មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

20/04/2020 - 16:00

ខិត​ខំ​ជម្នះ​លំ​បាក​

ទន្ទឹម​នឹង​គោល​នយោ​បាយ​ឧប​ត្ថម្ភ​ពិសេស​ដោយ​ឡែក​របស់​រដ្ឋ​ ជន​រួម​ជាតិ​ភាគ​តិ​ច​នៅ​ស្រុក​ថើយ​ឡាយ​ ក្រុង​កឹង​ធើ ខិត​ខំ​ប្រឹង​ប្រែង​ឈាន​ឡើង​ ដើម្បី​ចាក​ផុត​ពីភាគ​ក្រី​ក្រ កសាង​គ្រួ​សារ​សុភមង្គល​។​

បង​ស្រី​ដោបនិង​បង​ស្រី​ធូកំ​ពុង​ឆ្លូក​ស្រូវ​។​

ព្រឹកព្រលឹម បង​ស្រី​ថា​ច់​ធីដោប និង​ថា​ច់​ធីគីមធូ រូតរះទៅ​ឆ្លូក​ស្រូវ​ស៊ី​ឈ្នួល​នៅ​ទីប្រ​ជុំ​ជន​ថើយ​ឡាយ​។​ អំ​ពក​ស្រែ​នេះ​ ត្រូវ​បាន​ម្ចាស់​ស្រែ​ពង្រោះ​ដោយ​ម៉ាស៊ី​ន​អូស​ ប៉ុន្តែ​នៅ​ខាង​ភ្លឺ​ម៉ាស៊ី​ន​ ចូល​មិន​ដល់​ ដូច្នេះ​ត្រូវ​ការ​កម្លាំង​មនុស្ស​ឆ្លូក​។​ បង​ស្រី​ដោប ឱ្យ​ដឹង​៖ “យើង​ខ្ញុំ​ឆ្លូក​ស្រូវ​គិត​តាម​ម៉ោង​ ក្នុង​មួយ​ម៉ោង​យក​ថ្លៃ​២​៥​ពាន់​ដុង​  ទើប​ពីរនាក់​បង​ប្អូន​ខ្ញុំ​បបួល​គ្នា​ទៅ​ធ្វើ​ទាន់​ព្រលឹម ព្រោះ​ថ្ងៃ​ត្រង់​ក្ដៅ​ខ្លាំង​ណាស់​។​ ឆ្លូក​ប្រ​ហែល​៣​ម៉ោង​ច្បាស់​ជាហើយ​ អំ​ពក​ស្រែ​នេះ​ រួច​ឈប់​សម្រាក​។​ រសៀល​មេឃ​ត្រជាក់​ ចេញ​ឆ្លូក​បន្ត​នៅ​អំ​ពក​ស្រែ​ក្បែរ​”។​ ពេល​វេលា​មិន​តឹង​តែង​ ម៉្លោះ​ហើយ​បង​ៗ​អា​ចឆ្លៀត​ពេល​ទំ​នេរ​ធ្វើ​ការ​ងារ​ផ្ទះ​បាន​ច្រើន​។​ បង​ស្រី​គីមធូ ឱ្យ​ដឹង​បន្ថែម​៖ “ថ្មី​ៗ​នេះ​ ខ្ញុំ​បាន​បង​ប្អូន​នារី​ក្នុង​ភូមិ​បបួល​ទៅ​រៀន​របរត្បាញ​កន្រ្តកជ័រ​ ការ​ងារ​នេះ​ ខ្ញុំ​ឃើញ​ក៏​ងាយ​ធ្វើ​។​ យើង​អា​ចទទួល​យក​មក​ផ្ទះ​ត្បាញ​ពេល​ទំ​នេរ​”។​ ស្រប​ពេល​នេះ​ដែរ​ យើង​ខ្ញុំ​ទៅ​ជួប​សំ​ណេះ​សំ​ណាល​ជាមួយ​បង​លីថា​ញ កំ​ពុង​ស្រោច​ទឹក​ពោតនៅ​ក្បែរ​នោះ​។​ បង​ថា​ញ់ ឱ្យ​ដឹង​៖ “ម្ចាស់​ដី​មិន​ធ្វើ​ស្រូវ​រដូវ​នេះ​ ទើប​ឱ្យ​ខ្ញុំ​ខ្ចី​ដី​ដាំ​ពោត។​ ខ្ញុំ​ប្រ​ញាប់​មក​ស្រោច​ទឹក​ពោត ដើម្បី​ទៅ​ធ្វើ​ជាង​កំ​បោរ​នៅ​ទីប្រ​ជុំ​ជន​ថើយ​ឡាយ​ទៀត​។​ ខ្ញុំ​ខ្ចី​ដី​ស្រែ​នេះ​ ដាំ​ពោតរៀង​រាល់​ឆ្នាំ​។​ ពេល​ប្រ​មូល​ផល ប្តី​ប្រ​ពន្ធ​ស្ងោរលក់​ដោយ​ខ្លួន​ឯង​ដើម្បី​រកប្រាក់​ចំ​ណូល​បន្ថែម​”។​

 ផ្លូវ​ចូល​ទៅ​ឃុំ​ឡុ​ង​ភូ​ ស្រុក​ឡុង​ភូ ខេត្ត​សុក​ត្រាំង​។    រូបៈ លីធាន

លោក​ថា​ច់​តាម​ ប្រ​ធាន​ការិ​យាល័យ​ជន​ជាតិ​ ស្រុក​ថើយ​ឡាយ​ បាន​ឱ្យ​ដឹង​៖ ជន​រួម​ជាតិ​ភាគ​តិ​ច​រស់​នៅ​លាយ​ឡំ​នឹង​សហគម​ន៍បណ្តា​ជន​ជាតិ​ នៅ​ឃុំ​ ទីប្រ​ជុំ​ជន​ចំ​នួន​ ១​៣​ ក្នុង​នោះ​ ប្រ​មូល​ផ្តុំ​ច្រើន​បំ​ផុត​គឺ​ទីប្រ​ជុំ​ជន​ថើយ​ឡាយ​ ឃុំ​ឌិញ​ម៉ូង​ ថើយ​ថា​ញ់ និង​ថើយ​តឹង​។​ល។​ អា​ស្រ័យ​សេច​ក្តី​សម្រេច​លេខ​ ២​៩​/QĐ-TTg និង​សេច​ក្តី​សម្រេច​លេខ​២​០៨​៥​/QĐ -TTg របស់​នាយ​ក​រដ្ឋ​មន្រ្តី​នៃ​រដ្ឋា​ភិបាល​ ស្តីពី​ការ​ដោះ​ស្រាយ​លំ​នៅ​ឋាន​ ដី​សង់​លំ​នៅ​ឋាន​ បុល​ទិនឥណទាន​អនុ​គ្រោះ​ ទឹក​ស្អាត​ បណ្តុះ​បណ្តា​ល​វិជ្ជា​ជីវៈ​ និង​ដោះ​ស្រាយ​ការ​ងារ​ធ្វើ​ជាដើម​។​ល។​ គឺ​ជាបង្អែក​របស់​ជន​រួម​ជាតិ​។​ ពិសេស​គឺ​ការ​ខិត​ខំ​ឈាន​ឡើង​ ប្រឹង​ធ្វើ​ការ​រកស៊ី​ ម្ល៉ោះ​ហើយ​ពេល​បាន​រដ្ឋ​ឧប​ត្ថម្ភ​ទុន​គ្រួ​សារ​ជន​ជាតិ​ភាគ​តិ​ច​ប្រើ​ប្រាស់​ប្រ​ភព​ទុន​ប្រ​កបដោយ​ប្រ​សិ​ទ្ធភាព​ និង​រៀន​មុខ​របរ។​ ផ្តើម​ពីនោះ​ ជីវភាព​ជន​រួម​ជាតិ​ភាគ​តិ​ច​ក្នុង​ស្រុក​មាន​ការ​រីក​ចម្រើន​ជាលំ​ដាប់​ តំ​បន់​ជន​បទ​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករមាន​ការ​វិវឌ្ឍ​ជាវិជ្ជមាន​ ការ​ផលិត​កម្ម​ កសិកម្ម​ បង្វែរ​រចនា​សម្ព័ន្ធ​ពូជ​ដំណាំ​ សត្វ​ចិញ្ចឹម​ ក្នុង​តំ​បន់​ជន​រួម​ជាតិ​កាន់​តែមាន​ការ​រីក​ចម្រើន​ពីមួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។​ អត្រា​គ្រួ​សារ​ធូរ​ធារកើន​ឡើង​ជារៀង​រាល់​ឆ្នាំ​ ផ្តើម​ពីនោះ​ គ្រួ​សារ​ក្រី​ក្រត្រូវ​បាន​កាត់​បន្ថយ​គួរ​ឱ្យ​កត់​សម្គាល់​ ស្ថាន​ភាព​សន្តិ​សុខ​នយោ​បាយ​សណ្តាប់​ធ្នាប់​ សុវត្ថិ​ភាព​សង្គម​មា​នភាព​លំ​នឹង​។​ តាម​ស្ថិតិ​របស់​ស្រុក​ ឆ្នាំ​២​០១​៩​ គ្រួ​សារ​ក្រី​ក្រក្នុង​ជន​រួម​ជាតិ​ភាគ​តិ​ច​ថយ​ចុះ​ជិត​៤​%៕​     

ហាថា​ញ់-មុនី

ចែករំលែកអត្ថបទ