06/04/2020 - 14:30

កង​ទ័ព​ការ​ពារ​ព្រំ​ដែន​សុក​ត្រាំង​ បង្កើន​ការ​ផ្សព្វ​ផ្សា​យ បង្ការ​ ទប់ស្កាត់​ជំងឺ​ Covid-19

កង​ទ័ព​ការ​ពារ​ព្រំ​ដែន​សុក​ត្រាំង​ សហកា​រជាមួយ​សមាជិក​សម្ពន្ធ​យុវជន​ក្រុង​វិញ​ចូវ​ រៀប​ចំ​បើ​ក​យុទ្ធ​នាការ​ ផ្សព្វ​ផ្សា​យនិង​ចែក​ខិត​ប័ណ្ណ​អំ​ពី​ការ​បង្ការ​ ទប់ស្កាត់​ជំងឺ​Covid-19 ដល់​ប្រ​ជា​ជន​នៅ​សង្កាត់​១​ និង​សង្កាត់​វិញ​ភឿក ក្រុង​វិញ​ចូវ​ ខេត្ត​សុក​ត្រាំង​។​ ទន្ទឹម​នឹង​នោះ​ នៅ​កំ​ពង់​ផែត្រឹង​ដេ កម្មា​ភិបាល​ យុទ្ធ​ជន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​សុក​ត្រាំង​ បាន​រៀប​ចំ​ផ្សព្វ​ផ្សា​យបង្ការ​ ទប់ស្កាត់​ជំងឺ​Covid -១​៩​ និង​ចែក​ម៉ាស់ដោយ​ឥត​គិត​ថ្លៃ​ វាស់​សីតុណ្ហ​ភាព​រាងកាយ​ជូន​នេសាទ​ករនៅ​លើទូក​នេសាទ​ត្រី​ទាំង​ឡាយ​។​

ខាង​ក្រោម​នេះ​គឺ​ជារូប​ភាព​មួយ​ចំ​នួន​របស់​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​សុក​ត្រាំង​ ផ្សព្វ​ផ្សា​យអំ​ពី​ការ​បង្ការ​ ទប់ស្កាត់​ជំងឺ​Covid-19 ដល់​ប្រ​ជាជន​នៅ​តំ​បន់​សមុទ្រ៕

យ្វីអា​ញ-វ៉ាន់​តឹន

  ទីតាំង​ចែក​ម៉ាស់សុខា​ភិបាល​ឥត​គិត​ថ្លៃ​នៅ​ប៉ុស្ដិ៍​ការ​ពារ​ព្រំ​ដែន​វិញ​ចូវ​ ខេត្ត​សុក​ត្រាំង​។​

  កម្មា​ភិបាល​ យុទ្ធ​ជន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​សុក​ត្រាំង​ ចែក​ម៉ាស់ដោយ​ឥត​គិត​ថ្លៃ​ និង​ផ្សព្វ​ផ្សាយអំ​ពី​វិធី​បង្ការ​ ទប់ស្កាត់​ជំងឺ​ Covid-19 ដល់​នេសាទ​ករនៅ​លើទូក​នេសាទ​ត្រី​ទាំង​ឡាយ​។​

  ពេទ្យ​យោធា​កង​នាវា​ចរ២​ កង​ទ័ព​ការ​ពារ​ព្រំ​ដែន​សុក​ត្រាំង​ វាស់​សីតុណ្ហ​រាងកាយ​ជូន​នេសាទ​ករនៅ​តាម​ទូក​នេសាទ​ត្រី​ ។​

  កម្មា​ភិបាល​ យុទ្ធ​ជន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​សុក​ត្រាំង​ ចុះ​ដល់​ រាល់​គ្រួ​សារ​ខ្មែរ​នៅ​ក្រុង​វិញ​ចូវ​ ដើម្បី​ផ្សព្វ​ផ្សា​យ ចែក​ចាយ​ខិត​ប័ណ្ណ​បង្ការ​ ទប់ស្កាត់​ជំងឺ​Covid-19 ។​

  កម្មា​ភិបាល​ យុទ្ធ​ជន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ និង​សមាជិក​សម្ពន្ធ​យុវជន​ គណៈ​កម្មា​ធិការ​បក្ស​ក្រុង​វិញ​ចូវ​ សម្អាត​បរិស្ថាន​ ប្រ​មូល​សំ​រាម​នៅ​មណ្ឌល​ប្រ​ជា​ជន​តាំង​ទីលំ​នៅ​ នៅ​សង្កាត់​វិញ​ភឿក ។​

ចែករំលែកអត្ថបទ