កឹងធើ - គណៈកម្មាធិការបក្សក្រុង ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមក្រុងកឹងធើ បានធ្វើពិធីផ្ដល់ជូនបរិក្ខារពេទ្យនិងសម្ភារៈប្រើប្រាស់ ជូនសហគមន៍ជនជាតិខ្មែរ ដើមកំណើតវៀតណាមនៅកម្ពុជា។
ថ្នាក់ដឹកនាំក្រុង ផ្ដល់ជូនបរិក្ខារពេទ្យនិងសម្ភារៈប្រើប្រាស់ដល់សហគមន៍ជនជាតិខ្មែរ ដើមកំណើតវៀតណាមនៅកម្ពុជា។ រូប៖ ង៉ុកក្វៀង
ជំនួសមុខថ្នាក់ដឹកនាំក្រុង សមមិត្ត ឡេក្វាងម៉ាញ់ អនុលេខាគណៈកម្មាធិការបក្សក្រុង ប្រធានគណៈកម្មាធិការប្រជាជនក្រុងកឹងធើ សម្តែងពីស្មារតីសាមគ្គី មិត្តភាព ជួយគ្នាទៅវិញទៅមក និងចែករំលែកការលំបាកចំពោះសហគមន៍ជនជាតិខ្មែរ ដើមកំណើតវៀតណាមនៅកម្ពុជា ក្នុងដំណាក់កាលដែលជំងឺ COVID-១៩ កំពុងមានការប្រែប្រួលយ៉ាងស្មុគ្រស្មាញ។ ដោយមានទស្សនៈថាអាណិកជនវៀតណាម គឺជាចំណែកមួយមិនអាចកាត់ផ្តាច់របស់ជនជាតិវៀតណាម ឆ្លងតាមរយៈឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា អំណោយរបស់ប្រជាជនក្រុងកឹងធើ ផ្តល់ជូននឹងត្រូវបានផ្ញើជូនដល់សហគមន៍ជនជាតិខ្មែរ ដើមកំណើតវៀតណាមនៅកម្ពុជាបានទាន់ពេល ជួយជនរួមជាតិកាត់បន្ថយការលំបាក លំនឹងជីវភាព។
ថ្នាក់ដឹកនាំក្រុងកឹងធើ បានជូនអង្ករ ១០ តោន ម៉ាស់សំពត់ការពារមេរោគចំនួន ៥.០០០ និងទឹកលាងដៃកម្ចាត់មេរោគ ៥.០០០ ដប ដល់តំណាងបញ្ជាការដ្ឋានយោធាក្រុងកឹងធើ ជាអង្គភាពទទួលនឹងផ្ញើជូនដល់ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា។ ក្នុងឱកាសនេះដែរ សមាគមមិត្តភាពវៀតណាម- កម្ពុជា ក្រុងកឹងធើ បានជូនទឹកប្រាក់ ២៦ លានដុងដើម្បីតំណាងបញ្ជាការដ្ឋានយោធាក្រុងផ្ញើជូនដល់សហគមន៍ជនជាតិខ្មែរ ដើមកំណើរវៀតណាមនៅកម្ពុជាផងដែរ៕
ថាញ់ធី-លីសៀ