អ៊ំហូគឺអគ្គមគ្គុទេសក៍ដ៏ឆ្នើម ជាអ្នកផ្នែកប្រាជ្ញាវប្បធម៌ពិភពលោក ជាបិតាជាតិវៀតណាម។ ឆាកជីវិតអ៊ំបានផ្ដល់នូវមនោសញ្ចេតនារាប់មិនអស់សម្រាប់ជនជាតិវៀតណាម ក្នុងនោះ រួមមានជនរួមជាតិភាគតិច។ ចំពោះឧត្តមគតិនិងការយកចិត្តទុកដាក់ គិតគូររបស់អ៊ំដល់បណ្តាជនរួមជាតិភាគតិចវៀតណាម ក្លាយជាត្រីវិស័យក្នុងការងារ គោលនយោបាយជនជាតិរបស់បក្ស និងរដ្ឋយើង។ល។
លោកប្រធានហូជីមិញ រួមជាមួយនឹងសមាជិករដ្ឋសភាជាជនជាតិភាគតិច ចូលរួមសម័យប្រជុំលើកទី១ រដ្ឋសភានីតិកាល III នៅរដ្ឋធានីហាណូយ។
ចាប់តាំងពីប្រទេសជាតិទើបដណ្ដើមបានឯករាជ្យ ក្នុងលិខិតអ៊ំផ្ញើជូនមហាសន្និបាតបណ្តាជនជាតិភាគតិចភាគខាងត្បូងនៅភ្លីគូ (Play Ku) ថ្ងៃ១៩/៤/១៩៤៦ អ៊ំបានសរសេរ៖ "ជនរួមជាតិកិញ ឬជនជាតិដើមភាគតិច មឿងឬម៉ាងច្រាយឬអេដេ សើដាំង ឬបាណា និងជនជាតិភាគតិចឯទៀត សុទ្ធសឹងជាកូនចៅវៀតណាម សុទ្ធសឹងជាបងប្អូនបង្កើត។ យើងរស់ស្លាប់ជាមួយគ្នា រួមសុខរួមទុក្ខជាមួយគ្នា ។ល។ ព្រែកទន្លេ អាចរីងស្ងួត ភ្នំអាចសឹករេចរិល ប៉ុន្តែទឹកចិត្តសាមគ្គីរបស់យើងមិនថមថយឡើយ"។ រហូតមកទល់ឥឡូវ ដំបូន្មានរបស់អ៊ំខាងលើនៅតែមានតម្លៃ។ មេរៀនអំពីសាមគ្គីជនជាតិដើម្បីឈានទៅរកភាពជោគជ័យ គឺជាត្រីវិស័យក្នុងសម័យផ្លាស់ថ្មី ដើម្បីបក្សយើងអនុវត្តកសាងផែនមហាសាមគ្គីទូទាំងជនជាតិ បង្កបង្កើតបាននូវសមិទ្ធផលសំខាន់ៗជាច្រើន។ តាមដំបូន្មានអ៊ំ គឺត្រូវធ្វើឱ្យតំបន់ភ្នំឈានទាន់តំបន់វាលទំនាប ធ្វើឱ្យជនរួមជាតិភាគតិចបានទទួលផលសព្វគ្រប់ពីមួយថ្ងៃទៅមួយថ្ងៃអំពីសិទ្ធិផលប្រយោជន៍ ស្ដីពីនយោបាយសេដ្ឋកិច្ច វប្បធម៌។
រៀនសូត្រនិងធ្វើតាមដំបូន្មានអ៊ំហូ បក្សនិងរដ្ឋ គ្រប់ថ្នាក់ គ្រប់ផ្នែកមិនបង្អង់យកចិត្តទុកដាក់ គិតគូរលើគ្រប់វិស័យជូនជនរួមជាតិភាគតិចទូទាំងប្រទេស។ ជាមួយនឹងការយកចិត្តទុកដាក់របស់បក្ស រដ្ឋ ការឧបត្ថម្ភជំនួយរបស់គ្រប់ថ្នាក់ គ្រប់ផ្នែក តំបន់ជនរួមជាតិភាគតិចមានជំហានវិវឌ្ឍន៍យ៉ាងសកម្ម។ ក្នុងនោះ លេចធ្លោបំផុតគឺហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច - សង្គម តំបន់មានជនរួមជាតិភាគតិចរស់នៅកុះករត្រូវបានវិនិយោគកសាង។ រាល់គោលនយោបាយឧបត្ថម្ភផ្ទះ ដីសង់ផ្ទះ ដីផលិតកម្ម អគ្គិសនី ទឹកប្រើប្រាស់ ទុនបុលអាទិភាពសម្រាប់ជនរួមជាតិបាននិងកំពុងពង្រីកឥទ្ធិពលល្អ។ ផ្លូវគមនាគមន៍ សាលារៀន ដំណាក់សុខាភិបាល ប្រព័ន្ធធារាសាស្រ្ត មូលដ្ឋានពាណិជ្ជកម្ម រាល់ការផ្គត់ផ្គង់សេវាកម្មបម្រើការក្នុងការប្រជុំជីវភាពតំបន់មានជនរួមជាតិភាគតិចរស់នៅកុះករបានបើកដំណើរការ ជាជំហានៗឆ្លើយតបតម្រូវការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។ អត្រាគ្រួសារក្រីក្រក្នុងជនរួមជាតិភាគតិចថយចុះជាលំដាប់រាល់ឆ្នាំ; ទម្រង់ផលិតកម្មនិងគ្រួសាររកស៊ីប្រកបដោយប្រសិទ្ធភាពជាជំហានបានបង្កបង្កើត។ល។ អាស្រ័យហេតុនោះ ទំនាក់ទំនងសាមគ្គីជនជាតិ សាសនា មនោសញ្ចេតនារវាងអ្នកនៅភូមិផងរបងជាមួយកាន់តែជិតស្និទ្ធពីមួយថ្ងៃទៅមួយថ្ងៃ។
ឱកាសរំលឹកអនុស្សាវរីយ៍ ១៣០ ឆ្នាំ ទិវាកំណើតអ៊ំហូ បក្ខជន កម្មាភិបាល បុគ្គលិក អុ្នករដ្ឋការ យុទ្ធជន កម្លាំងប្រដាប់អាវុធ សម្ព័ន្ធយុវជន សមាជិក សមាគមគ្រប់រូប។ល។ គប្បីបន្តឆ្លុះមើលខ្លួនឯង ដើម្បីលត់ដំបំប៉ន ខិតខំតស៊ូអនុវត្តតាមដំបូន្មានអ៊ំ។ ជាពិសេស ក្នុងនោះគឺជំរុញរៀនសូត្របធានបទឆ្នាំ២០២០ "បង្កើនផែនមហាសាមគ្គីទូទាំងជនជាតិ កសាងបក្សនិងប្រព័ន្ធនយោបាយស្អាតស្អំរឹងមាំ តាមឧត្តមគតិ សីលធម៌ ឥរិយាបទហូជីមិញ"។ ផ្ដើមពីនោះ បុគ្គលម្នាក់ៗគប្បីបន្ត កែលម្អចំណុចខ្វះខាត ទន់ខ្សោយ; គំរូក្នុងការអនុវត្តសេចក្ដីកំណត់របស់បក្ស គោរពតាមច្បាប់របស់រដ្ឋ។ល។ ផ្ដើមពីនោះ យើងរួមគ្នាសាមគ្គី ឆ្លងកាត់ការលំបាក ដើម្បីអនុវត្តបំណងប្រាថ្នាសុភមង្គលរួម និងទុកសម្រាប់កូនចៅទៅអនាគត ដូចអ៊ំបានបង្រៀន៕
ថាញ់ឡុង (រួបរួម) ប្រែសម្រួល៖ ថាច់ធី