គណៈចង្អុលការការងារបង្ការដែនអាកាសប្រជាជន ជូនប័ណ្ណសរសើររបស់គណៈកម្មាធិការប្រជាជនខេត្ត ដល់សមូហភាពអនុវត្តល្អអនុក្រឹត្យលេខ៧៤។
យោងតាមគណៈចង្អុលការការងារបង្ការដែន អាកាសប្រជាជនខេត្តសុកត្រាំង ក្នុងរយៈពេល ៥ ឆ្នាំអនុវត្តនូវអនុក្រឹត្យលេខ ៧៤/២០១៥/NĐ-CP ចុះថ្ងៃ ០៩/៩/២០១៥ នៃរដ្ឋាភិបាល ស្ដីពីការបង្ការដែនអាកាសប្រជាជន គ្រប់ស្ថាប័ន អង្គភាព និងភូមិភាគ ពង្រីកល្អតួនាទីធ្វើសេនាធិការជូនគណៈកម្មាធិការបក្ស ចាត់តាំងអនុវត្តមុឺងម៉ាត់ ការងារបង្ការដែនអាកាសប្រជាជន ត្រូវតាមអនុក្រឹត្យលេខ ៧៤ របស់រដ្ឋាភិបាល។ ធ្វើការផ្លាស់ថ្មីជារឿយ អនុវត្តច្នៃប្រតិដ្ឋដោយវិធានការ រូបភាពផ្សព្វផ្សាយសម្បូរបែប សមស្របនឹងមុខសញ្ញានីមួយៗ មានដូច៖ ផ្សព្វផ្សាយអប់រំការការពារប្រទេសទូទាំងប្រជាជន តាមរយៈមធ្យោបាយព័ត៌មានមហាជន គួបនឹងខ្លឹមសារការងារបង្ការដែនអាកាសប្រជាជននៅរាល់លើកហ្វឹកហាត់ ហ្វឹកហ្វឺន ហាត់សម បំប៉នចំណេះដឹងខាងការពារប្រទេស សន្ដិសុខ; នាំយកខ្លឹមសារភារកិច្ចនៃការងារបង្ការដែនអាកាសប្រជាជនទៅក្នុងការបង្ហាត់បង្រៀនជូនដល់សិស្ស និស្សិតនៅតាមសាលាចំណេះទូទៅ មធ្យមសិក្សា អនុមហាវិទ្យាល័យ៕
យ្វីអាញ់ - ថាច់ធី