មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

10/02/2020 - 14:41

នារី​ប្រ​ធាន​ភូមិ​ង្វៀកឡាងA

អា​ណត្តិ​កាល​២​០​១​៩​-២​០​២​២​ បង​ស៊ើង​ធីថាញ់​ហឿង អនុប្រ​ធាន​គណៈ​កម្ម​ការ​ប្រ​ជា​ជន​ភូមិ​ង្វៀក​ឡាងA (ភូមិ​កន្លែង​សេះ​) ឃុំ​ប៊ិញ​ភូ ស្រុក​កាង​ឡុង​ ខេត្ត​ត្រា​វិញ បាន​ប្រ​ជា​ជន​ទំ​នុក​ចិត្ត​ បោះ​ឆ្នោត​កាន់​ដំ​ណែងជា​ប្រធាន​ភូមិ​។​ 

បង​ស្រី​ស៊ើង​ធី​ថាញ់ហឿង កំ​ពុង​ពិភាក្សា​យោ​បល់​ជា​មួយ​នឹង​កម្មា​ភិបាល​ឃុំ​។​

បង​ហឿង ជា​នារី​ជន​ជាតិ​ខ្មែរ​ កើត​និង​ធំ​ដឹង​ក្ដី​នៅ​ភូមិ​ង្វៀក​ឡាងA ដែល​ជា​ភូមិ​មួយ​នៅ​លំ​បាក​ច្រើន​។​ ឆ្នាំ​២​០​១​៧​ បង​ហឿង​បាន​រៀប​ការ​ហើយ​ទៅ​រស់​នៅ​ខាង​ប្ដី​។​ ថ្វី​បើ​ជីវ​ភាព​រក​ស៊ី​នៅ​មានការ​លំ​បាក​ មួយ​ថ្ងៃ​ៗ​រវល់​តែ​ការ​ងារ​ស្រែចំការ​ក៏​ពិត​មែន​ ប៉ុន្តែ​ប្ដី​ប្រ​ពន្ធ​បង​ហឿងនៅ​តែ​មិន​រួញ​រា ទ្រាំ​ការ​លំ​បាក​ថែ​រក្សា​ផ្ទៃ​ដី​ផលិត​ស្រូវ​១​ហិក​តា​របស់​គ្រួ​សារ​ ម្ល៉ោះ​ហើយ​រក​បាន​ប្រាក់​ចំ​ណូល​លំ​នឹង​ជីវ​ភាព​។​ ក្រៅ​ពី​នោះ​ ប្ដី​បង​ហឿង​ថែ​ម​ទាំង​ឆ្លៀត​ធ្វើ​កម្ម​ករ​សំ​ណង់​ ក្នុង​មួយ​ថ្ងៃ​រក​បាន​ប្រាក់​ណូល​ពី១​៥​០​.០​០​០​ដល់​២​០​០​.០​០​០​ដុង​ទៀ​ត​ផង​។​ ដោយ​សារ​គ្រួ​សារ​មាន​ប្រ​ភព​ចំ​ណូល​លំ​នឹង​ ម្ល៉ោះ​ហើយ​បង​ហឿងក៏​លំ​នឹង​ចិត្ត​ចូល​រួម​អនុវត្ត​ល្អ​រាល់​ការ​ងារ​ក្នុង​ភូមិ​។​ 

បង​ស៊ើង​ធី​ថាញ់​ហឿង ឱ្យ​ដឹង​៖ "ចាប់​តាំង​ពី​ឆ្នាំ​២​០​១​០​ ដល់​២​០​១​៧​ កាល​នៅ​ជា​ប្រ​ធាន​សាខា​សមាគម​នារី​ភូមិ​ ខ្ញុំ​បង្កើត​បាន​ទម្រង់​ជា​ច្រើន​ជួយ​ដល់​បង​ប្អូន​នារី​អភិវឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ​ មាន​ដូច​៖ ប្រិត​សំ​ចៃ​ឥណ​ទាន​ រួម​ទុន​បង្វិល​ជុំ​ ឧបត្ថម្ភ​ថ្លៃ​ឈ្នួល​ពល​កម្ម​។​ល។​" អា​ណត្តិ​កាល​២០១៧​-២​០​១​៩​ បង​ស្រី​បាន​ប្តូរ​មក​ធ្វើ​ជា​អនុប្រ​ធាន​គណៈ​កម្ម​ការ​ភូមិ​ង្វៀក​ឡាងA។​ ជា​នារី​ជន​ជាតិ​ខ្មែរ​ខ្នះ​ខ្នែង​ជិត​ដិត​ របៀប​រស់​នៅ​សាម​ញ្ញ​ ស្រុះ​ស្រួល​ជា​មួយ​អ្នក​រាល់​គ្នា​ ម្ល៉ោះ​ហើយ​បង​ស្រី​ទទួល​បាន​ការ​រាប់​អាន​ពីសំ​ណាក់​ប្រ​ជា​ជន​ក្នុង​ភូមិ​។​  ដោយ​សារ​ភូមិ​ង្វៀក​ឡាងA ជា​ភូមិ​ក្រី​ក្រមួយ​ក្នុង​ចំ​ណោម​ភូមិ​ក្រី​ក្រទា​ំងឡាយ​ ម្ល៉ោះ​ហើយ​អា​ណត្តិ​កាល​២​០​១​៧​-២​០​១​៩​ បង​ស្រី​ហឿង បាន​ចលនា​សប្បុរស​ជន​ជូន​អំ​ណោយ​៨​៥​៧​ចំ​ណែក​ សរុប​តម្លៃ​ទឹក​ប្រាក់​១​០​៥​លាន​ដុង​ ឧបត្ថម្ភ​គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​ប្រ​កៀក​បន្ទាត់​ក្រ ចលនា​កសាង​ផ្ទះ​មេត្តា​ធម៌​ ផ្ទះ​មហា​សាម​គ្គី​១២​ខ្នង​ សរុប​តម្លៃ​ទឹក​ប្រាក់​៣​០​០​លាន​ដុង​។​ ក្នុង​ឆ្នាំ​២​០​១​៩​ ជា​មួយ​តួនាទី​ជា​អនុប្រ​ធាន​គណៈ​កម្ម​ការ​ប្រ​ជា​ជន​ភូមិ​  បង​ស្រី​រួម​ជា​មួយ​នឹង​សាខា​បក្ស​ចលនា​កសាង​ស្ពាន​ជន​បទ​១​ខ្សែ​ តម្លៃ​១​៥​០​លាន​ដុង​។​ 

លោក​ង្វៀន​ថាញ់​ភឿង ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ប៊ិញ​ភូ វាយ​តម្លៃ​៖ "បង​ស៊ើង​ធី​ថាញ់​ហឿង ជា​នារី​ឃ្មាត​ខ្មី​ ខ្នះ​ខ្នែង​ តែង​ខិត​ខំ​ប្រឹង​ប្រែង​អនុវត្ត​សម្រេច​ការ​ងារ​បាន​ប្រ​គល់​ជូន​។​ បង​ស្រី​បាន​រួម​ចំ​ណែក​ធ្វើ​ឱ្យ​ផ្លាស់​ប្ដូរ​មុខ​មាត់​ជន​បទ​របស់​ភូមិ​ សេដ្ឋ​កិច្ច​ប្រ​ជា​ជន​រីក​ចម្រើន​ពីមួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ ជីវ​ភាព​សម្ភារៈ​ ស្មារតី​របស់​ប្រ​ជា​ជន​បាន​លើក​កម្ពស់​"៕

ស៊ើងម៉ា​ល័យ​ - ថាច់​ធី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​ង្វៀន​ថាញ់​ភឿង