03/02/2020 - 16:42

រក្សា​លំ​នឹង​សន្តិ​សុខ​តំ​បន់​ព្រំ​ដែន​

ជា​មួយ​នឹង​ទិស​ស្លោក "ប៉ុស្តិ៍​ជា​ផ្ទះ​ ព្រំ​ដែន​ជា​ស្រុក​កំ​ណើត​ ជន​រួម​ជាតិ​ភាគ​តិច​ជា​សាច់​ញាតិ​បង​ប្អូន​បង្កើត​" កម្មា​ភិបាល​ យុទ្ធ​ជន​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ទ្រុង​ប៊ិញ កង​ទ័ព​ការ​ពារ​ព្រំ​ដែន​សុក​ត្រាំង​ បាន​អនុវត្ត​ល្អ​ភារ​កិច្ច។​ ឆ្លង​តាម​រយៈ​នោះ​ រួម​ចំ​ណែក​ការ​ពារ​រឹង​មាំ​អធិប​តេយ្យ​ សន្តិ​សុខ​តំ​បន់​ព្រំ​ដែន​ស្រុក​ត្រឹង​ដេ។​

កម្មា​ភិបាល​ យុទ្ធ​ជន​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ទ្រុង​ប៊ិញ ត្រួត​ពិនិត្យ​មធ្យោ​បាយ​ទូក​កប៉ាល់​ធ្វើ​នេ​សាទ​។​

បោះ​ទ័ព​លើ​ភូមិ​សាស្រ្ត​ឃុំ​ទ្រុង​ប៊ិញ កម្មា​ភិបាល​ យុទ្ធ​ជន​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ទ្រុង​ប៊ិញ បាន​ម្ចាស់​ការ​សហកា​រជា​មួយ​នឹង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ ផ្សព្វ​ផ្សាយ​នូវ​កម្ម​វិធី​ជា​ច្រើន​ ដើម្បី​ជួយ​ប្រ​ជា​ជន​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ លំ​នឹង​ជីវ​ភាព​។​ ទន្ទឹម​នឹង​នោះ​ បង្កើន​ការ​ឃោសនា​ ចលនា​ប្រ​ជា​ជន​គោ​រព​តាម​សេច​ក្តី​កំ​ណត់​នៃ​ច្បាប់​ ពង្រីក​កម្លាំង​សរុប​ក្នុង​ការ​កសាង​និង​ការ​ពារ​តំ​បន់​ព្រំ​ដែន​សមុទ្រ​ ធានា​សន្តិ​សុខ​ប្រ​ទេស​ជាតិ​។​ អង្គ​ភាព​បាន​សហកា​រកសាង​និង​រក្សា​មាន​ប្រ​សិទ្ធ​ភាព​នូវ​ចលនា​ស្វ័យ​គ្រប់​គ្រង​៖ "ក្រុម​ទាញ​ យក​ផល​សមុទ្រ​និង​ទូក​កប៉ា​ល់​ កំ​ពង់​ផែ​សុវត្ថិ​ភាព​" "ក្រុម​ស្វ័យ​គ្រប់​គ្រង​សន្តិ​សុខ​សណ្តាប់​ធ្នាប់​តំ​បន់​ព្រំ​ដែន​ តំ​បន់​សំ​ចតនៃ​ទូក​កប៉ា​ល់​" ដោយ​មាន​ប្រ​ជា​ជន​ចូល​រួម​៩​៤​៣​គ្រួ​សារ​។​ ក្រៅ​ពី​នោះ​ ប៉ុស្តិ៍​នៅ​ទាំង​ជំ​រុញ​ការ​ចលនា​ "ទូទាំង​ប្រ​ជា​ជន​ចូល​រួម​ការ​ពារ​អធិបតេយ្យ​ទឹក​ដី​ សន្តិ​សុខ​ព្រំ​ដែន​ជាតិ​ក្នុង​ស្ថាន​ភាព​ថ្មី​"ដល់​ប្រ​ជា​ជន​។​ ឆ្នាំ​២​០​១​៩​ ប៉ុស្តិ៍​ទទួល​ដំ​ណឹង​ពីប្រ​ជា​ជន​ផ្តល់​ជូន​បាន​១​៣​៦​ដំណឹង​ ចាប់​ឃាត់​ខ្លួន​ និង​ផ្ដន្ទា​ទោស​មុខ​សញ្ញា​៤​រូប​ពីទង្វើ​ស្តុក​ទុក​ ជួញ​ដូរ​គ្រឿង​ញៀន​ខុស​ច្បាប់​ ពិន័យ​រដ្ឋ​បាល​ជា​ង​១​១​០​លាន​ដុង​ រួម​ចំ​ណែក​រក្សា​លំ​នឹង​សន្តិ​សុខ​សណ្តាប់​ធ្នាប់​លើ​ភូមិ​សាស្រ្ត​។​ លោក​ង្វៀន​ថាញ់​តឹម ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំទ្រុង​ប៊ិញ ឱ្យ​ដឹង​៖ "ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ទ្រុង​ទ្រុង​ប៊ិញ តែ​ងធ្វើ​សេនា​ធិការ​ដល់​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​អនុវត្ត​នូវ​ភារ​កិច្ច​មួយ​ចំ​នួន​អំ​ពី​ការ​ការ​ពារ​អធិប​តេយ្យ​ សន្តិ​សុខ​សមុទ្រ​ សហកា​រជា​មួយ​នឹង​កម្លាំង​នគរ​បាល​ឃុំ​ដើម្បី​ដើរ​ល្បាត​ ត្រួត​ពិនិត្យ​។​ ឆ្លង​តាម​រយៈ​នោះ​ បាន​រួម​ចំ​ណែក​យ៉ាង​ច្រើន​ក្នុង​ការ​រក្សា​សន្តិ​សុខ​នយោ​បាយ​ សណ្តាប់​ធ្នាប់​សុវត្ថិ​ភាព​សង្គម​នៅ​ភូមិ​ភាគ។​ ទន្ទឹម​នឹង​នោះ​ ប៉ុស្តិ៍​នៅ​ទាំង​អនុវត្ត​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​នូវ​កម្ម​វិធី​ "ជំ​រុញ​ដំ​ណើរ​ប្អូន​ទៅ​កាន់​សាលា​" "ចូរធ្វើ​ឱ្យ​សមុទ្រ​ស្អាត​" "ខាប់​អង្ករ​មេត្តា​ធម៌​" ដូច​ជា​៖ ជូន​អំ​ណោយ​ដល់​គ្រួ​សារ​គោ​ល​នយោ​បាយ​បាន​៤​២​គ្រួ​សារ​ ទទួល​គាំ​ពារ​គ្រួ​សារ​ក្រី​ក្រ​គ្មាន​ទី​ពឹង​១​គ្រួ​សារ​ និង​ទទួល​គាំ​ពារ​សិស្ស​ក្រី​ក្រសង្វាត​រៀន​សូត្រ​៦​នាក់​។​ល។​ ឆ្លង​តាម​រយៈ​នោះ​ រួម​ចំ​ណែក​យ៉ាង​ច្រើន​ក្នុង​ការ​បំ​បាត់​ភាព​អត់​ឃ្លាន​កាត់​បន្ថយ​ភាព​ក្រី​ក្រ​នៅ​លើ​ភូមិ​សាស្រ្ត​ និង​បង្ក​បាន​ការ​ទំ​នុក​ចិត្ត​ពីសំ​ណាក់​មា​មីង​នៅ​តំ​បន់​សមុទ្រ​"។​

វរសេនីយ៍​ទោ ​ឌាំង​ហ្វាយ​ភឿង ស្នង​ការ​នយោ​បាយ​នៃ​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ទ្រុង​ប៊ិញ ឱ្យ​ដឹង​៖ "ប៉ុស្តិ៍​នឹង ជំ​រុញខ្លាំងក្លាការ​ "រៀន​សូត្រ​និង​ធ្វើ​តាម​ឧត្តមគតិ​ សីល​ធម៌​ ឥរិយា​បថ​ហូជីមិញ​" និង​ពាក្យ​ប្រៀន​ប្រ​ដៅ​របស់​អ៊ំ​ហូ ចំ​ពោះ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ ការ​ចលនា​ "ពង្រីក​ប្រ​វេណី​  រក្សា​ក្រឹត្យ​ក្រម​ រស់​នៅ​មាន​មេត្តា​ធម៌​ មាន​ស្មារតី​ទទួល​ខុស​ត្រូវ​ខ្ពស់​" លត់​ដំ​កម្មា​ភិបាល​ យុទ្ធ​ជន​ មាន​ឆន្ទៈ​រឹង​ប៉ឹង​ ស័ក្តិ​សម​ជា​ទី​បង្អែក​ដ៏​រឹង​មាំ​ដល់​ប្រ​ជា​ជន​នៅ​លើ​ខ្សែ​បន្ទាប់​ព្រំ​ដែន​សមុទ្រ​របស់​ស្រុក​ត្រឹង​ដេ"៕

យ្វី​អាញ់-វិ​មាន

ចែករំលែកអត្ថបទ