14/09/2020 - 09:27

ដោះ​ស្រាយ​ល្អ​សតិ​អា​រម្ម​ណ៍កង​ទ័ព​ គឺជា​"គន្លឹះ​"ជោគ​ជ័យ​

ឈរ​ជើង​នៅ​តំ​បន់​ព្រែក​ទន្លេ​ភាគ​ខាង​លិច កម្មា​ភិបាល​ យុទ្ធ​ជន​កង​ពល​តូចលេខ​ ៩៦២ (យោធភូមិភាគ ៩ ) នៅ​តំ​បន់​ជន​បទ​ផ្សេង​ៗ​គ្នា​ មាន​យុទ្ធ​ជន​និង​នាយ​ទា​ហាន​វ័យ​ក្មេង​ជាច្រើន​ដែល​មាន​ជីវ​ភាព​គ្រួ​សារ​ក្រី​ក្រ។​ល។​ ចំ​ពោះ​ភាព​ជាក់​ស្តែង​ទាំង​នោះ​ កង​ពល​តូច​តែង​ចង្អុល​ការ​ជាប្រ​ចាំ​ដល់​កង​ជួរ​កម្មា​ភិបាល​គ្រប់​លំ​ដាប់​ថ្នាក់​ តាម​ដាន​ស្វែង​យល់​ពី​ស្ថាន​ភាព​គ្រួ​សារ​ម្នាក់ៗ​ ដើម្បី​ស្វែង​រក​វិធាន​ការ​ជួយ​ឧបត្ថម្ភ​ លើក​ទឹក​ចិត្ត​កង​ទ័ព​។​

វរសេនីយ៍​ត្រី ឌោ​វ៉ាន់​កេត ប្រ​ធាន​កង​វរសេ​នា​តូច​លេខ​៣ កង​ពល​តូច​លេខ​៩៦២ (ជួរ​មុខ​ខាង​ឆ្វេង​) កំ​ពុង​សំ​ណេះ​សំ​ណាល​ លើក​ទឹក​ចិត្ត​យុទ្ធ​ជន​ទើប​មក​បំ​ពេញ​ការ​ងារ​នៅ​អង្គ​ភាព​។

វរសេនីយ៍​ត្រី​ ត្រឹង​វ៉ាន់​ផុង ស្នង​ការ​នយោ​បាយ​នៃ​កង​វរសេនា​តូចលេខ​ ២ ឱ្យ​ដឹង​៖ "យើង​ខ្ញុំ​ដាក់​ចេញ​នូវ​វិធាន​ការ​ជាច្រើន​ក្នុង​ការ​រៀប​ចំអប់​រំ ដោះ​ស្រាយ​សតិ​អា​រម្មណ៍​កង​ទ័ព​។​ តួយ៉ាង​ដូច​ករណី​ពល​បាល​ទោ ប៊ូយ​វ៉ាន់​ឡិន យុទ្ធ​ជន​កង​កាំ​ភ្លើង​នា​វា ១៨ -២១-១១ នៃ​កង​អនុសេនា​ធំ​លេខ ៤ មាន​សតិ​អា​រម្មណ៍​មិន​នឹង​នរ​ដោយ​សារ​ម្តាយ​ឈឺ​ជំ​ងឺ​រុាំរ៉ៃ ចង់​ទៅ​រវាំង​និង​ថែ​ទាំ​ម្តាយ​ ប៉ុន្តែ​ បែរ​ជា​លាក់​ទុក​ក្នុង​ចិត្ត​។​ ចំ​ពោះ​ការ​ប្រែ​ប្រួល​នោះ​ កម្មា​ភិបាល​នា​វា​ម្ចាស់​ការ​សំ​ណេះ​សំ​ណាល​ជាមួយ​ឡិន ព្រម​ទាំង​ស្វែង​យល់​ពី​ស្ថាន​ភាព​ តាម​រយៈ​យុទ្ធ​ជន​រួម​ក្រុម​ បន្ទាប់​មក​ក៏​រាយ​ការណ៍​ជូន​កង​ពល​តូចដោះ​ស្រាយ​ឱ្យ​ឡិន​បាន​ឈប់​សម្រាក​ ៣ ថ្ងៃ​ទៅ​ផ្ទះ​។​ ក្រោយ​ពី​ឈប់​ច្បាប់​វិលមក​អង្គ​ភាព​ ឡិនរំភើប​និង​ស្ងប់​ចិត្ត​បម្រើ​ការ​ងារ​"។​

អនុសេនីយ៍​ទោ ក្វាង​ឌឹកថា​ញ់ មាន​ភូមិ​កំ​ណើត​នៅ​ស្រុក​ហ្វា​ប៊ិញ ខេត្ត​បាក​លីវ​ បញ្ចប់​ការ​សិក្សា​នៅ​សាលា​នាយ​ទា​ហាន​កង​ទ័ព​ជើង​គោក​លេខ ​២ ឆ្នាំ​ ២០១៦ បាន​តែង​តាំង​កាន់​តំ​ណែង​ជាប្រ​ធាន​កង​អនុសេនា​តូច​លេខ​ ១ កង​អនុសេនា​ធំ​លេខ​ ១ កង​វរសេនា​តូចលេខ​ ៣ ។​ "ពេល​ទើប​មក​ទទួល​ការ​ងារ​ ដោយ​សារ​រស់​នៅ​ឆ្ងាយ​ពី​គ្រួ​សារ​ គូស្នេហ៍​ ម៉្លោះ​ហើយ​ថាញ់ មាន​គោលបំ​ណង​ចង់​រំសាយ​ពី​ជួរ​ទ័ព​។​ ដឹង​រឿង​ កម្មា​ភិបាល​គ្រប់​លំ​ដាប់​ថ្នាក់​ស្វែង​យល់​ បង្ក​លក្ខណ​សម្បត្តិ​ជួយ​ឧបត្ថម្ភ​ថាញ់ ពិសេស​គឺផ្តល់​ឱកាស​ទាក់​ទង​ជាមួយ​នឹង​សមរ​ភូមិ​ក្រោយ។ល។​ ផ្តើម​ពី​នោះ​ ថា​ញ់តែង​ម្ចាស់​ការ​រៀន​សូត្រ​ បំ​ពេញ​ការ​ងារ​ សកម្ម​លត់ដំ​ ជាគំ​រូ​ឈាន​មុខ​ក្នុង​ការ​អនុវត្ត​ចលនា​ សមូហ​ភាព​កង​អនុសេនា​តូច និង​ខ្លួន​ថាញ់​ផ្ទាល់​ទទួល​បាន​លិខិត​សរ​សើរ​ជាច្រើន​ ក្នុង​ចលនា​ប្រ​ឡង​ប្រ​ណាំ​ង "វរសេនី​យ៍ត្រី​ ឌោវ៉ាន់​កេត​ ប្រ​ធាន​កង​វរសេនា​តូចលេខ​ ៣ បញ្ជាក់​ ដូច្នេះ​។​

តាម​ប្រ​សាសន៍​លោក​វរសេនី​យ៍ឯក​ប​ម្រុង ឡេថា​ញ់ញ៉ា ស្នង​ការ​នយោ​បាយ​កង​ពល​តូច លេខ​ ៩៦២ ដោយ​ការ​ឥទ្ធិពល​ពីសង្គម​ក្នុង​សម័យ​ព័ត៌​មាន​វិទ្យា​នា​បច្ចុប្បន្ន​ បាន​ប៉ះ​ពាល់​ដល់​អា​រម្មណ៍ មនោ​សញ្ចេត​នា​របស់​កង​ទ័ព​។​ ហេតុ​នេះ​ ទន្ទឹម​នឹង​ការ​រក្សា​ម៉ឺង​ម៉ាត់វិន័យ​កង​ទ័ព​ លក្ខន្តិកៈ​របស់​អង្គ​ភាព​ កង​ជួរ​កម្មា​ភិបាល​គ្រប់​លំ​ដាប់​ថ្នាក់​ ពិសេស​គឺថ្នាក់​កង​អនុសេនា​តូចជារៀង​រាល់​ថ្ងៃ​ ហូប​ចុក ស្នាក់​នៅ​ បម្រើ​ការ​ងារ​រួម​ជាមួយ​នឹង​កង​ទ័ព​ ត្រូវ​ក្តោប​ក្តាប់​រាល់​សភាព​ការណ៍​ប្រែប្រួល​របស់​សមា​ជិក​ ឆ្លង​តាម​រយៈ​នោះ​ ដោះ​ស្រាយ​ទាន់​ពេល​បញ្ហា​ទាក់​ទិនដែល​កើត​ឡើង​ រួម​ចំ​ណែ​កលំ​នឹង​សតិ​អា​រម្មណ៍ ជួយ​កង​ទ័ព​ស្ងប់​ចិត្ត​បំ​ពេញ​ការ​ងារ​ ផ្សារភ្ជាប់​នឹង​អង្គ​ភាព​៕​

យោ​ង៖ កាសែត​កង​ទ័ព​ប្រ​ជា​ជន​-មុនី​

ចែករំលែកអត្ថបទ