ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

22/04/2020 - 15:03

៤​៥​ឆ្នាំ​ ទិវា​រំដោះ​ភាគ​ខាង​ត្បូង​ៈ បទ​បញ្ជា​ប្រ​វត្តិ​សាស្រ្ត​សម្រាប់​ទិវា​ជ័យ​ជម្នះ​ទាំង​ស្រុង​

កាល​៤​៥​ឆ្នាំ​មុន​ នៅ​វេលា​ម៉ោង​៩​និង​៣​០នាទី​ព្រឹក​ ថ្ងៃ​ទី៤​ ខែមេសា​ ឆ្នាំ​១​៩​៧​៥​  ឧត្តមសេនីយ៍​ឯក​ វ៉ង្វៀន​យ៉ាប បាន​ផ្ញើ​ស​ារទូរ​លេខ​១​៥​៧​-HÐKTK ដល់​អង្គ​ភាព​នានា​នូវ​បទ​បញ្ជា​៖ "វាយ​រហ័ស​ រហ័ស​ជាង​ទៀត​ ក្លាហាន​ ក្លាហាន​ជាង​ទៀត​។​ ឆ្លៀត​ឱកាស​គ្រប់​ម៉ោង​ គ្រប់​នាទី​ ឆ្ពោះ​ទៅ​រករណសិរ្ស​ រំដោះ​ភាគ​ខាង​ត្បូង​។​ ប្តេជ្ញា​ប្រ​យុទ្ធ​និង​ទទួល​ជ័យ​ជម្នះ​ទាំង​ស្រុង​!"។​ នេះ​ជាបទ​បញ្ជា​ និង​ជាសេច​ក្តី​អំ​ពាវ​នាវ​លើក​ទឹក​ចិត្ត​កម្មា​ភិបាល​ យុទ្ធ​ជន​លើស​មរភូមិ​នៅ​ក្នុង​ដំណាក់​កាល​ដ៏​សំ​ខាន់​នៃ​សង្រ្គាម​តស៊ូ​ប្រ​យុទ្ធ​រំដោះ​ជាតិ​។​

បទ​បញ្ជា​ជាប្រ​វត្តិ​សាស្រ្ត​

យុទ្ធ​ជន​៤​រូប​នៃ​កង​ពល​ហឿងយ៉ាង​ ឡើង​ចង​ទង់​លើ​ដំ​បូល​ទីស្នាក់​ការ​ប្រ​ធានា​ធិប​តី​អា​យ៉ង

​សាយ​ហ្គងថ្ងៃ​៣​០/៤​/១​៩​៧​៥​ (អ្នក​កាន់​់ទង់​គឺ​យុទ្ធ​ជន​ ប៊ូយ​ក្វាង​ថឹង)។​

ការ​យក​ជ័យ​ជម្នះ​ទាំង​ស្រុង​និង​ពេញលេញ​ ក្នុង​ការ​វាយ​លុកទូទៅ​និង​ក្រោក​ឈរ​ឡើង​និទាឃរដូវ​ឆ្នាំ​១​៩​៧​៥​ ជាព្រឹត្តិ​ការ​ណ៍​មួយ​ដ៏​ត្រចះ​ត្រចង់​ក្នុង​ប្រ​វត្តិ​សាស្រ្ត​កសាង​និង​រក្សា​ទឹក​ដី​របស់​ប្រ​ជា​ជាតិ​យើង​។​ ជ័យ​ជម្នះ​ជាប្រ​វត្តិ​សាស្រ្ត​នេះ​ ផ្តើម​ពីគោល​មាគ៌ា​បដិវត្តន៍ មាគ៌ា​តស៊ូ​ប្រ​យុទ្ធ​ដ៏​ត្រឹម​ត្រូវ​ និង​ភាព​ឈ្លាស​វៃរបស់​បក្ស​ និង​លោក​ប្រ​ធាន​ ហូជីមិញ​ ស្មារ​តី​សាម​គ្គី​ ស្មារតី​ប្រ​យុទ្ធ​ដ៏​អង់​អាច​មិន​ចុះ​ញម​របស់​ទូទាំង​កង​ទ័ព​ ទូទាំង​ប្រ​ជា​ជន​ ក្រោម​ការ​ដឹក​នាំ​និង​ចំ​ណាត់​ការ​ដោយ​ផ្ទាល់​ពីការ​ិ​យាល័យ​នយោ​បាយ​ គណៈ​កម្មា​ធិការ​យោធា​មជ្ឈិម​ អគ្គ​បញ្ជា​ការ​ដ្ឋាន​ ក្នុង​រយៈ​កាល​តស៊ូ​ប្រ​យុទ្ធ​។​

ក្នុង​ដំណាក់​កាល​ជាប្រ​វត្តិ​សាស្រ្ត​នេះ​ ការិ​យាល័យ​នយោ​បាយ​ គណៈ​កម្មា​ធិការ​យោធា​មជ្ឈិម​ អគ្គ​បញ្ជា​ការ​ដ្ឋាន​ បាន​ផ្តុំ​គំ​និត​ប្រ​កប​ដោយ​បញ្ញា​វាង​វៃដាក់​ចេញ​នូវ​សេច​ក្តី​សម្រេច​ចិត្ត​ ផែន​ការ​យុទ្ធ​សាស្រ្ត​ យុទ្ធ​នាការ​ អា​ជ្ញា​ បទ​បញ្ជា​ដល់​កង​ទ័ព​និង​ប្រ​ជា​ជន​ទូទាំង​ប្រ​ទេស​ ញ៉ាំង​សេច​ក្តី​សម្រេច​ដ៏​ត្រឹម​ត្រូវ​របស់​បក្ស​ទៅ​ជាកម្លាំង​ប្រ​យុទ្ធ​និង​ទទួល​ជ័យ​ជម្នះ​នៅ​រាល់​សម​រភូមិ​ប្រ​យុទ្ធ​។​

ក្នុង​ចំ​ណោម​បទ​បញ្ជា​សំ​ខាន់​ៗ​ទាំង​នោះ​ អា​ស្រ័យ​ឧត្តមសេនីយ៍​ឯក​ អគ្គ​បញ្ជា​ការ​ វ៉ង្វៀន​យ៉ាប បាន​ចុះ​ហត្ថ​លេខា​លើសារ​ទូរ​លេខ​បន្ទាន់​នៅ​ថ្ងៃ​៧​/៤​/១​៩​៧​៥​។​ សារ​ទូរ​លេខ​មា​នខ្លឹម​សារ​ “វាយ​រហ័ស​ រហ័ស​ជាង​ទៀត​ ក្លាហាន​ ក្លាហាន​ជាង​ទៀត​ ឆ្លៀត​ឱកាស​គ្រប់​ម៉ោង​ គ្រប់​នាទី​ ឆ្ពោះ​ទៅ​រក​រណសិរ្ស​ រំដោះ​ភាគ​ខាង​ត្បូង​។​ ប្តេជ្ញា​ប្រ​យុទ្ធ​និង​ទទួល​ជ័យ​ជម្នះ​ទាំង​ស្រុង​។​ ផ្សព្វ​ផ្សា​យជាបន្ទាន់​ដល់​បក្ខ​ជន​ យុទ្ធ​ជន​”។​ សេច​ក្តី​ក្នុង​បទ​បញ្ជា​សង្ខេប​ត្រឹម​តែ ៤​០ពាក្យ​ ប៉ុន្តែ​កំ​ណត់​ច្បាស់​ទិស​ដៅ​ត្រូវ​តែ​សម្រេច​បាន​ ព្រម​ទាំង​បង្ហាញ​ច្បាស់​គោល​លំ​នាំ​សកម្ម​ភាព​ ដើម្បី​សម្រេច​បាន​នូវ​ទិស​ដៅ​ទាំង​នោះ​ បើ​បាន​ជាវាយ​រហ័ស​ គប្បី​វាយ​រហ័ស​ជាង​ទៀត​! បើ​បាន​ជា​ក្លា​ហាន​ គប្បី​ក្លា​ហាន​ជាង​ទៀត​! នេះ​ត្រូវ​បាន​ចាត់​ទុក​ជា​ “ត្រី​វិស័យ​” ដើម្បី​កង​ទ័ព​វាយ​សម្រុក​ចូល​ដល់​ទីតាំង​ខ្មាំង​។​ បទ​បញ្ជា​ជា​ប្រ​វត្តិ​សាស្រនេះ​ បាន​រួម​ចំ​ណែក​យ៉ាង​សំ​ខាន់​បង្កើត​ជាប្រ​វត្តិ​សាស្រ្ត​ឱ្យ​យុទ្ធ​នាការ​យោ​ធា​ដ៏​ធំ​របស់​កង​ទ័ព​ប្រ​ជា​ជន​វៀត​ណាម​។​

វាយ​រហ័ស​រំដោះ​ភាគ​ខាង​ត្បូង​ ឯក​ភាព​ទឹក​ដី​

បទ​បញ្ជា​បាន​ផ្សព្វ​ផ្សាយ​ដោយ​ការ​ប្តេជ្ញា​ខ្ពស់​របស់​ការិ​យាល័យ​នយោ​បាយ​ និង​គណៈ​កម្មា​ធិការ​យោធា​មជ្ឈិម​ ដល់​ថ្នាក់​ដឹក​នាំ​គ្រប់​លំ​ដាប់​ថ្នាក់​ និង​បញ្ជា​ការ​សម​រភូមិ​ប្រ​យុទ្ធ​ ដល់​បក្ខ​ជន​ យុទ្ធ​ជន​គ្រប់​រូប​ ដើម្បី​ម្ចាស់​ការ​ឈ្លាស​វៃ ឆ្លៀត​ឱកាស​ជ័យ​ជម្នះ​ វាយ​សម្រុក​ រេឆ្ពោះ​ទិស​ដៅ​រាល់​សកម្ម​ភាព​តាម​គោល​លំ​នាំ​វាយ​រហ័ស​ អង់​អា​ច ចៃដន្យ​ ប្រាកដ​ជាឈ្នះ​។​ ទូទាំង​ប្រ​ជា​ជាតិ​បើក​យុទ្ធ​នាការ​ដោយ​ស្មារ​តី​នេះ​។​

នៅ​រាត្រី​ថ្ងៃ​ទី៧​ ខែមេសា​ កង​ទ័ព​យើង​បង្កើន​សន្ទុះ​ប្រ​តិបត្តិ​ការ​សឹក​ទាំង​ថ្ងៃ​ទាំង​យប់​ដល់​ទីតាំង​ប្រ​មូល​កម្លាំង​យុទ្ធ​នាការ​ត្រូវ​តាម​កំ​ណត់​។​ ថ្ងៃ​ទី៩​ ខែមេសា​ អង្គ​ភាព​ទ័ព​លេខ​៤​ចាប់​ផ្តើម​វាយ​សម្រុក​ទ័ព​ខ្មាំង​នៅ​ទីរួម​ខេត្ត​ស្វឹង​ឡុក​ ខ្មាំង​វាយ​បកដោយ​ប្តូរ​ផ្តាច់​ បង្ខំ​ឱ្យ​អង្គ​ភាព​យើង​ត្រូវ​តែផ្លាស់​ប្តូរ​យុទ្ធ​សាស្រ្ត​ ដកទ័ព​ថយ​ពីស្វឹង​ឡុក​ វាយ​ខ្សែ​ក្រៅ​កម្ចាត់​ខ្មាំង​នៅ​តុកទ្រឹង​ គេម​តឹង​ តាម​ផ្លូវ​លេខ​២​០ បើ​ក​យុទ្ធ​នាការ​វាយ​ប្រ​ហារ​ខ្មាំង​នៅ​ផ្លូវ​បែក​ជាបី យូវ​យៃ ស្កាត់​ផ្លូវ​លេខ​១​ ឆ្ពោះ​ទៅ​សាយហ្គង។​

ថ្ងៃ​១​៤​ ខែមេសា​  កង​ទ័ព​យើង​សំ​ដៅ​ទៅ​ទិស​ខាង​កើត​វាយ​សម្រុក​ចូល​ខ្សែ​ការ​ពារ​ផាងរ៉ាង លុះ​ដល់​ថ្ងៃ​១​៦​ ដណ្តើម​យក​ទីរួម​ខេត្ត​ផាងរ៉ាង និង​ប្រ​លាន​យន្ត​ថាញ់​ស៊ើង កម្ចាត់​និង​ចាប់​ខ្មាំង​នៅ​ទីនេះ​គ្មាន​សល់​ រំដោះ​ខេត្ត​និញធ្វឹង​។​ ថ្ងៃ​១​៩​ ខែមេសា​ អង្គ​ភាព​ទ័ព​លេខ​២​រំដោះ​ផាងថៀកនិង​ខេត្ត​ប៊ិញធ្វឹង​ បង្ក​សន្ទុះ​វាយ​សម្រុក​ចូល​ឡុង​ខាញ់​ សហកា​រនិង​អង្គ​ភាព​ទ័ព​លេខ​៤​ រំដោះ​ស្វឹង​ឡុក​។​ លើសមរ​ភូមិ​ប្រ​យុទ្ធ​ទិស​ខាង​ជើង​ ពាយ​ព្យ​ទិស​ខាង​កើត​និង​ទិស​និរតី​ ទ័ព​យើង​វាយ​សម្រុក​ជាផ្ទួនៗ​កម្ទេច​កង​ពល​ធំ​ជាទ័ព​ស្រួច​របស់​ខ្មាំង​ការ​ពារ​រង្វង់​ក្រៅ​ បង្ខិត​ជិត​កង​កម្លាំង​លុក​លុយ​ចូល​តំ​បន់​ជាយ​ក្រុង​។​

ក៏​ក្នុង​ថ្ងៃ​១​៤​ ខែមេសា​ដដែល​ ការិ​យាល័យ​នយោ​បាយ​ បាន​ដាក់​ឈ្មោះ​ឱ្យ​យុទ្ធ​នាការ​រំដោះ​សាយហ្គង គឺ​ជាយុទ្ធ​នាការ​ហូជីមិញ​ អា​ស្រ័យ​ឧត្តមសេនីយ៍​ឯក​ វ៉ាន់​តៀង​យុង ជា​មេ​បញ្ជា​ការ​ សម​មិត្ត​ផាម​ហ៊ុង ជាស្នង​ការ​នយោ​បាយ​។​

នៅ​វេលា​ម៉ោង​៥​និង​៣​០នាទី​ ថ្ងៃ​៣​០/៤​/១​៩​៧​៥​ អគ្គ​បញ្ជា​ការ​ដ្ឋាន​យុទ្ធ​នាការ​បាន​ចេញ​បញ្ជា​វាយ​ប្រ​ហារ​ទូទៅ​  ដណ្តើមយក​គោល​ដៅ​សំ​ខាន់​ៗ​ចំ​នួន​៥​ គឺ​ប្រ​លាន​យន្ត​តឹង​ស៊ើងញ៉ឹក អគ្គ​សេនា​ធិការ​ វិមាន​ឯក​រាជ្យ​ អគ្គ​ស្នង​ការ​ដ្ឋា​ន​នគរ​បាល​ក្រុង​និង​តំ​បន់​ពិសេស​ក្នុង​ក្រុង​។​ នៅ​ទិស​ទាំង​៤​ ខាង​កើត​ ខាង​ជើង​ និង​ពាយ​ព្យ​ និរតី​ ទ័ព​យើង​សម្រុក​ចូល​សាយហ្គងព្រម​ៗ​គ្នា​ សហកា​រជាមួយ​នឹង​មហា​ជន​ក្រោក​ឈរ​ឡើង​ លុះ​ដល់​វេលា​ម៉ោង​១​១​និង​៣​០នាទី​ ទ័ព​យើង​កាន់​កាប់​នៅ​រាល់​គោល​ដៅ​និង​បង្ហូតទង់​រណសិរ្ស​រំដោះ​ជាតិ​ឡើង​នៅ​វិមាន​ឯក​រាជ្យ​។​ យុទ្ធ​នាការ​ហូជី មិញ​ ទទួល​យក​ជ័យ​ជម្នះ​ទាំង​ស្រុង​។​

ទនឹ្ទមនឹង​ការ​វាយ​សម្រុក​ទូទាំង​រំដោះ​សាយហ្គង-យ៉ាឌិញ​ ទ័ព​យើង​វាយ​ដណ្តើមយក​ រំដោះ​កោះ​និង​ប្រ​ជុំ​កោះ​នានា​នៅ​ឆ្នេរ​សមុទ្រ​តំ​បន់​ភាគ​កណ្តាល​និង​ត្រឿង​សា។​ កង​ទ័ព​និង​ប្រ​ជា​ជន​នៅ​ខេត្ត​នានា​តំ​បន់​ដុង​ណាម​បូ​ និង​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​ ការ​វាយ​សម្រុក​ ការ​ក្រោក​ឈរ​ឡើង​កម្ចាត់​និង​ធ្វើ​ឱ្យ​ខ្ចាត់​ខ្ចាយ​អង្គ​ភាព​ទ័ព​ធំ​លេខ​៤​របស់​អា​យ៉ង  រំដោះ​ខេត្ត​ឡុង​អា​ន ប៊ិញ យឿង តីនិញ កឹង​ធើ ត្រា​វិញ​ សុក​ត្រាំង​ រ៉ាត់យ៉ា បាក​លីវ​ កោះ​ភូក្វឹ​ក បាវៀ-វុងតាវ។​ ថ្ងៃ​១​ ខែឧសភា​ ទ័ព​យើង​បន្ត​ការ​រំដោះ​ខេត្ត​មី-ថ ហ្គកុង​ វិញ​ឡុង​ ចឿងថៀង កាម៉ាវ ឡុង​ស្វៀង​ ចូវ​ដុក កៀង​តឿង សាឌាក កោង​ដាវ។​ លុះ​ដល់​ថ្ងៃ​១​ ខែឧសភា​ ឆ្នាំ​១​៩​៧​៥​ ខេត្ត​ ក្រុង​នៅ​លើដី​គោក​ និង​កោះ​ ប្រ​ជុំ​កោះ​នៅ​សមុទ្រ​ខាង​កើត​លើទូទាំង​តំ​បន់​ភាគ​ខាង​ត្បូង​វៀត​ណាម​ត្រូវ​បាន​រំដោះ​ទាំង​ស្រុង​។​

៤​៥​ឆ្នាំ​កន្លង​ផុត​ទៅ​ ចាប់​តាំង​ពីមហា​ជ័យ​ជម្នះ​និទាឃរដូវ​ឆ្នាំ​១​៩​៧​៥​ ប្រ​ទេស​វៀត​ណាម​ឯក​រាជ្យ​ ឯក​ភាព​ ប្រ​ជា​ធិប​តេយ្យ​ បាន​បន្ត​ដំណើរ​ឈាន​ឡើង​ក្នុង​កិច្ច​ការ​កសាង​ទឹក​ដី​។​ បទ​បញ្ជា​ជាប្រ​វត្តិ​សាស្រ្ត​ “វាយ​រហ័ស​ រហ័ស​ជាង​ទៀត​ ក្លាហាន​ ក្លា​ហាន​ជាង​ទៀត​…” ជា​ពាក្យ​ពេចន៍​របស់​ឧត្តម​សេនីយ៍​ឯក​ វ៉ង្វៀន​យ៉ាប នៅ​អមតៈ ជា​និច្ច​កាល​ ជាមោទនភាព​និង​ការ​ប្តេជ្ញា​ចិត្ត​មោះមុតរបស់​ទូទាំង​ប្រ​ជា​ជាតិ​ក្នុង​សម័យ​សមារណកម្ម​និង​អភិវឌ្ឍន៍។​

ពិសេស​ នៅ​ប៉ុន្មាន​ថ្ងៃ​នេះ​ ពេល​ទូទាំង​ប្រ​ទេស​កំ​ពុង​ព្រួត​ដៃ​ប្រ​យុទ្ធ​ប្រ​ឆាំង​ជំងឺ​ COVID-១​៩​ បទ​បញ្ជា​ជាសន្ទុះ​ ឆ្លៀត​ឱកាស​គ្រប់​ម៉ោង​ គ្រប់​នាទី​ គប្បី​យក​មក​អនុ​វត្ត​ ដើម្បី​ប្ដេជ្ញា​ក្នុង​ការ​ប្រ​យុទ្ធ​ប្រ​ឆាំង​នឹង​រោគ​រាតត្បាត​COVID-១​៩​។​ នៅ​ក្នុង​សម័យ​ប្រ​ជុំ​និង​ការ​ឃ្លាំ​មើល​តាម​ប្រ​ព័ន្ធ​អន ឡាយ​អំ​ពី​ការ​បង្ការ​ទប់ស្កាត់​ជំងឺ​ COVID-១​៩​ នៅ​ក្រុង​ចំ​ណុះ​មជ្ឈិម​ទាំង​៥​ (ថ្ងៃ​២​៩​/៣​/២​០២​២​) នាយ​ក​រដ្ឋ​មន្រ្តី​នៃ​រដ្ឋា​ភិបាល​ ង្វៀន​ស្វឹង​ភុក បាន​បញ្ជា​ក់​់សាជាថ្មី​ អំ​ពី​ស្មារ​តី​នៅ​ក្នុង​សេច​ក្តី​សារ​ទូរ​លេខ​របស់​អគ្គ​បញ្ជា​ការ​ដ្ឋាន​កង​ទ័ព​ប្រ​ជា​ជន​វៀត​ណាម​នៅ​ថ្ងៃ​ទី៧​/៤​/១​៩​៧​៥​ គឺ​ “វាយ​រហ័ស​ រហ័ស​ជាង​ទៀត​ ក្លា​ហាន​ ក្លា​ហាន​ជាង​ទៀត​។​ ឆ្លៀត​ឱកាស​គ្រប់​ម៉ោង​ គ្រប់​នាទី​ វាយ​លុកចូល​រណសិរ្ស​ រំដោះ​ភាគ​ខាង​ត្បូង​។​ ប្តេជ្ញា​ប្រ​យុទ្ធ​និង​ទទួល​ជ័យ​ជម្នះ​ទាំង​ស្រុង​!" ស្មារ​តី​នេះ​ គប្បី​យក​មក​អនុវត្ត​ក្នុង​កិច្ច​ការ​បង្ការ​ទប់​ស្កាត់​ជំងឺ​ COVID-១​៩​ នា​បច្ចុប្បន្ន​របស់​ប្រ​ទេស​យើង​៕​

យោង​៖ ទីភ្នាក់​ងារ​សារ​ព័ត៌​មាន​វៀត​ណាម​-មុនី​

ចែករំលែកអត្ថបទ