(សុកត្រាំង) ៖ នគរបាលខេត្តសុកត្រាំងទើបបើកសន្និបាតគំរូឆ្នើមលើកទី៥ ដំណាក់កាល ២០១៥ -២០២០ និងដាក់ចេញទិសដៅការងារភារកិច្ចនិងវិធានការរៀបចំចលនាប្រឡងប្រ ណាំងនៅរយៈពេលខាងមុខ។
លោកត្រឹងវ៉ានចៀង ប្រធានគណៈកម្មាធិការប្រជាជនខេត្តសុកត្រាំង ជូនប័ណ្ណសរសើរដល់សមូហភាពនិងបុគ្គលដែលសម្រេចបានស្នាដៃឆ្នើម។
នគរបាលខេត្តអនុវត្តល្អនូវភារកិច្ចនិងចលនាទូទាំងប្រជាជនចូលរួមការពារសន្តិសុខមាតុភូមិ។ តស៊ូដើម្បីបំភ្លឺចំនួន ១.៣៩១ ករណី (សម្រេច ៨១,៤% )។ ក្នុងនោះករណីមានទោសឧក្រិដ្ឋនិងមហាឧក្រិដ្ឋគឺ ១.២៣០ ករណី (ស្មើនឹង ៨៨,៥%)។ អនុវត្តចលនាចំណុចកំពូលវាយប្រហារកម្លាំងកងនគរបាលខេត្តបានធ្វើការបោសសម្អាតជាង ១១០.០០០ លើក ប្រទះឃើញករណីលេងល្បែងស៊ីសងចំនួន២.២៣៣ករណី ដោយមានមុខសញ្ញាជាង ១២.០០០ នាក់។ ចាប់ខ្លួននិងបញ្ចុះបញ្ចូលមុខសញ្ញា ៣២៥ នាក់ ដែលមានដីកាតាមចាប់ខ្លួន។
ក្នុងឱកាសនេះ គណៈកម្មាធិការប្រជាជនខេត្តបានជូនប័ណ្ណសរសើរដល់សមូហភាពនិងបុគ្គលដែលសម្រេចបានស្នាដៃឆ្នើម៕
លីធាន-សុផន