ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

10/02/2020 - 14:41

ខេត្ត​ត្រាវិញ ទទួល​គ្រឿង​ឥស្សរិយ​យស​ពល​កម្ម​ចំ​ណាត់​ថ្នាក់​លេខ​១​

ខេត្ត​ត្រាវិញ ទើប​រៀប​ចំ​ពិធី​រំលឹក​អនុស្សាវ​រីយ៍​១​២​០​ឆ្នាំ​ទិវា​បង្កើត​ខេត្ត​ត្រា​វិញ(ថ្ងៃ​០​១​/០​១​/១៩០០-០​១​/០​១​/២​០​២​០​)  និង​ទទួល​គ្រឿង​ឥស្សរិយ​យស​ពល​កម្ម​ចំ​ណាត់​ថ្នាក់​លេខ​១​អា​ស្រ័យ​ប្រ​ធាន​រដ្ឋ​ប្រ​ទាន​ជូន​។​

 ​នាយ​ក​រដ្ឋ​មន្ត្រី​ ង្វៀន​ស្វឹនភុក ជូន​គ្រឿង​ឥស្សរិយយសពលកម្ម​ចំ​ណាត់​ថ្នាក់​លេខ​១​ដល់​ខេត្ត​ត្រាវិ​ញ។​រូប​៖ TTXVN

ថ្លែង​សុន្ទ​រក​ថា​ក្នុង​ពិធី​នេះ​ សម​មិត្ត​ត្រឹង​ទ្រីយុង លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ខេត្ត​ត្រា​វិញ បាន​រំលឹក​ឡើង​នូវ​ប្រវត្តិ​សាស្រ្ត​នៃ​ការ​កកើត​ខេត្ត​ត្រាវិ​ញ ក៏​ដូច​ជា​ប្រ​វេណី​បដិវត្ត​ន៍របស់​បក្ខភាគ​កង​ទ័ព​និង​ប្រ​ជា​ជន​ខេត្ត​ត្រា​វិញ ក្នុងការ​តស៊ូ​ ដណ្តើម​ឯក​រាជ្យ​ទាំង​២​លើក និង​ការ​កសាង​អភិវឌ្ឍន៍ប្រ​ទេស​ជាតិ​។​ ពិសេស​ ក្នុង​អំ​ឡុង​២​៨​ឆ្នាំ​កន្លង​ចាប់​ពី​ចែក​ចេញ​ពីខេត្ត​គីវ​ឡុង​(ឆ្នាំ​១៩៩២​) ខេត្ត​ត្រា​វិញ​ បាន​ផ្តុំ​កម្លាំង​ដើម្បី​កសាង​និង​អភិវឌ្ឍន៍។​ ផ្តើម​ពី​ខេត្ត​មួយ​មាន​ចំ​ណុច​ចាប់​ផ្តើម​ទាប​ ខ្វះ​ខាត​ និង​ទន់​ខ្សោយ​ខាង​បច្ចេក​ទេស​ហេដ្ឋា​រចនា​សម្ព័ន្ធ ខេត្ត​ត្រា​វិញ បាន​ខិត​ខំ​កៀរ​គរ​រាល់​ប្រ​ភព​កម្លាំង​វិនិ​យោគ និង​អនុវត្ត​នូវ​វិធាន​ការ​ គោល​នយោ​បាយ​សម​ស្រប​ មាន​ប្រ​សិទ្ធ​ភាព​ដើម្បី​សម្រេច​នូវ​ទិស​ដៅ​កំ​ណើន​ឆ្នាំ​ក្រោយ​ខ្ពស់​ជា​ង​ឆ្នាំ​មុន​។​ អា​ស្រ័យ​ហេតុ​នោះ​ ល្បឿន​កំ​ណើន​សេដ្ឋ​កិច្ច​ ការ​លុប​បំ​បាត់​ភាព​អត់​ឃ្លាន​កាត់​បន្ថយ​ភាព​ក្រី​ក្រ តែង​មាន​ការ​វិវឌ្ឍ​ដោយ​ឥត​ឈប់​ឈរ​ តាម​ទិស​ដៅ​វិជ្ជមាន​។​ តួយ៉ាង​ដូច​៖ តម្លៃ​ផលិត​ផល​សរុប​ក្នុង​ប្រ​ទេស​ (GRDP) របស់​ខេត្ត​កើន​មធ្យម​ភាគ​រៀង​រាល់​ឆ្នាំ​ជា​ង​១​១​%។​ ផលិត​ផល​ GRDP ក្នុង​ខេត្ត​ឆ្នាំ​១៩៩២​ មធ្យម​ភាគ​សម្រេច​បាន​០​,៧​៣​លាន​ដុង​/ម្នាក់​/ឆ្នាំ​ លុះ​ដល់​ចុង​ឆ្នាំ​ ២​០​១​៩​សម្រេច​បាន​៥​៩​លាន​ដុង​/ម្នាក់​/ឆ្នាំ​។​

ថ្លែង​យោ​បល់​ក្នុង​ពិធី​រំលឹក​អនុស្សាវ​រីយ៍​នេះ​នាយក​រដ្ឋ​មន្ត្រី​ ង្វៀន​ស្វឹនភុក បាន​កត់​សម្គាល់​និង​ស្ងើច​សរ​សើរ​នូវ​ស្នា​ដៃ​ ដែល​បក្ខ​ភាគ​ រដ្ឋ​អំ​ណាច​និង​ប្រ​ជា​ជន​ខេត្ត​ត្រា​វិញ សម្រេច​បាន​នារយៈ​ពេល​កន្លង​។​ នាយក​រដ្ឋ​មន្ត្រី​បាន​សម្តែ​ង​សេច​ក្តី​រីក​រាយ​ ចំ​ណាប់​អា​រម្មណ៍​ចំ​ពោះ​លទ្ធ​ផល​នៃ​ការ​អនុវត្ត​ការ​ងារ​កាត់​បន្ថយ​ភាព​ក្រី​ក្រ​របស់​ខេត្ត។ ​នាយក​រដ្ឋ​មន្ត្រី​ បាន​គូស​បញ្ជាក់​ថា ​ខេត្ត​ត្រា​វិញ គប្បី​បន្ត​ពង្រីក​នូវ​លទ្ធ​ផល​ដែល​សម្រេច​បាន ​យក​ចិត្ត​ទុក​ដាក់​ធ្វើ​ឱ្យ​កាន់​តែ​ល្អ​ប្រ​សើរ​ជា​ង​ទៀ​ត​ ការ​ងារ​កាត់​បន្ថយ​ភាព​ក្រី​ក្រ​ក្នុង​ជន​រួម​ជា​តិ​ខ្មែរ​ប្រ​កប​ដោយ​ចីរ​ភាព​៕                   

                                               សើុងមាល័យ​-វិ​មាន

ចែករំលែកអត្ថបទ