មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

22/06/2020 - 17:58

ភាព​ឋិត​ថេរនិង​រីក​ចម្រើន​នៃ​ភូមិ​របរ​

ទោះ​ជាដំ​ណា​ក់​កាល​ខ្លះ​តម្លៃ​ឡើង​ចុះ​ ពិបាក​លក់​ចេញ​ក៏​ដោយ​ តែមាមីង​នៅ​ឃុំ​ដាយអា​ង​ ឃុំ​ង៉ុក​បៀង ស្រុក​ថ្កូវ​ ខេត្ត​ត្រា​វិញ​ មិន​បោះ​បង់​ចោល​មុខ​របរ​ត្បាញ​បន្ទោះ​ ដាល​អំ​បុក​នោះ​ឡើយ​។​ បាន​ធ្វើ​ឱ្យ​មុខ​របរប្រ​ពៃណី​នេះ​ មាន​ភាព​ឋិត​ថេររហូត​មក​ទល់​សព្វ​ថ្ងៃ​។​

សមាជិក​ក្រុម​ត្បាញ​បន្ទោះ​។​

អ្នកមីង​ យីបធីត្រា​ង កើត​ឆ្នាំ​ ១​៩​៦​០ នៅ​ភូមិយ៉ុងឌិញ​ ឃុំ​ដាយ​អាង​ ស្រុក​ថ្កូវ​ ឱ្យ​ដឹង​: “ខ្ញុំ​ចេះ​ត្បាញ​បន្ទោះ​តាំង​ពី​អា​យុ​ ១​០ ឆ្នាំ​។​ លុះ​ដល់​អា​យុ​ ១​៨​ ឆ្នាំ​ ខ្ញុំ​ក៏​ចាប់​យក​អា​ជីព​នេះ​រហូត​ដល់​សព្វ​ថ្ងៃ​។​ ត្បាញ​ជាប្រ​ចាំ​ ថ្ងៃ​ណា​មិន​ត្បាញ​គឺអផ្សុក​ណា​ស់​។​ កូន​ស្រី​ខ្ញុំ​ក៏​ប្រ​កប​របរ​នេះ​ដែរ​ ។​ នាងទើប​ទៅ​ទិញ​ពក​យក​មក​ត្បាញ​ផលិត​ផល​ថ្មី​បន្ត​”។​ តាម​ការ​រៀប​រាប់​របស់​ពួក​គាត់​នៅ​ទីនេះ​ ពី​មុន​ពួក​គាត់​ធ្វើ​តែ​របស់​ប្រើ​ប្រាស់​ប្រ​ចាំ​ថ្ងៃ​ក្នុង​គ្រួ​សារ​ ដូច​ជា​៖ កញ្ឆែ ល្អី ចង្អេរ​ បង្គី កញ្ច្រែង​ជាដើម​។​ ចាប់​ពី​ឆ្នាំ​ ២​០០៧​ មក​ មាមីង​ក៏​ច្នៃ​ត្បាញ​របស់​របរ​ប្រើប្រាស់​ទាំង​អស់​នេះ​ទៅ​ជាខ្នាត​តូចៗ​សម្រាប់​បម្រើវិស័យ​ទេ​សចរ​។​ បច្ចុប្បន្ន​ មាមីង​ប្រ​កប​របរ​ត្បាញបន្ទោះ​ បាន​ចូល​រួម​ក្នុង​ក្រុម​ត្បាញ​បន្ទោះ​។​ សព្វ​ថ្ងៃ​ ក្រុម​នេះ​មាន​សមាជិក​ ៨​៩​ នា​ក់ ហើយ​អ្នក​មីង​ត្រា​ងធ្វើ​ជាប្រ​ធាន​។​

បង​ស្រី​ ត្រឹម​ធីស្វឹង​ទ្រេវ ប្រ​ធាន​សមាគម​នា​រីឃុំដាយអា​ង​ ឱ្យ​ដឹង​: “ឆ្នាំ​ ២​០០៧​ ភូមិ​របរ​ត្បាញ​បន្ទោះ​ នៅ​ភូមិ​ភាគ​បាន​ខេត្ត​ទទួល​ស្គាល់​ជាភូមិ​របរ​ប្រ​ពៃណី​។​ អ្នក​ដែល​ប៉ិន​ត្បាញ​ ក្នុង​មួយ​ថ្ងៃ​ពួក​គាត់​អា​ច​រក​បានប្រាក់​ចំ​ណូល​ប្រ​មាណ​ ១​២​០ ពាន់​ដុង​។​ របរ​ត្បាញ​នេះ​ បាន​ជួយ​ដោះ​ស្រាយ​ការ​ងារ​ធ្វើ​ជូនបង​ប្អូន​នា​រីនៅ​ជន​បទ​ និង​រក​បានប្រាក់​ចំ​ណូលសម្រាប់​គិត​គូរ​ជីវ​ភាព​គ្រួ​សារ​” ។​ គ្រប់​ផលិត​ផលរបស់​ក្រុម​ត្បាញ​បន្ទោះ​ឃុំ​ដាយអា​ង​ គឺផ្គត់​ផ្គង់​តាម​កិច្ច​សន្យា​បញ្ជា​ទិញ​រ​បស់​ខេត្ត​បេន​ត្រែ វិញ​ឡុង​ បាក​លីវ​ ប៊ិញ​យឿង និង​ក្រុង​ហូជីមិញ​។​ ដោយសារ​ផលិត​ផល​មាន​វត្ថុ​ធាតុ​ដើម​ពី​ធម្ម​ជាតិ​ ម្ល៉ោះ​ហើយ​ភ្ញៀវ​ទេ​សចរ​ពេញ​និយម​ចូល​ចិត្ត​រក​ជាវ​ទិញ​ ធ្វើ​វត្ថុ​អនុស្សាវ​រីយ៍​ ឬ​ក៏​សម្រាប់​ធ្វើ​ជា​កាដូ។​

នៅ​ឃុំ​ង៉ុក​បៀង បច្ចុប្បន្ន​មាន​គ្រួ​សារ​ប្រ​កប​របរ​ដាល​អំ​បុក​ជាង​២០គ្រួ​សារ​។​  លោក​ថាច់ហុង​ នៅ​ភូមិ​ព្រៃ​វល្លិ៍ ឃុំ​ង៉ុក​បៀង ឱ្យ​ដឹង​: “គ្រួ​សារ​ខ្ញុំ​ប្រ​កប​របរ​ដាល​អំ​បុក​ខួប​ឆ្នាំ​ ប៉ុន្តែ​ប្រ​ថុច​ញ៉ុច​បំ​ផុត​ គឺចាប់ពី​ខែ​កក្តឹករ​ហូតដល់​ដំ​ណាច់​ឆ្នាំ​។​  ដំ​ណាក់​កាលនេះ​ ក្នុង​មួយ​ខែ​គ្រួ​សារ​ខ្ញុំ​ដាល​ជាអំ​បុក​ប្រ​មាណ ២​០ តោន​ ដើម្បី​ផ្គត់​ផ្គង់​ឱ្យ​អា​ជីវ​ករ​លក់​ក្នុង​ឱកាស​បុណ្យអក​អំ​បុក​ (របស់​ជន​រួម​ជាតិ​ខ្មែរ​) បុណ្យ​សែន​ត្រីពិន្ទង (របស់​ជន​រួម​ជាតិ​កិញ) បុណ្យ​វ៉ូឡាង​ថាំងហោយ​ (របស់​ជន​រួម​ជាតិ​ចិន​)” ៕​

                                  ម៉ាល័យ​ -ពេជ្រ​សឿន

ចែករំលែកអត្ថបទ