ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

02/03/2020 - 15:04

គប្បី​បន្ត​ការ​ធ្វើ​ឱ្យ​ច្បាស់​ការ​ដាក់​បញ្ចូល​បញ្ហា​សម​ភាព​យេន​ឌ័រ​ក្នុង​កម្ម​វិធី​ទិស​ដៅជាតិ អភិវឌ្ឍន៍​តំំ​បន់​ជន​ជាតិ​ភាគ​តិច​ប្រ​កបដោយ​ចីរ​ភាព​

នៅ​ហា​ណូយ​ គណៈ​កម្មា​ធិ​ការ​ជន​ជាតិ និង​សមាគម​សហព័ន្ធ​នារី​វៀត​ណាម ទើប​សហការ​រៀប​ចំ​សិក្ខា​សាលា​ ផ្ដល់​អនុសាសន៍​ការ​ដាក់​បញ្ចូល​បញ្ហា​សម​ភាព​យេន​ឌ័រ​ក្នុង​គម្រោង​ចំ​ណុះ​កម្ម​វិធី​ទិស​ដៅ​ជាតិ អភិវឌ្ឍន៍​តំំ​បន់​ជន​ជាតិភាគ​តិច និង​តំ​បន់ភ្នំ​ ដំណាក់​កាល​២​០​២​១​-២​០​៣​០​ ប្រ​កប​ដោយ​ចីរ​ភាព​។​

អនុរដ្ឋ​មន្រ្តី​ អនុប្រ​ធាន​គណៈ​កម្មា​ធិការ​ជន​ជាតិ អ៊ីថុង មាន​ប្រ​សាសន៍​វាយ​តម្លៃ​

នៅនាអង្គ​សិក្ខា​សាលា​។​

នាអង្គ​សិក្ខា​សាលា​ អ្នក​តំ​ណាង​ចូល​រួម​បាន​ស្ដាប់​អ្នក​ជំនាញ​ការ​នៃ​ធនា​គារ​ពិភព​លោក​ លើក​ឡើង​នូវ​សំ​ណើ​មួយ​ចំ​នួន​ ដូច​ជា​៖ ការ​អភិបាល​កិច្ច​ធានា​សម​ភាព​យេន​ឌ័រ​ គប្បី​មាន​ការ​ជំនួយ​ខាង​ផ្នែក​បច្ចេក​ទេស​ ដើម្បី​ស្ទង់​ពី​សមាស​ភាព​នៃ​ការ​ចូល​រួម​យ៉ាង​ពិត​ប្រាកដ​របស់​ស្រ្តីជន​ជាតិ​ភាគ​តិច​ក្នុង​ក្បាល​ម៉ា​ស៊ីន​គ្រប់​គ្រង​នៅ​ភូមិ​ភាគ​ រួម​ប្រា​ស្រ័យ​ក្នុង​គម្រោង​ផែន​ការ​ ដំ​ណើរ​ការ​អនុវត្ត​គម្រោង​ ​អនុគម្រោង​ និង​ត្រូវ​មាន​កម្ម​វិធី​បង្កើន​សមត្ថ​ភាព​ដល់​ស្រ្តី ធ្វើ​យ៉ាង​ណា​ដើម្បី​ការ​ចូល​រួម​នោះ​ប្រ​កបដោយ​អត្ថន័យ​ច្បាស់​លាស់​។​ ចំ​ពោះ​វិធាន​ការ​វិនិយោគ​ធន​ធាន​មនុស្ស​ គប្បី​ធានា​សម​ភាព​យេន​ឌ័រ​ ម្ល៉ោះ​ហើយ​ត្រូវ​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​នូវ​បញ្ហា​មួយ​ចំ​នួន​ ដូច​ជា​៖  កែ​លម្អ​គុណ​ភាព​សុខ​ភាព​ម្ដាយ​និង​ទារក លើក​កម្ពស់​គុណ​ភាព​ លុប​បំ​បាត់​ភាព​អសកម្ម​នៃ​វប្ប​ធម៌​ បង្កើន​ការ​យល់​ដឹង​ពីសេវា​កម្ម​ថែ​ទាំ​សុខ​ភាព​ម្ដាយ​និង​ទារក។​

សមាគម​សហព័ន្ធ​នារី​វៀត​ណាម លើ​កឡើង​នូវ​អនុសាសន៍​ជាក់​ស្ដែង​មួយ​ចំ​នួន​ ក្នុង​គម្រោង​ ដូច​ជា​៖ បំ​ពេញ​បន្ថែម​គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​ក្រីក្រប្រមាណ៨​០​% មាន​បន្ទប់​អនា​ម័យត្រឹម​ត្រូវ​ ធានា​អត្រា​ស្រ្តី​ឆ្លង​កាត់​ការ​បណ្ដុះ​បណ្ដាល​ពី៤​០​-៥​០​%។​ ខ្លឹម​សារ​បំ​ប៉នចំ​ណេះ​ដឹង​ស្ដី​ពីការ​ងារ​ជន​ជាតិ គប្បី​បំ​ពេញ​បន្ថែម​ក្នុង​ខ្លឹម​សារ​ដាក់​បញ្ចូល​បញ្ហា​សម​ភាព​យេន​ឌ័រ​។​ លើក​កម្ពស់​សមត្ថភាព​សហគមន៍ គប្បី​បន្ថែម​អត្រា​ស្រ្តីត្រូវ​បាន​ចូល​រួម​លើក​កម្ពស់​សមត្ថ​ភាព​។​

មាន​ប្រសាសន៍​វាយ​តម្លៃ​ក្នុង​អង្គ​សិក្ខា​សាលា​ អនុរដ្ឋ​មន្រ្តី​ អនុប្រ​ធាន​គណៈ​កម្មា​ធិការ​ជន​ជាតិ អ៊ីថុង សំណើសមាគម​សហព័ន្ធ​នារី​ គប្បី​ដាក់​ចេញ​នូវ​បញ្ហា​ដែល​ពាក់​ពន្ធ​ដល់​សម​ភាព​យេនឌ័រ​ ជាក់​ស្ដែង​ទៅ​តាម​គម្រោង​នីមួយ​ៗ​ឱ្យ​លម្អិត​ជាង​ទៀត​។​ ពីព្រោះ​នោះ​គឺ​ជា​មូលដ្ឋាន​គ្រឹះ​ដ៏​សំ​ខាន់​ ដើម្បី​ស្ថាប័ន​ទទួល​បន្ទុក​ ទទួល​បាន​ព័ត៌​មាន​ធ្វើ​ការ​បូក​សរុប​ឱ្យ​បាន​ច្បាស់​លាស់​៕

                                                  ប្រ​ភព​ៈ http://cema.gov.vn ប្រែសម្រួល​ៈ ពេជ្រ​សឿន​

ចែករំលែកអត្ថបទ