បញ្ជាការដ្ឋានកងទ័ពការពារព្រំសដែនខេត្តសុកត្រាំង បានចង្អុលការយ៉ាងប្តូរផ្តាច់ លើការងារបង្ការទប់ស្កាត់មេរោគCovid-១៩។ ឆ្លងតាមរយៈនោះ អង្គភាពនីមួយៗ បានបង្កើនការយាមល្បាត ត្រួតពិនិត្យនៅតាមកំពង់ផែទេសចរណ៍ផ្លូវទឹក ទន្លេ នៅតំបន់ព្រំដែនសមុទ្ររបស់ខេត្ត។
កម្មាភិបាល យុទ្ធជនប៉ូស្តិ៍ការពារព្រំដែនទ្រុងប៊ិញ ចែកម៉ាស់សុខាភិបាល ដោយឥតគិតថ្លៃដល់ភ្ញៀវទេសចរ នៅកំពង់ផែល្បឿនលឿនត្រឹងដេ-កូងដាវ។
វរសេនីយ៍ឯក ឡេវ៉ាន់អាញ់ ស្នងការនយោបាយរងនៃកងទ័ពការពារព្រំដែនខេត្ត ប្រធានគណ:ចង្អុលការបង្ការទប់ស្កាត់មេរោគCovid-១៩ ឱ្យដឹង៖ “អង្គភាពបានបង្កើនវិធានការផ្សព្វផ្សាយដល់កម្មាភិបាល យុទ្ធជន គ្រួសារ ញាតិមិត្តនិងប្រជាជនលើភូមិសាស្រ្តព្រំដែនយល់ច្បាស់ថា នេះជារោគឆ្លងរាលដាលថ្មី ប្រកបដោយគ្រោះថ្នាក់ ឆ្លងរាលដាលឆាប់រហ័ស មិនទាន់មានថ្នាំព្យាបាល មានអ្នកជំងឺជាច្រើនបានស្លាប់ដោយការឆ្លងមេរោគនេះ ហានិភ័យផ្ទុះការរាលដាលឆាប់រហ័ស។ល។ ផ្តើមពីនោះ ដាស់តឿនប្រជាជនកាត់បន្ថយការទំនាក់ទំនងផ្ទាល់នឹងអ្នកសង្ស័យមានឆ្លងជំងឺ ការពារកម្តៅរាងកាយជាប្រចាំ និងលាងជម្រះដៃដោយសាប៊ូ ខ្ពុរមាត់ដោយទឹកអំបិល។ល។ នៅពេលដឹងថាខ្លួនឯង គ្រួសារ ញាតិមិត្ត ឬប្រជាជនតំបន់ព្រំដែន មានអាការៈឆ្លងមេរោគCovid-១៩ នោះត្រូវផ្តល់ពត៌មានភ្លាមដល់បញ្ជាការដ្ឋាន ឬពេទ្យយោធាក្នុងអង្គភាព និងស្ថាប័នសមត្ថកិច្ច ដើម្បីពិនិត្យព្យាបាល បំបែកនៅដោយឡែកឱ្យបានទាន់ពេល។ ទន្ទឹមនឹងនោះ បង្កើនការពិនិត្យក្នុងការបង្ការទប់ស្កាត់ជំងឺតាមអង្គភាព ចាត់ក្រុមសុខាភិបាលមួយក្រុម ត្រៀមឧបករណ៍ពេទ្យចាំបាច់ផ្សេងៗ ដូច៖ ម៉ាស់ ទឹកថ្នាំកម្ចាត់មេរោគ និងឧបករណ៍សម្លាប់មេរោគ។ល។ ដើម្បីផ្តល់ជូនអង្គភាពនិងប្រជាជនពេលប្រទះឃើញមានជំងឺឆ្លង”។
កម្មាភិបាលប៉មត្រួតពិនិត្យការពារព្រំដែនត្រឹងដេ ចែកខិតប័ណ្ណផ្សព្វផ្សាយពីការបង្ការទប់ស្កាត់មេរោគ Covid-១៩ ដល់អ្នកដំណើរតាមកប៉ាល់។
ជាមួយគោលលំនាំ “ម្ចាស់ការទប់ស្កាត់ជំងឺពីចម្ងាយ” នៅកំពង់ផែទេសចរណ៍ល្បឿនលឿនត្រឹងដេ-កូងដាវនិងប៉ូស្តិ៍ការពារព្រំដែនទ្រុងប៊ិញ កងនាវាចរណ៍២ បានចាត់កម្មាភិបាលពេទ្យយោធាបន្ថែម ដើម្បីត្រៀមពិនិត្យសុខភាពដល់ភ្ញៀវទេសចរនៅពេលមានអាការៈក្អក ក្តៅខ្លួន ដើម្បីចាត់វិធានការបានទាន់ពេល។ បងង្វៀនសីដាក បុគ្គលិកកំពង់ផែSuperdong ឱ្យដឹង៖ “ប៉ុន្មានថ្ងៃកន្លងហើយ កម្មាភិបាលប៉មត្រួតពិនិត្យការពារព្រំដែនត្រឹងដេ និងប៉ុស្តិ៍ការពារព្រំដែនទ្រុងប៊ិញ បានចែកខិតប័ណ្ណ ផ្សព្វផ្សាយជូនភ្ញៀវទេសចរនិងប្រជាជនអំពីរោគឆ្លងរាលដាល”។
បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនសុកត្រាំង ក៏បានផ្តល់ជូនម៉ាស់សុខាភិបាលដោយឥតគិតថ្លៃជាង៧.៥០០ ម៉ាស់ និងសាប៊ូលាងដៃ២០០ដុំ ស្រោមដៃសុខាភិបាល៣០០ និង cloraminB ២០គ.ក ដល់គ្រប់អង្គភាពនិងប្រជាជន ព្រមទាំងភ្ញៀវទេសចរធ្វើដំណើរទៅមកតាមកប៉ាល់ល្បឿនលឿន នៅកំពង់ផែត្រឹងដេ ដើម្បីទប់ស្កាត់ចៀសវាងការឆ្លងរាលដាលមេរោគ Covid-១៩៕
យ្វីអាញ់-លីសៀ