បញ្ជាការដ្ឋានកងទ័ពខេត្តសុកត្រាំង ទើបចាត់តាំងពិធីសម្ពោធព្រលានទាត់បាល់ម៉ួរស្វឹងនៅសង្កាត់៣ ក្រុងសុកត្រាំង។ ក្រោយរយៈពេលជាង៣ខែបើកគម្រោងកសាង ព្រលានទាត់បាល់ម៉ួរស្វឹងបានកសាងសម្រេចនិងដាក់ឱ្យដំណើរការ។ ផ្ទៃដីកសាងជាង៣.០០០ម២ សរុបថវិកាប្រហែល២,៥ពាន់លានដុង។ល។
រូបថតអនុស្សាវរីយ៍ក្នុងពិធីសម្ពោធ។
តាមប្រសាសន៍របស់វរសេនីយ៍ឯក ត្រឹងក្វឹកគើយ អនុប្រធានបញ្ជាការដ្ឋានយោធាខេត្តសុកត្រាំង៖ ការកសាងព្រលានទាត់បាល់ សំដៅគាំទ្រពាក្យអំពាវនាវ"ទូទាំងប្រជាជនហាត់ប្រាណតាមគំរូអ៊ំហូដ៏មហិមា" បង្កើតទីលានលេងកម្សាន្តមានប្រយោជន៍ជូនដល់កម្មាភិបាល យុទ្ធជនក្នុងកងកម្លាំងប្រដាប់អាវុធខេត្ត បន្តការបង្កើនចំណងសាមគ្គីជាមួយស្ថាប័ន គណៈ ផ្នែក អង្គការមហាជនលើភូមិសាស្រ្ដខេត្តជាមួយនឹងស្មារតីប្រកប់ដោយសុខភាពល្អ ដើម្បីកសាងកងទ័ពនិងការពារមាតុភូមិក្នុងស្ថានភាពថ្មី៕
លីធាន - ថាច់ធី