​ទម្រង់​មួយ​ក្នុង​ចំ​ណោម​ទម្រង់​ដែល​សមស្រប​សម្រាប់​គ្រួ​សារ​ក្រី​ក្រ គ្មាន​ដី​បង្ក​ប​ង្កើន​ផល​ មាន​ឆន្ទៈ​ឈាន​ឡើង​ក្នុង​ជីវ​ភាព​”៕​

                                   សើុង​ម៉ាល័យ​-លីសៀ

ចែករំលែកអត្ថបទ