មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

14/01/2020 - 08:56

ប្រ​ធាន​ភូមិ​ ផាម​បាច់ឌាំង

ពូ​ផាម​​បាច់​ឌាំង។​

ពូ​ផាម​​បាច់​ឌាំង មា​ន​រយៈ​កាល​ជា​ង​១​៥​ឆ្នាំ​ កាន់​តំ​ណែង​លេខា​សាខា​បក្ស​ និង​ជា​ប្រ​ធាន​ភូមិ​ថា​ញ់ទ្រុង​ ឃុំ​ហ្វា​លឺវ ក្រុង​វីថាញ់ ខេត្ត​ហូវ​យ៉ាង​។​ ពូ​បាន​ប្រ​ជា​ជន​ក្នុង​ភូមិ​ទំ​នុក​ចិត្ត​ ពិ​សេស​គឺ​ជន​រួម​ជា​តិ​ខ្មែរ​ ពី​ព្រោះ​ពូ​ខ្នះ​ខ្នែង​គិត​គូរ​ជីវ​ភាព​មា​មីង​អស់​ពិ​ចិត្ត​ពី​ថ្លើ​ម​។​

ពូ​ផាម​​បាច់​ឌាំងរៀប​រាប់​ ពូ​ជា​អ្នក​ភូមិ​ភាគ​ផ្សេង​មក​រស់​នៅ​ក​សាង​ជីវ​ភាព​នៅ​ភូមិ​សាស្រ្ត​នេះ ក្រោយ​ពី​ថ្ងៃ​រំដោះ​រហូត​មក​ទល់​នឹង​បច្ចុប្បន្ន​។​ ចំ​ពោះ​ពូ​ ប្រ​ជា​ជន​នៅ​ទី​នេះ​មា​ន​ភាព​ស្និទ្ធ​ស្នាល​។​ ពូ​​បាច់​ឌាំង ឱ្យ​ដឹង​៖ "ខ្ញុំ​ជ្រាប​ច្បាល់​ពី​ស្ថាន​ភាព​គ្រួ​សារ​មា​មីង​ក្នុង​ភូមិ​ ម៉្លោះ​ហើយ​ តែង​តែ​ធ្វើ​សេនា​ធិការ​ជូន​ថ្នាក់​លើ​ ដើម្បី​ស្វែង​រក​វិធី​ឧបត្ថម្ភ​មា​មីង​ក្រី​ក្រ​ប្រ​ក​ប​ដោយ​ប្រ​សិទ្ធ​ភាព​ ពិ​សេស​គឺ​ជន​រួម​ជា​តិ​ខ្មែរ​មា​ន​របៀប​រក​ស៊ី​ ចាក​ផុត​ពី​ភាព​ក្រី​ក្រ​សម​ស្រប​"។​ ពូ​​បាច់ឌាំង រៀប​រាប់​បន្ត​ "អា​ស្រ័យ​រដ្ឋ​ឧប​ត្ថម្ភ​ទុន​ ទើប​មា​ន​គ្រួ​សារ​ខ្មែរ​ជា​ច្រើន​ក្នុង​ភូមិ​ អនុវត្ត​ទម្រង់​ចិញ្ចឹម​ត្រី​ក្រាញ់​ ត្រី​ប្រា ត្រី​ផ្ទុក​ក្នុង​សំ​ណាញ់​ ជ្រូក​ មា​ន់​ ទា និង​ដាំ​ដុះ​ នាំ​មក​ប្រាក់​ចំ​ណូល​លំ​នឹង​។​ តួយ៉ាង​ដូច​គ្រួ​សារ​ក្មួយ​ថា​ច់​ធីចន្ធី ដាំ​ក្រូច​ឆ្មារ​អត់​គ្រាប់​ គ្រួ​សារ​ក្មួយ​យ័ញ​ញ៉្វឹន ចិញ្ចឹម​ត្រី​ផ្ទុក​ក្នុង​សំ​ណាញ់​ គ្រួ​សារ​ក្មួយ​យ័ញ​ហុង​ស្វឹង​ ចិញ្ចឹម​ល្មិចជា​ដើម​"។​ ពេល​ឃើញ​ខ្ញុំ​ផ្ទៀ​ង​ស្តាប់​ពូ​រៀប​រាប់​ហូរ​ហែ​ពី​ទម្រង់​រក​ស៊ី​របស់​គ្រួ​សារ​នីមួយ​ៗ​ ឈាន​ឡើង​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​ បង​ង្វៀន​ង៉ុក​ឡើយ​ អនុប្រ​ធាន​គណៈ​ក​ម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ហ្វាលឺវ បំ​ភ្លឺ​បន្ថែ​ម​៖ ពូ​​បាច់​ឌាំង ជិត​ដិត​និង​មា​មីង​ក្នុង​ភូមិ​ បាន​ជន​រួម​ជា​តិ​ខ្មែរ​ទំ​នុក​ចិត្ត​ ម៉្លោះ​ហើយ​មា​មីង​តែ​ងចែក​រំលែក​ពី​សុខ​ទុក្ខ​និង​ភាព​ជោគ​ជ័យ​។​ ពី​ព្រោះ​គាត់​ជ្រាប​ច្បាស់​ស្ថាន​ភាព​គ្រួ​សារ​ប្រ​ជា​ជន​លើ​ភូមិ​សាស្រ្ត​ដែល​ខ្លួន​ទទួល​បន្ទុក​។​

ពូ​ផាម​បាច់ឌាំង (អា​វសខាង​ឆ្វេង​) កំ​ពុង​ពិ​ភាក្សា​ជា​មួយ​ព្រឹទ្ធា​ចារ្យ​ក្នុង​ភូមិ​ ដើម្បី​រិះ​រក​វិ​ធី​ឧប​ត្ថម្ភ​សម​ស្រប​នឹង​ស្ថាន​ភាព​គ្រួ​សានីមួយ​ៗ​។

រួម​ការ​ងារ​ជា​មួយ​នឹង​ពូ​​បាច់​ឌាំងជា​ប្រ​ចាំ​នៅ​រាល់​សកម្ម​ភាព​ក្នុង​ភូមិ​ ម៉្លោះ​ហើយ​ពូ​យ័ញ​ធី ជា​អ្នក​មា​ន​ប្រ​ជា​ប្រិយ​នៅ​ភូមិ​ថា​ញ់ទ្រុង​ មា​ន​ប្រ​សាសន៍​៖ "ពេល​មា​ន​គ្រួ​សារ​ខ្មែរ​ក្នុង​ភូមិ​ជួប​ស្ថាន​ភាព​លំ​បាក​ បង​ឌាំង តែង​ណាត់​ជួប​យើង​ខ្ញុំ​នៅ​វត្ត​ ដើម្បី​ពិ​ភាក្សា​រិះ​រក​មធ្យោ​បាយ​ជំនួយ​ឱ្យ​បាន​សម​ស្រប​។​ បន្ទាប់​ពី​នោះ​ បង​ធ្វើ​សេនា​ធិការ​ជូន​ថ្នាក់​លើ​ដើម្បី​រកវិ​ធាន​ការ​ឧបត្ថម្ភ​។​ ពី​ព្រោះ​គ្រួ​សារ​នីមួយ​ៗ​ សុទ្ធ​តែ​មា​ន​ស្ថាន​ភាព​ខុស​ៗ​គ្នា​ ពុំ​អា​ចជំនួយ​របៀប​រក​ស៊ី​ដូច​គ្នា​បាន​ឡើយ​"។​

អា​ស្រ័យ​មាន​របៀប​ធ្វើ​ប្រ​ក​ប​ដោយ​ប្រ​សិ​ទ្ធ​ភាព​ ទើប​ក​ន្លង​ហើយ​ នៅ​ភូមិ​ថា​ញ់ទ្រុង​កាត់​បន្ថយ​គ្រួ​សារ​ក្រី​ក្រ​ដល់​ទៅ​៨​០​គ្រួ​សារ​។​ បង​ស្រី​ចន្ធី ចែក​រំលែក​៖ "គ្រួ​សារ​ខ្ញុំ​មា​ន​ដី​ផលិត​ក​ម្ម​តិច​តូច ម៉្លោះ​ហើយ​ត្រូវ​តែ​ទៅ​ធ្វើ​ការ​ឈ្នួល​ចិញ្ចឹម​ជីវិត​ប្រ​ចាំ​ថ្ងៃ​។​ ពេល​ពូ​ឌាំង មក​ដល់​ផ្ទះ​ចលនា​ដាំ​ក្រូច​ឆ្មារ​អត់​គ្រាប់​ យើង​ខ្ញុំ​មិន​បាន​ចាប់​អា​រម្មណ៍​ជា​ប៉ុន្មាន​ឡើយ​។​ ប៉ុន្តែ​ពេល​គាត់​ពន្យល់​វែក​ញែក​ "ស៊ី​ឈ្នួល​ថ្ងៃ​ណា​ចាយ​អស់​ថ្ងៃ​នោះ​ គ្មាន​សេស​សល់​" ទើប​យើង​ខ្ញុំ​ប្រើ​ប្រាស់​ប្រ​ភព​ទុន​ឧប​ត្ថម្ភ​របស់​រដ្ឋ​ លើ​ក​ចម្ការ​ដាំ​ក្រូច​ឆ្មារ​។​ ឥឡូ​វ​ ចម្ការ​ក្រូច​ឆ្មារ​ផ្តល់​ប្រាក់​ចំ​ណូល​លំ​នឹង​ ជីវ​ភាព​គ្រួ​សារ​ខ្ញុំ​ឈាន​ឡើង​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​"៕

ហា​ថាញ់-មុនី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ពូ​ផាម​បាច់ឌាំង