គ្រួសារខ្មែរជាច្រើននៅភូមិពាំងពើយ ឃុំអូរឡឹម ស្រុកទ្រីតូង ខេត្តអាងយ៉ាង មានរបៀបធ្វើច្នៃប្រតិដ្ឋ បង្វែររចនាសម្ព័ន្ធពូជ ដំណាំ សត្វចិញ្ចឹមនិងអនុវត្តវិទ្យាសាស្ត្របច្ចេកទេសទៅក្នុងការផលិតកសិកម្ម។ ក្នុងចំណោមគ្រួសារទាំងនោះ គឺមានគ្រួសារអ្នកមីងនាងសុខមែន។
អ្នកមីងនាងសុខមែន ជាមួយនឹងកម្មាភិបាលឃុំអូរឡឹម ពិនិត្យទម្រង់ចិញ្ចឹមជន្លេនក្រហម។
អ្នកមីងនាងសុខមែន (៦១ឆ្នាំ) កើតនិងធំដឹងក្ដីក្នុងគ្រួសារកសិករ នៅភូមិពាំងពើយ ឃុំអូរឡឹម ស្រុកទ្រីតូង ខេត្តអាងយ៉ាង។ រយៈពេលជាច្រើនឆ្នាំកន្លង គ្រួសារគាត់បានអនុវត្តទម្រង់ផលិត ចម្រុះពូជដំណាំ សត្វចិញ្ចឹម ៖ “ទម្រង់ចិញ្ចឹមរុយខ្មៅ ជន្លេនក្រហមរួមផ្សំនឹងចិញ្ចឹមមាន់” នាំមកនូវប្រភពចំណូលបង្គួរសម្រាប់គ្រួសារ។ អ្នកមីងសុខមែន ឱ្យដឹង៖ គ្រួសារគាត់មានដីស្រែ៣,២ហិកតា ធ្វើស្រែមិនសូវបានផល។ អាស្រ័យហេតុនោះ គាត់សិក្សាស្រាវជ្រាវនូវបទពិសោធពីមាមីងនិងទម្រង់ថ្មីដើម្បី អនុត្តក្នុងការផលិតរបស់ខ្លួន។
ជាមួយនឹងគម្រោងដំបូង គាត់បានវិនិយោគសង់ផ្ទះសំណាញ់ ទ្រុងចិញ្ចឹមរុយខ្មៅនិងចិញ្ចឹមមាន់ព្រលែងសាកល្បងចំនួន៧០០ក្បាល ដោយច្នៃចំណីដែលមានស្រាបពីពងរុយខ្មៅញាស់ចេញកូនដង្កូវដើម្បីធ្វើចំណីមាន់។ ពិសេស ជន្លេនក្រហមជាប្រភេទ ចំណីដែលមានប្រូតេអ៊ីនខ្ពស់ ហើយជាប្រភពចំណីដ៏ល្អសម្រាប់មាន់ ដូច្នេះមាន់ឆាប់ធំ លក់បានតម្លៃខ្ពស់ជាង បើប្រៀបនឹងការចិញ្ចឹមធម្មតា។ បច្ចុប្បន្ន ខ្ញុំលក់បានមួយលើកហើយ សំខាន់គឺផ្គត់ផ្គង់ឱ្យភោជនីយដ្ឋាននៅតំបន់ទេសចរណ៍លើភូមិសាស្រ្តឃុំអូរឡឹម បានតម្លៃ១០០.០០០ដុង/គីឡូក្រាម។ “ក្នុងដំណាក់កាលចិញ្ចឹម និងរៀនសូត្រពិសោធន៍ ខ្ញុំយល់ឃើញថាទម្រង់ចិញ្ចឹមមាន់ដោយប្រើប្រាស់ជន្លេនក្រហមធ្វើជាចំណី គឺងាយចិញ្ចឹមមាន់ធន់នឹងជំងឺបានល្អ សមស្របនឹងលក្ខណៈនៅតំបន់ភ្នំអាងយ៉ាង” - អ្នកមីងសុខមែន ឱ្យដឹងដូច្នេះ។
តាមប្រសាសន៍លោកទីវឌិញហីវញ៉ឺហូវ ប្រធានសមាគមកសិករឃុំអូរឡឹម ឱ្យដឹង៖ “គ្រួសារអ្នកមីងសុខមែន គឺជាគ្រួសារគំរូមួយ មានស្មារតីឧស្សាហ៍ព្យាយាម ស៊ូទ្រំលំបាករៀនសូត្រនូវទម្រង់ថ្មីៗ។ ទន្ទឹមនឹងនោះ គាត់តែងចលនាមាមីងរួមគ្នាកសាង ទម្រង់សេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាព រួមចំណែកក្នុងការលុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ ធ្វើមានលើទឹកដីភូមិកំណើត។ ម៉្យាងវិញទៀត អ្នកមីងសុខមែនក៏ជាកសិករគំរូ ឈានមុខក្នុងការបង្វែររចនាសម្ព័ន្ធពូជដំណាំ សត្វចិញ្ចឹមនិងអនុវត្តវិទ្យាសាស្ត្រ បច្ចេកទេសជឿនលឿនក្នុងការផលិតកសិកម្ម” ៕
រូបនិងអត្ថបទ៖ ទីទុយ