មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

01/06/2020 - 14:55

ពង្រីក​តួនា​ទីរបស់​ប្រ​ជា​ជន​ក្នុង​ការ​រួម​ចំ​ណែ​ក​កសាង​ធារា​សាស្រ្ត​

លោកថា​ច់​សុផាន់ ប្រ​ធាន​ការិ​យាល័យ​កសិកម្ម​និង​អភិវឌ្ឍ​ន៍ជន​បទ​ស្រុក​ថ្កូវ​ ខេត្ត​ត្រា​វិញ​ ឱ្យ​ដឹង​៖ “ចំ​ពោះ​ស្ថាន​ភាព​ស្ងួតហែង​ ជ្រាប​ទឹក​ប្រៃ បាន​ជះឥទ្ធិពល​ដល់​ប្រ​ភព​ទឹកសាប​ក្នុង​ផលិតកម្ម​លើ​ភូមិ​សាស្រ្ត​ ស្រុក​បានបំ​ផុស​ ចលនា​ប្រ​ជា​ជន​ចូល​រួម​បរិច្ចាគ​ដី​ ដើម្បី​ជីក​ស្ដារ​និង​ពង្រីក​ប្រឡាយ​រាយ​រង​។​ ស្រុក​ទទួល​បាន​ការ​ចូលរួម​គាំ​ទ្រ ឯក​ភាព​ខ្ពស់​ពី​ប្រ​ជា​ជន​ក្នុង​ការ​បរិច្ចាគ​ដី​ ដំ​ណាំ​រួម​ផ្សំ​ដើម្បី​ដំ​ណើរការ​ជីក​ស្ដារ​ប្រ​ឡាយ​ ពិសេស​គឺតាម​តំ​បន់​ឃុំ​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​ មាន​ដូច​៖ ហាមយ៉ាង​ ហាមតឹង​ ឡុង​ហ៊ីប ង៉ុក​បៀង តឹង​ហ៊ីបនិង​កីមសើុង ភឿកហ៊ឹង​។​ល។​ រួម​ចំ​ណែ​ក​បង្កើន​ប្រ​សិទ្ធភាព​ក្នុង​ការ​ផលិតស្រូវ​ ដាំ​ដំ​ណាំ​រួម​ផ្សំ​ក្នុង​ស្ថាន​ភាព​ប្រែប្រួល​អា​កាស​ធាតុ​”។​

  ជីក​ស្ដារ​ប្រ​ឡាយ​រាយ​រង​ក្នុង​តំ​បន់​ប្រ​ឡាយ​អណ្ដែត​ឃុំ​ហា​មយ៉ាង​ ស្រុក​ថ្កូវ​។​

ស្រុក​ថ្កូវ​មាន​ផ្ទៃ​ដី​ផលិតស្រូវ​ប្រ​មាណ​ ៤​០.០០០ ហិកតា​ និង​ដំ​ណាំ​រួម​ផ្សំ​ ៦​.០០០ ហិកតា​។​ ថ្វី​បើ​ដូច្នោះ​ក្ដី​ ផ្ទៃ​ដី​បង្កប​ង្កើន​ផល​ភាគ​ច្រើន​គឺដី​ផ្នោ​រ ដី​ទួល​ និង​ឋិត​នៅ​ចុង​ប្រ​ភព​ទឹក​ ដោយ​ផ្អែក​លើ​បរិមាណ​ទឹក​សាប​ហូរ​មក​ពី​ប្រ​ឡាយ​ ៣​ កុម្ភៈ​ ប្រ​ឡាយ​ថុងញឹក​។​ រដូវ​ប្រាំ​ង ច្រើន​ប្រ​ឈម​នឹង​ខ្វះទឹក​សម្រាប់​ការ​ផល​ិតស្រូវ​និង​ដាំ​ដំ​ណាំ​រួម​ផ្សំ​។​ ចំ​ពោះ​ស្ថាន​ភាព​ខាង​លើ​ សំ​ណង់​ធារា​សាស្រ្ត​គឺជា​ដំ​ណោះ​ស្រាយ​ចាំ​បាច់​សម្រាប់​ “ស្ដុក​ទឹក​សាប​” នៅ​តាម​ប្រ​ឡាយ​និង​ផ្នែក​ចុះ​តាម​វាល​ស្រែ​ សម្រាប់​ផ្គត់​ផ្គង់​ការ​ផលិតកសិកម្ម​របស់​ស្រុក​ថ្កូវ​។​ ការ​ងារ​ផ្សព្វ​ផ្សាយ​អំ​ពី​ការ​ជីក​ស្ដារ​ប្រ​ឡាយ​រាយ​រង​និង​ទំ​នប់​ជុំ​វិញ​ រៀង​រាល់​ឆ្នាំ​តែង​បាន​ផ្នែក​កសិកម្ម​ស្រុក​ថ្កូវ​ បំ​ផុស​ចលនា​ស៊ី​ជម្រៅ​ជូន​ដល់​ប្រ​ជា​ជន​។​ នេះ​ជាសំ​ណង់​ “រដ្ឋ​និង​ប្រ​ជា​ជន​រួម​គ្នា​ធ្វើ​” ក្នុង​នោះ​ រដ្ឋ​ចំ​ណាយ​ថវិកា​ជួល​ម៉ាស៊ី​ន​ជីក​ស្ដារ​ ចំ​ណែ​ក​ប្រជាជន​ចូល​រួម​បរិច្ចាគ​ដី​ ។​ គោ​លការ​ណ៍​នេះ​ ខណៈ​ពេល​ចាប់​ដំ​ណើរការ​ កន្លែង​ដែល​សំ​ណង់​ឆ្លង​កាត់​ គឺប្រ​ជា​ជន​ជាច្រើន​ចូល​រួម​គាំ​ទ្រយ៉ាងសកម្ម​ ពិសេស​គឺជន​រួម​ជាតិ​ខ្មែរ​។​ ប្រ​ជា​ជន​នៅ​ឃុំ​លឺវង៉ីបអាញ់ ង៉ាយស្វៀង​និង​អា​ង​ក្វាង​ហ៊ឺវ កន្លែងមាន​សំ​ណង់​ភ្លឺ​ទំ​នប់​បាក់​រ៉ាច់​ថ្កូវ​ កំ​ពុង​ដំ​ណើរការ​កសាង​ដោយ​មាន​ប្រ​វែង​ជាង​ ១​០,៥​ គីឡូ​ម៉ែ​ត្រ ក្នុង​នោះ​ដី​បរិច្ចាគ​ជាង​ ៨​៥​.០០០ ម២​ ។​ ក្រោយ​ពីសំ​ណង់​កសាង​រួច​រាល់​ រួម​ចំ​ណែ​ក​ការ​ពារ​ផ្ទៃ​ដី​ ផលិតកម្ម​ជាង​ ៥​០០ ហិកតា​ ដែល​ទឹក​ប្រៃគំ​រាម​ កំ​ហែង​រៀង​រាល់​ឆ្នាំ​។​

តាម​ប្រ​សាសន៍​លោក​ ថាច់​វ៉ាន់​ថា​ច់​ អនុប្រ​ធានគណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ ឃុំ​ហាមយ៉ាង​ ឱ្យ​ដឹង​៖ តំ​បន់​ប្រ​ឡាយ​បេ​តុង​បណ្ដែត​ឈប់​ដំ​ណើរការ​ ម្ល៉ោះ​ហើយ​ប្រ​ភព​ទឹក​សម្រាប់​ផ្គត់​ផ្គង់​ផល​ិតកម្ម​នៅ​ទីនេះ​ មិន​បាន​ធានា​ក្នុង​រដូវ​ប្រាំ​ង។​ ជាមួយ​នឹង​ការ​ជីក​ស្ដារ​ប្រ​ឡាយ​រាយ​រង​នៅ​តំ​បន់​ប្រ​ឡាយ​អណ្ដែត​ ត្រូវ​បាន​ប្រ​ជា​ជន​ឯក​ភាព​ខ្ពស់​ និង​បរិច្ចាគ​ដី​នៅ​ កន្លែង​មាន​សំ​ណង់​ឆ្លង​កាត់​។​ ឆ្លង​តាម​រយៈ​នោះ​ នឹង​អាច​ធានា​ប្រ​ភព​ទឹក​សម្រាប់​ស្រោច​ស្រព​ផ្ទៃ​ដី​ជំ​នា​ញ​ដាំ​ដំ​ណាំ​រួម​ផ្សំ​ទាំង​ ១​០០% របស់​ប្រ​ជា​ជន​ នៅ​ភូមិ​ភាគ​៕​

                                សឺនម៉ាល័យ​ - ថា​ច់​ធី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ថាច់​វ៉ាន់​ថា​ច់​