ក្រុងវីថាញ់ ខេត្តហូវយ៉ាង មានជនរួមជាតិខ្មែររស់នៅប្រមាណជាង១០%។ ប៉ុន្មានឆ្នាំមកនេះ ជនរួមជាតិខ្មែររួមជាមួយរដ្ឋអំណាចអនុវត្តសម្រេចរួចរាល់នូវទិសដៅកសាងជនបទថ្មី។ ចុងឆ្នាំ២០១៩ នាយករដ្ឋមន្រ្តីបានចេញសេចក្ដីសម្រេចចិត្តទទួលស្គាល់ក្រុងវីថាញ់កសាងសម្រេចលក្ខឋានជនបទថ្មី និងឆ្ពោះទៅជាទីក្រុងលំដាប់ទី២នៅឆ្នាំ២០២០។
បុគ្គលិកដំណាក់សុខាភិបាលឃុំវីតឹង ពិនិត្យសុខភាពជូនប្រជាជន។
ក្រុងវីថាញ់មានឃុំ សង្កាត់ចំនួន៩ (ក្នុងនោះមានឃុំចំនួន៤ សង្កាត់ចំនួន៥) បច្ចុប្បន្ន មាន៤ឃុំ (តឹងតៀង វីតឹង ហ្វាតៀង និងហ្វាលឺវ) បានទទួលស្គាល់ជាឃុំសម្រេចបទដ្ឋានជនបទថ្មី។ សរុបថវិកាកសាងពីឆ្នាំ២០១៤មកទល់ពេលនេះជាង២.៤៥៥ពាន់លានដុង ក្នុងនោះ ប្រជាជនរួមចំណែកជាង៤០០ពាន់លានដុង។ តាមប្រសាសន៍ លោក ឡាថាញ់ឡុង អនុប្រធានការិយាល័យជនជាតិក្រុងវីថាញ់ ដើម្បីឃុំទាំង៤នេះកសាងសម្រេច១៩លក្ខឋានជនបទថ្មី គឺមានការចូលរួមទូទាំងប្រព័ន្ធនយោបាយ។ ពិសេស ចំពោះឃុំដែលមានជនរួមជាតិខ្មែររស់នៅច្រើនកុះករ គណៈចង្អុលការកសាងជនបទថ្មី ឃុំ តែងសហការជាមួយនឹងអង្គការមហាជន ជំរុញការផ្សព្វផ្សាយ ចលនា ដើម្បីប្រជាជនបានយល់ពីផលប្រយោជន៍នៃការកសាងជនបទថ្មី គឺដើម្បីលើកកម្ពស់ជីវភាពសម្ភារៈ ស្មារតីរបស់ប្រជាជន។ ផ្ដើមពីនោះ ការយល់ដឹងរបស់មាមីងកាន់តែលើកកម្ពស់និងរួមគ្នាអនុវត្ត។
ប្រភពទុនកសាងជនបទថ្មីបានវិនិយោគកសាងផ្លូវគមគមន៍ជនបទពីមជ្ឈមណ្ឌលឃុំវីតឹង ក្រុងវីថាញ់ចូលទៅកាន់ភូមិ៦។
ចាប់ពីឆ្នាំ២០១៤មកទល់បច្ចុប្បន្ន ឃុំទាំង៤របស់ក្រុងកសាងផ្លូវគមនាគមន៍ជនបទបាន៤៥ខ្សែ ប្រវែងសរុបជាង១៥៤គីឡូម៉ែត្រ វិនិយោគស្ដារប្រឡាយបាន២៧ខ្សែ ទប់ទំនប់បង្ការទឹកប្រៃវ៉ីថាញ-ឡុងម៉ីជាង២៧គីឡូម៉ែត្រ វិនិយោគកសាងមូលដ្ឋានសម្ភារៈសាលារៀនសម្រេចបទដ្ឋានជាតិ១៤/១៥ ឧបត្ថម្ភដើមទុន បង្រៀនរបរ ដោះស្រាយការងារធ្វើជាង១.៨០០នាក់ មានការងារធ្វើលំនឹង។ល។ ជាពិសេស ប្រព័ន្ធទឹកស្អាតនិងអគ្គិសនីបានតភ្ជាប់ដល់គ្រួសារនីមួយៗ។ បច្ចុប្បន្ន អត្រាគ្រួសារក្រីក្ររបស់ក្រុងវីថាញ់នៅ១២,៤%។ លោកថាច់ខែម នៅភូមិ៦ ឃុំវីតឹង ក្រុងវីថាញ់ ឱ្យដឹង៖ "ភូមិ៦ជាភូមិលំបាកខ្លាំង គ្រួសារក្រច្រើន មានតែផ្លូវដី គ្មានអគ្គិសនី ទឹកស្អាតប្រើប្រាស់។ល។ នៅពេលដែលរដ្ឋអំណាចប្រជុំប្រជាជននិងផ្សព្វផ្សាយនូវគោលដៅពីការកសាងជនបទថ្មី មាមីងជនរួមជាតិខ្មែរបានឯកភាពអនុវត្ត។ ជាក់ស្ដែងពេលដែលមានសំណង់ឆ្លងកាត់ដីរបស់ផងខ្លួន មាមីងសម្រេចចិត្តបរិច្ចាគដី ដំណាំ កម្លាំងពលកម្ម។ល។ ហេតុនេះ បច្ចុប្បន្នផ្លូវបេតុងម៉ូតូរត់ដល់ផ្ទះ មិនបាច់លុយល្បាបដូចមុនទៀត សាលាមត្តេយ្យ បឋមសិក្សានៅក្នុងភូមិ កូនចៅបានទៅរៀនគ្រប់គ្នា អគ្គិសនី ទឹកស្អាតប្រើប្រាស់តភ្ជាប់ដល់ផ្ទះ។ ជាពិសេស ប្រព័ន្ធធារាសាស្រ្តសម្រេចរួចរាល់ មានទំនប់បង្ការទឹកប្រៃទឹកសាបខួបឆ្នាំ ម៉្លោះហើយមាមីងធ្វើស្រូវបាន៣រដូវ/ឆ្នាំ"៕
លីធាន-ទីទុយ