ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

18/05/2020 - 14:28

សកម្ម​ភាព​ជា​ច្រើន​អំ​ណរ​អនុស្សាវ​រីយ៍​ ១​៣​០ ឆ្នា​ំ​ ទិវា​កំ​ណើត​លោក​ប្រធាន​ហូជី​មិញ​

ក្នុង​ឱកាស​អំ​ណរ​អនុស្សាវ​រីយ៍​ ១​៣​០ ឆ្នា​ំ​ ទិវា​កំ​ណើត​លោក​ប្រធាន​ហូជី​មិញ​ ជា​ទីគោ​រព​ (១​៩​/៥​/១​៨​៩​០-១​៩​/៥​/២​០២​០) រដ្ឋ​អំ​ណា​ច​គ្រប់​លំ​ដាប់​ថ្នា​ក់​បា​ននិង​កំ​ពុង​ត្រៀម​ចាត់​តាំង​នូវ​សកម្ម​ភាព​ជា​ច្រើន​ ដើម្បី​រំលឹក​នូវ​គុណ​បំ​ណា​ចដ៏​មហិមា​របស់​អ៊ំ​ចំ​ពោះ​បដិវត្ត​ន៍ និង​ប្រ​ជា​ជា​តិវៀត​ណា​ម ទន្ទឹម​នឹង​នោះ​ ជំ​រុញ​ការ​រៀន​សូត្រ​និង​ធ្វើ​តាម​ឧត្តម​គតិ​ សីល​ធម៌​ ឥរិយា​បថហូជី​មិញ​។​

   អ្នក​តំ​ណា​ង​ទស្សនា​តាំង​ពិ​ព័រណ៍រូប​ភាព​នៅ​មណ្ឌល​កេរ​ដំ​ណែ​ល​លោក​ប្រ​ធាន​ហូជី​មិញ​ នៅ​ព្រឹក​ថ្ងៃ​ទី៦​/៥​/២​០២​០។​ រូប​: ថា​ញ់ដាក/TTXVN

តាម​គណៈ​ឃោ​សនា​អប់​រំនៃ​គណៈ​កម្មា​ធិការ​បក្ស​ ខេត្ត​ង៉ែអា​ង​ ការ​ចាត់​តាំង​ពិ​ធីរំលឹក​អនុស្សាវ​រីយ៍​ ១​៣​០ ឆ្នា​ំ​ ទិវា​កំ​ណើត​លោក​ប្រធាន​ហូជី​មិញ​ នៅ​ស្រុក​កំ​ណើត​ អ៊ំ​សំ​ដៅ​រំលឹក​ដឹង​គុណ​ លើ​ក​តម្កើង​នូវ​ការ​បរ​ិច្ចាគ​ដ៏​មហិមា​របស់​លោក​ប្រ​ធាន​ហូជី​មិញ​ ចំ​ពោះ​បុព្វ​ហេតុ​បដិវត្ត​ន៍របស់​បក្ស​និង​ប្រ​ជា​ជា​តិ។​ ឆ្លង​តាម​រយៈ​នោះ​ លើ​ក​កម្ពស់​ការ​ទទួល​ខុស​ត្រូវ​ក្នុង​ទូ​ទាំង​បក្ស​ ទូ​ទាំង​ប្រ​ជា​ជន​ ទូ​ទាំង​កង​ទ័ព​ខេត្ត​ ង៉ែអា​ង​ក្នុង​ការ​អនុវត្ត​មរតក​សាសន៍​របស់​អ៊ំ​ ជំ​រុញ​ការរៀន​សូត្រ​និង​ធ្វើ​តាមឧត្តម​គតិ​ សីល​ធម៌​ ឥរិយា​បថ លោក​ប្រធាន​ហូជី​មិញ​ រួម​ចំ​ណែ​ក​ប​ង្កសម្ទុះ​ប្រ​ឡង​ ប្រ​ណាំ​ងប្តេជ្ញា​ចិត្ត​អនុវត្ត​ជ័យ​ជម្នះ​ភារ​កិច្ច​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ក្នុង​ស្ថាន​ភាព​ថ្មី​។​ គណៈ​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិការ​បក្ស​ខេត្ត​ង៉ែអា​ង​ បញ្ជ្រាប​ការ​ងារ​ចាត់​តាំង​ពិ​ធីអនុស្សាវ​រីយ៍​ត្រូវ​ធានា​ភាព​ឱឡា​រិកជា​ក់ស្តែ​ង។​ កម្ម​វិធី​សិល្បៈ​នៅ​ក្នុង​ពិ​ធីអំ​ណរ​អនុស្សាវ​រីយ៍​ អា​ស្រ័យ​ផ្នែក​វប្បធម៌​ចាត់​តាំងឡើង​ ត្រូវ​បង្ហា​ញ​ឱ្យ​ឃើញ​នូវ​មនោ​សញ្ចេត​នា​ដ៏​ជ្រាល​ជ្រៅ​របស់​ប្រ​ជា​ជន​ចំ​ពោះ​អ៊ំ​ហូ ក៏​ដូច​ជា​ផ្សារ​ភ្ជា​ប់មនោ​សញ្ចេត​នា​ ដ៏​ជ្រាល​ជ្រៅ​របស់​អ៊ំ​ជា​មួយ​នឹង​ស្រុកកំ​ណើត​ង៉ែអា​ង​ ។​ល។​ ពិ​ធីអំ​ណរ​អនុស្សាវ​រីយ៍​ ១​៣​០ ឆ្នា​ំ​ ទិវា​កំ​ណើត​លោក​ប្រធាន​ហូជី​មិញ​ ចាត់​តាំង​ឡើងនៅ​ព្រឹក​ថ្ងៃ​ទី ១​៧​ ខែ​ឧសភា​ នៅ​ក្រុង​វិញ​។​

តាម​គណៈ​ឃោ​សនា​អប់​រំមជ្ឈិម​ ថ្នា​ក់​មជ្ឈិម​នឹងមាន​សកម្ម​ភាព​ជា​ច្រើន​ចាត់​តាំង​ក្នុង​ឱកាស​នេះ​។​ តាមនោះ​ នៅ​រាត្រី​ថ្ងៃ​ទី១​៣​ ខែ​ឧសភា​ មាន​ចាត់​តាំងពិ​ធីប្រ​ជូន​រង្វាន់​និពន្ធ​ ផ្សព្វ​ផ្សាយ​វណ្ណ​កម្ម​អក្សរ​សិល្ប៍​ សិល្បៈ​ សារ​ព​័ត៌​មាន​អំ​ពី​ប្រ​ធាន​បទ​ "រៀន​សូត្រ​និងធ្វើ​តាម​ឧត្តម​គតិ​ សីល​ធម៌​ ឥរិយា​បថហូជី​មិញ​"។​ រាត្រី​ថ្ងៃ​ទី១​៦​ ខែ​ឧសភា​ មាន​ចាត់​តាំង​កម្ម​វិធី​ដោះ​ដូរ​ ជា​មួយ​នឹង​គំ​រូ​លេច​ធ្លោ​ក្នុង​ការ​រៀន​សូត្រ​និង​ធ្វើ​តាម​ឧត្តម​គតិ​ សីល​ធម៌​ ឥរិយា​បថហូជី​មិញ​។​ រាត្រី​ថ្ងៃ​ទី ១​៧​ ខែ​ឧសភា​ ចាត់​តាំង​កម្ម​វិធី​សិល្បៈ​ពិ​សេស​ អំ​ណរ​អនុស្សាវ​រីយ៍​លើ​ក​ទី ១​៣​០ ឆ្នាំ ទិវា​កំ​ណើត​លោក​ប្រធាន​ហូជី​មិញ​។​ ព្រឹក​ថ្ងៃ​ទី១​៨​ ខែ​ឧសភា​ មាន​ចាត់តាំង​ពិ​ធីអំ​ណរ​អនុស្សាវ​រីយ៍​ថ្នា​ក់​ជាតិ លើ​ក​ទី ១​៣​០ ឆ្នា​ំ​ ទិវា​កំ​ណើត​លោក​ប្រ​ធាន​ហូជី​មិញ​នៅ​ហា​ណូយ​។​ រាត្រី​ថ្ងៃ​ទី១​៩​ ខែ​ឧសភា​ ចាត់​តាំង​ផ្សាយ​ផ្ទាល់​លើ​ កញ្ចក់​ទូ​រទស្សន៍​ភ្ជា​ប់បណ្តា​ញនៅ​ទីតាំង​ ៥​ កន្លែង ​៖ ហា​ណូយ​ ក្រុង​ហូជី​មិញ​ ត្វៀង​ក្វាង​ ង៉ែអា​ង​ និង​ដុង​ថា​ប៕​

    យោ​ង៖  http://baochinhphu.vn-វិមាន

ចែករំលែកអត្ថបទ