ខែធ្នូ ឆ្នាំ១៩៤៤ មគ្គុទ្ទេសក៍ ហូជីមិញ បានចេញសេចក្តីណែនាំមួយ បង្កើតកងឃោសនា វៀតណាមរំដោះកងទ័ព។ សេចក្តីណែនាំបានសង្កត់ធ្ងន់ថា៖ “ឈ្មោះកងឃោសនាវៀតណាមរំដោះកងទ័ព មានន័យថា នយោបាយសំខាន់ជាងយោធា។ គឺជាកងឃោសនា... ទន្ទឹមនឹងនោះ ក៏ជាចំណុចចាប់ផ្តើមនៃការរំដោះកងទ័ព អាចរំដោះកងទ័ពពីភាគខាងត្បូងរហូតដល់ភាគខាងជើង...” ។
សមមិត្ត វ៉ង្វៀនយ៉ាប បានអានបទបញ្ជាការលេខ I - សេចក្តីសម្រេច បង្កើតកងឃោសនាវៀតណាមរំដោះកងទ័ព (២២/១២/១៩៤៤) ។ (រូបថត៖ ឯកសារ TTXVN)
ថ្ងៃទី២២ ខែធ្នូ ឆ្នាំ១៩៤៤ នៅក្នុងព្រៃមួយឋិតនៅចំកណ្ដាលរវាង មេទ័ពហ្វាងហ្វាថាម និងត្រឹនហ៊ឹងដាវ ចំណុះចូវង្វៀនប៊ិញ (សព្វថ្ងៃជាស្រុកង្វៀនប៊ិញ ខេត្តកាវបាំង) បង្កើតកងឃោសនាវៀតណាមរំដោះកងទ័ព ត្រូវបានបង្កើតឡើងជាផ្លូវការ ដោយមាន៣កងតូច មានយុទ្ធជនចំនួន៣៤នាក់ ដឹកនាំដោយ សមមិត្តហ្វាងសឹម ប្រធានកង និងសមមិត្ត វ៉ង្វៀនយ៉ាប បញ្ជាការផ្ទាល់។ ការបង្កើតកងឃោសនាវៀតណាមរំដោះកងទ័ព មានអត្ថន័យយ៉ាងសំខាន់និងពិសេស ចំពោះប្រវត្តិសាស្រ្តកងទ័ពប្រជាជនវៀតណាម។
សេចក្តីណែនាំ បង្កើតកងឃោសនាវៀតណាមរំដោះកងទ័ព របស់មគ្គុទ្ទេសក៍ហូជីមិញ មានអត្ថន័យយ៉ាងជ្រាលជ្រៅ រួមមានបញ្ហាសំខាន់ៗស្តីពីគោលមាគា៌យោធារបស់បក្សយើងដូចជា៖ បញ្ហាតស៊ូទូទាំងប្រជាជន ចលនានិងប្រដាប់អាវុធទូទាំងប្រជាជន គោលការណ៍កសាងកងកម្លាំងប្រដាប់អាវុធបដិវត្តន៍គោលជំហរកសាងកម្លាំងប្រដាប់អាវុធបដិវត្តន៍ គោលការណ៍កសាងកងទ័ព៣ប្រភេទ វិធីសកម្មភាពផ្សារភ្ជាប់នឹងយោធានយោបាយរបស់កងកម្លាំងប្រដាប់អាវុធ គោលការណ៍ប្រយុទ្ធនិងយុទ្ធវិធីឈ្លប់របស់កម្លាំងប្រដាប់អាវុធ។ លោកប្រធាន ហូជីមិញ បានមានប្រសាសន៍៖ “... កងឃោសនាវៀតណាមរំដោះកងទ័ព គឺជាក្រុមរៀមច្បង សង្ឃឹមថានឹងឆាប់មានក្រុមបន្តវេនផ្សេងៗទៀត។ ថ្វីត្បិតតែដំបូងមានទ្រង់ទ្រាយតូចក៏ពិតមែន ប៉ុន្តែអនាគតពិតជារុងរឿងខ្លាំងណាស់។ កងគឺជាចំណុចចាប់ផ្តើមនៃការរំដោះទ័ព អាចរំដោះកងទ័ពពីភាគខាងត្បូងរហូតដល់ភាគខាងជើង ទូទាំងប្រទេសវៀតណាមរបស់យើង”។ ដោយអត្ថន័យនោះ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ១៩៤៤ ត្រូវបានជ្រើសជាថ្ងៃអនុស្សាវរីយ៍បង្កើតកងទ័ពប្រជាជនវៀតណាម។
ឆ្លងកាត់សង្រ្គាមតស៊ូប្រឆាំងបារាំង អាមេរិក... កងទ័ពរបស់យើងផ្ដើមពីកម្លាំងតូចមួយ អាវុធសាមញ្ញ បានឈានឡើងក្លាយជាកងទ័ពដ៏ខ្លាំងក្លា ជំនាញទាន់សម័យ ផ្សារភ្ជាប់ជាមួយប្រជាជន បានគូសបញ្ជាក់ពីប្រពៃណីដ៏រុងរឿងដែលអ៊ំបានបង្រៀន៖ “… កងទ័ពរបស់យើងស្មោះត្រង់ជាមួយបក្ស គោរពស្រឡាញ់ប្រជាជន ត្រៀមខ្លួនប្រយុទ្ធនិងពលីដើម្បីឯករាជ្យនិងសេរីភាពរបស់ប្រទេសជាតិ សង្គមនិយម ភារៈកិច្ចណាក៏សម្រេចបាន លំបាកយ៉ាងណាក៏ឆ្លងផុត សត្រូវណាក៏យកឈ្នះបាន...” ។
លើកដំបូងនៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសយើង មានកងទ័ពប្រភេទថ្មីមួយ អាស្រ័យបក្សកុម្មុយនិស្ត និងលោកប្រធានហូជីមិញ ដឹកនាំ អប់រំនិងលត់ដំ ជាកងទ័ពបដិវត្តន៍ផ្តើមចេញពីប្រជាជន ដើម្បីប្រជាជនប្រយុទ្ធ ប្រកបដោយសារជាតិនៃវណ្ណៈកម្មករ លក្ខណៈប្រជាជន លក្ខណៈជាតិជ្រាលជ្រៅ; តស៊ូដើម្បីបុព្វហេតុឯករាជ្យជាតិនិងសង្គមនិយម។
ឆ្នាំ ១៩៨៩ តាមសេចក្តីណែនាំរបស់គណៈលេខាមជ្ឈិមបក្ស និងសេចក្តីសំរេចរបស់រដ្ឋាភិបាល ថ្ងៃទី២២ ខែធ្នូ ជារៀងរាល់ឆ្នាំមិនត្រឹមតែជាថ្ងៃអនុស្សាវរីយ៍បង្កើតកងទ័ពប្រជាជនវៀតណាមប៉ុណ្ណោះទេ ថែមទាំងជាទិវាការពារប្រទេសទូទាំងប្រជាជនទៀតផង។ ផ្តើមពីនោះ ជារៀងរាល់ឆ្នាំ ឱ្យតែដល់ថ្ងៃនេះ ទូទាំងប្រជាជនវៀតណាមតែងតែរៀបចំសកម្មភាពសំដៅលើប្រធានបទ ការពារប្រទេស និងកងទ័ព ក្នុងគោលបំណងដើម្បីផ្សព្វផ្សាយទូលំទូលាយនូវប្រពៃណីប្រយុទ្ធប្រឆាំងខ្មាំង រក្សាទឹកដីរបស់ជនជាតិ និងរំលឹកនូវគុណសម្បត្តិនៃកងទ័ពអ៊ំហូ។ អប់រំទឹកចិត្តស្នេហាជាតិ ស្រឡាញ់សង្គមនិយម លើកទឹកចិត្តប្រជាពលរដ្ឋគ្រប់រូប យកចិត្តទុកដាក់ពង្រឹងការការពារប្រទេស កសាងកងទ័ព ការពារមាតុភូមិ៕
សារព័ត៌មានកឹងធើភាសាខ្មែរសរុប