ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

14/09/2020 - 09:21

បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី​ ប្រ​ព្រឹត្ត​ទៅ​យ៉ាង​ឱឡា​រិក​ សុវត្ថិ​ភាព​

កាល​ពី​ថ្ងៃ​ទី ៥ ខែ​កញ្ញា​ ឆ្នាំ​ ២០២០ រួម​ជា​មួយ​ទូ​ទាំង​ប្រ​ទេស​ ភូមិ​ភាគ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​ បាន​រៀប​ចំ​បើក​បវេសន​កាល​ឆ្នាំ​សិក្សា​ថ្មី​ ២០២០-២០២១។​ ស្ថិត​ក្នុង​បរិយា​កាស​ដ៏​ឱឡារិក​នេះ​ តំ​ណាង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​បាន​អាន​លិខិត​របស់​អគ្គ​លេខា​ ប្រ​ធាន​រដ្ឋ​ ង្វៀន​ភូត្រុង ផ្ញើ​ជូន​ផ្នែក​អប់​រំនា​ឱកាស​បើក​បវេសន​កាល​ឆ្នាំ​សិក្សា​ថ្មី​។​

 ​ សមមិត្ត​ត្រឹង​ក្វឹក​ទ្រុង​ សមាជិក​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស​ លេខា​គណៈ​កម្មា​ធិការ​បក្ស​ក្រុង​ ប្រ​ធាន​គណៈ​ប្រ​តិភូ​តំ​ណាង​រដ្ឋ​សភា​ក្រុង​កឹង​ធើ ជូន​អំ​ណោយ​ដល់​សិស្សា​នុសិស្ស​មាន​ជីវ​ភាព​ក្រលំ​បាក​។​   រូប​ថត​៖ ប៊ិ​តង៉ុក​

ព្រះ​ឧបជ្ឈាយ៍ ថាច់​សុខ​សាន្ត​ នា​យក​សាលា​មធ្យម​សិក្សា​បាលី​-ខ្មែរ​ត្រា​វិញ​ ទូង​ស្គរ​បើក​បវេសន​កាល​ឆ្នាំ​សិក្សា​ថ្មី​។​   ​រូប​ថត​៖ ស៊ឺនម៉ាល័យ​

លោកយឿង​សា​ខា ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ខេត្ត​សុក​ត្រាំង​ ទូង​ស្គរ​បើក​បវេសន​កាល​ឆ្នាំ​សិក្សា​ថ្មី​ នៅ​សា​លាមធ្យម​សិក្សា​បំ​ពេញ​វិជ្ជា​បា​លី​ណាម​បូ​សុក​ត្រាំង​។ រូ​ប​ថត​៖ លី​ធាន​

ឆ្នាំ​សិក្សា​ថ្មី​ នៅ​តាម​សាលា​តំ​បន់​វាល​រាប​ប្តេជ្ញា​ចិត្ត​សម្រេច​ជាស្ថាពរ​នូវ​បទ​បញ្ជា​លេខ​ ៦៦៦/​CT-BGĐT ឆ្នាំ​ ២០២០ ស្តីពី​ភារ​កិច្ច​និង​ដំ​ណោះ​ស្រាយ​ឆ្នាំ​សិក្សា​ ២០២០-២០២១ របស់​ក្រសួង​អប់​រំនិង​បណ្តុះ​បណ្តាល​ ដើម្បី​លើក​កម្ពស់​គុណ​ភាព​ និង​ធ្វើ​វិក្រឹត​កង​ជួរ​គ្រូ​បង្រៀន​ ជំ​រុញ​មាំ​ការ​រៀប​ចំ​ណា​ត់​ថ្នាក់​និង​អនុវត្ត​ម្ចាស់​ការ​ចំ​ពោះ​មូល​ដ្ឋាន​អប់​រំនានា​; អភិវឌ្ឍន៍ប្រ​ភព​ធន​ធាន​មនុស្ស​ ពិសេស​គឺប្រ​ភព​ធន​ធាន​មនុស្ស​គុណ​ភាព​ខ្ពស់​; បង្កើន​រាល់​ប្រ​ភព​វិនិ​យោគ​សម្រាប់​ការ​អប់​រំនិង​បណ្តុះ​បណ្តាល​ អនុវត្ត​ល្អ​នូវ​កម្ម​វិធី​អប់​រំចំ​ណេះ​ទូទៅ​ថ្មី​។ល។​

នា​ឱកាស​នេះ​ មាន​អង្គ​ការ​និង​បុគ្គល​ជាច្រើន​បាន​ជូន​អំ​ណោយ​ និង​អា​ហា​រូប​ករណ៍​ដល់​សិស្ស​មាន​ជីវ​ភាព​ក្រលំ​បាក​ផង​ដែរ​៕​

                                                    ង៉ុក​-ធាន​-ល័យ​-លីសៀ

ចែករំលែកអត្ថបទ