ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

04/05/2020 - 15:40

នាយ​ក​រដ្ឋ​មន្ត្រី​ ង្វៀន​ស្វឹនភុក៖

ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​ ក្រុង​ ទទួល​ខុស​ត្រូវ​ទាំង​ស្រុង​ក្នុង​ការ​រៀប​ចំ​ប្រ​ឡង​បញ្ចប់​កម្រិត​មធ្យម​សិក្សា​ចំ​ណេះ​ទូទៅ​ឆ្នាំ​ ២​០២០

នាសម័យ​ប្រ​ជុំ​ប្រ​ចាំ​ការ​នៃ​រដ្ឋា​ភិបាល​ ស្ដី​ពីការ​បង្ការ​ទប់ស្កាត់​ជំងឺ​Covid-១​៩​ កាល​ពី​រសៀល​ថ្ងៃ​ ២​២​ ខែមេសា​ នាយ​ក​រដ្ឋ​មន្ត្រី​ បាន​ឯក​ភាព​លើវិធាន​ការ​រៀប​ចំ​ប្រ​ឡង​បញ្ចប់​កម្រិត​មធ្យម​សិក្សា​ចំ​ណេះ​ទូទៅ​ឆ្នាំ​ ២​០២​០ (ជំនួស​ឱ្យ​ការ​ប្រ​ឡង​មធ្យម​សិក្សា​ចំ​ណេះ​ទូទៅ​ថ្នាក់​ជាតិ​ដូច​រាល់​ឆ្នាំ​)។​ នាយ​ក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិបាល​  ង្វៀន​ស្វឹនភុក សង្កត់​ធ្ងន់​ ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​ ក្រុង​ ទទួល​ខុស​ត្រូវ​ទាំង​អស់​ក្នុង​ការ​រៀប​ចំ​ពិធី​ប្រ​ឡង​នេះ​។​

 នាយ​ក​រដ្ឋ​មន្ត្រី​ ង្វៀន​ស្វឹនភុក ថ្លែង​បិទ​សម័យ​ប្រ​ជុំ​ប្រ​ចាំ​ការ​រដ្ឋា​ភិបាល​

នៅ​រសៀល​ថ្ងៃ​២​២​ ខែមេសា​។​

នាយ​ក​រដ្ឋ​មន្ត្រី​ ឯក​ភាព​លើរបាយ​ការ​ណ៍​ ស្ដី​ពីវិធាន​ការ​ប្រ​ឡង​របស់​ក្រសួង​អប់​រំ និង​បណ្ដុះ​បណ្ដាល​ រួម​ជាមួយ​នឹង​សេច​ក្ដី​ថ្លែង​ការ​ណ៍​ក្នុង​សម័យ​ប្រ​ជុំ​របស់​ឧប​នាយ​ក​រដ្ឋ​មន្រ្តី​ វ៉ូវឌឹកដាម និង​ប្រ​ធាន​គណៈ​កម្មា​ធិការ​វប្ប​ធម៌​អប់​រំយុវជន​ និង​កុមារ​នៃ​រដ្ឋ​សភា​ ផាងថា​ញប៊ិ​ញ អំ​ពី​បញ្ហា​នេះ​។​ នាយ​ក​រដ្ឋ​មន្រ្តី​ ក៏​បាន​សំ​ណូម​ពរដល់​ក្រសួង​អប់​រំនិង​បណ្ដុះ​បណ្ដាល​ ចេញ​ប្រ​កាស​នូវ​លក្ខន្តិកៈ​ឱ្យ​បាន​ឆាប់​ ព្រម​ទាំង​ណែនាំ​កិច្ច​ការ​ប្រ​ឡង​កម្រិត​មធ្យម​សិក្សា​ចំ​ណេះ​ទូទៅ​ ក៏​ដូច​ជា​ការ​ពិនិត្យ​ជ្រើស​រើស​ចូល​រៀន​មហា​វិទ្យា​ល័យ​ អនុ​មហា​វិទ្យា​ល័យ​។​ ក្នុង​នោះ​ ផ្ដោត​អា​រម្ម​ណ៍ចំ​ពោះ​ការ​ងារ​មួយ​ចំ​នួន​ ដូច​ជា​ ក្រសួង​ចេញ​វិញ្ញា​សាប្រ​ឡង​ដោយ​ផ្អែក​លើស្មារ​តី​មិន​ដាក់​សំ​នួរ​បែប​បំ​ភាន់​ រៀន​អី​ប្រ​ឡង​ហ្នឹង​ តែត្រូវ​បង្កើន​គុណ​ភាព​។​

ក្រសួង​អប់​រំនិង​បណ្ដុះ​បណ្ដាល​ ចេញ​ប្រ​កាស​នូវ​លក្ខន្តិកៈ​ច្បាស់​លាស់​ដើម្បី​អនុ​វត្ត​ទូទាំង​ប្រ​ទេស​ឱ្យ​បាន​ម៉ត់ចត់​ រៀប​រយ​ សុវត្ថិ​ភាព​ ក្នុង​នោះ​ មាន​ទាំង​ការ​ងារ​ដែល​ក្រសួង​អប់​រំ និង​បណ្ដុះ​បណ្ដាល​ ត្រូវ​រៀប​ចំ​ធ្វើ​អធិ​ការ​កិច្ច​ ត្រួត​ពិនិត្យ​ការ​ងារ​ប្រ​ឡង​នៅ​តាម​ភូមិ​ភាគ​ មិន​គប្បី​ប្រ​ហែស​ធ្វេស​។​

នាយ​ក​រដ្ឋ​មន្រ្តី​ សំ​ណូម​ពរ ផ្នែក​អប់​រំ និង​បណ្ដុះ​បណ្ដាល​ រៀប​ចំ​ឱ្យ​សិស្ស​ចូល​រៀន​ឡើង​វិញ​ប្រ​កប​ដោយ​សុវត្ថិ​ភាព​ យក​ចិត្ត​ទុក​ដាក់​ ក្នុង​នោះ​ គប្បី​ពង្រីក​ការ​សិក្សា​តាម​ប្រ​ព័ន្ធ​ និង​ទូរ​ទស្សន៍​ ដ្បិត​រយៈ​ពេល​កន្លង​ ឃើញ​ថា​ទទួល​បាន​ជោគ​ជ័យ​ល្អ​។​ "ពីព្រោះ​រយៈ​ពេល​សិក្សា​ ក្នុង​ឆមាស​ទី២​នៅ​តិច​ ម្ល៉ោះ​ហើយ​ខ្លឹម​សារ​នៃ​ការ​សិក្សា​ទាមទា​រផ្នែក​អប់​រំត្រូវ​គិត​គូរ​ថ្លឹង​ថ្លែង​នូវ​ចំ​ណុច​សំ​ខាន់​ គន្លឹះ​"- នាយ​ក​រដ្ឋ​មន្រ្តី​ បាន​ចង្អុល​ការ​ដូច្នេះ​។​

នាយ​ក​រដ្ឋ​មន្រ្តី​ ក៏​សង្កត់​ធ្ងន់​ គប្បី​ធានា​ បង្ការ​ទប់ស្កាត់​ជំងឺ​ឆ្លង​ក្នុង​រយៈ​ពេល​រៀប​ចំ​ពិធី​ប្រ​ឡង​៕​

យោង​តាម​: មជ្ឈ​មណ្ឌល​ព័ត៌​មាន​អប់​រំ - ប្រែសម្រួល​ៈ ពេជ្រ​សឿន

ចែករំលែកអត្ថបទ