09/12/2019 - 16:50

ការ​ពារ​រឹង​មាំ​អធិ​បតេយ្យ​សមុទ្រ​ កោះ​

សុក​ត្រាំង​ មាន​ឆ្នេរ​សមុទ្រ​ប្រ​វែង​៧​២​គីឡូ​ម៉ែ​ត្រ​  មាន​ដៃ​ទន្លេ​ធំ​ៗ​ចំ​ នួន​៣​ គឺ​ត្រឹង​ដេ ឌិញ​អា​ង​ និង​មីថា​ញ។​ ក្នុង​នោះ​ ស្រុក​ត្រឹង​ដេ មាន​ឆ្នេរ​សមុទ្រ​ប្រ​វែង​១​២​គ.ម ជា​កំ​ពង់​ផែ​មួយ​ក្នុង​ចំ​ណោម​កំ​ពង់​ផែ​ធំ​ៗ​ រៀង​រាល់​ឆ្នាំ​មាន​កប៉ា​ល់​នេ​សាទ​ជា​ង​៦​០​០​គ្រឿង​ និង​មាន​កប៉ា​ល់​នៅ​ក្នុង​និង​ក្រៅ​ខេត្ត​ចូល​ចត់នៅ​កំ​ពង់​ផែ​ជា​ង​១​៦​ពាន់​លើ​ក។​ ដើម្បី​ប្រ​ជា​ជន​ស្ងប់ចិត្ត​ច្បាម​សមុទ្រ​ បញ្ជា​ការ​ដ្ឋា​ន​យោ​ធា​ខេត្ត​សុក​ត្រាំង​ បាន​កសាង​និង​ពង្រីក​ល្អ​តួនាទី​កង​ប្រ​ជា​ស្វ័យ​ត្រាណសមុទ្រ​ ក្នុង​ការ​ការ​ពារ​ប្រ​ទេស​-សន្តិ​សុខ​នៅ​ភូមិ​ភាគ​។​

  កង​ប្រ​ជា​ស្វ័យ​ត្រាណសមុទ្រ​ស្រុក​ត្រឹង​ដេ ខ្នះ​ខ្នែង​ផ្សព្វ​ផ្សា​យ​ដល់​អ្នក​នេ​សាទ​ពីច្បាប់​នៃ​ការ​ទាញ​យក​ផលសមុទ្រ​។​

វរសេនីយ៍​ឯ​កបម្រុង​ ឌាំងថា​ញឡឹម​ មេបញ្ជា​ការ​នៃ​គណៈ​បញ្ជា​ការ​ដ្ឋា​ន​យោ​ធា​ស្រុក​ត្រឹង​ដេ ឱ្យ​ដឹង​៖  “កង​ប្រ​ជា​ស្វ័យ​ត្រាណសមុទ្រ​មាន​ចំ​នួន​ជិត ​៨​% នៃ​ចំ​នួន​កង​ប្រ​ជា​ស្វ័យ​ត្រាណរបស់​ស្រុក​ត្រឹង​ដេ។​ ដូច្នេះ​ គណៈ​បញ្ជា​ការ​ដ្ឋា​ន​យោ​ធាស្រុក​ បង្កើត​កង​អនុ​សេនា​តូចច្បាម​សមុទ្រ​បាន​ចំ​នួន​២ ​កង​សម្រាប់​ធ្វើ​សកម្ម​ភាព​នៅ​លើ​សមុទ្រ​។​ ទន្ទឹម​នឹង​នោះ​ តែ​ងសហការ​ជា​មួយ​ផ្នែក​សម​ត្ថ​កិច្ច​នានា​យាមល្បាត​ ដើម្បី​រួម​ចំ​ណែក​រក្សា​ស្ថិរ​ភាព​សន្តិ​សុខ​សណ្តាប់​ធ្នាប់​សុវត្ថិ​ភាព​ដែន​សមុទ្រ​។​ ម្យ៉ាង​ទៀ​ត​ សកម្ម​ភាព​របស់​កង​ប្រ​ជា​ស្វ័យ​ត្រាណសមុទ្រ​ តែ​ងបង្ក​ប់​នូវ​ភាព​គ្រោះ​ថ្នាក់​ផ្សេង​ៗ​ ទាមទា​រសម​មិត្ត​កង​ប្រ​ជា​ស្វ័យ​ត្រាណម្នាក់​ៗ​ ត្រូវ​មាន​សុខ​ភាព​ល្អ​   កម្រិត​   វិ​ជ្ជា​ សម​ត្ថ​ភាព​ប្រ​យុទ្ធ​រហ័ស​រហួន មាន​គោ​ល​ជំហរ​ ឆន្ទះ​បេ្តជ្ញា​ចិត្ត​ទើប​សម្រេច​បាន​ល្អ​ភារកិច្ច​ដែល​ប្រ​គល់​ជូន​”។​

   កង​ប្រ​ជា​ស្វ័យ​ត្រាណសមុទ្រ​ តែ​ងរួម​ដំណើរ​ជា​មួយ​អ្នក​នេ​សាទ​ ខណៈ​ពេល​ចេញ​សមុទ្រ​។

អា​ស្រ័យ​សកម្ម​ភាព​របស់​កង​ប្រ​ជា​ស្វ័យ​ត្រាណសមុទ្រ​ មាន​លក្ខណៈ​ពិសេស​ មាន​សំ​ណូម​ពរ​ខ្ពស់​ ម្ល៉ោះ​ហើយ​គណៈ​បញ្ជា​ការ​ដ្ឋា​ន​យោ​ធា​ស្រុក​ សហកា​រនឹង​ឃុំ​នីមួយ​ៗ​ ​ពិនិត្យ​ជម្រើស​យុទ្ធ​ជន​នៃ​កង​ប្រ​ជា​ស្វ័យ​ត្រាណសមុទ្រ​ដែល​ជា​ប្រ​ធាន​នាវិ​កផង​  និង​ជា​ម្ចាស់​មធ្យោ​បាយ​ផង​ ព្រម​ទាំង​ស្នើ​តែ​ងតាំង​ភារកិច្ច​ដល់​កម្មា​ភិបាល​ក្រុម​ ឬ​កង​អនុ​សេនា​តូច ដើម្បី​ងាយ​ស្រួល​ក្នុង​ដំណាក់​កាល​បំ​ពេញ​ភារកិច្ច​ផង​។​ ព្រម​ទាំង​ផ្សព្វ​ផ្សា​យ​ដល់​ប្រ​ភព​ធនធាន​មនុស្ស​និង​គ្រប់​មធ្យោ​បាយ​ចុះ​ឈ្មោះ​ ត្រៀម​ចូល​រួម​ការ​ពារ​អធិ​បតេយ្យ​ សិទ្ធិ​អធិ​បតេយ្យ​ ពេញ​លេញ​ និង​ដែន​សមុទ្រ​តាម​ការ​កំ​ណត់​របស់​រដ្ឋា​ភិបាល​។​  បង​ឌាំងមិញ​ថា​យ កង​ប្រ​ជា​ស្វ័យ​ត្រាណសមុទ្រ​ស្រុក​ត្រឹង​ដេ ឱ្យ​ដឹង​៖ "ខណៈ​ពេល​ចេញ​ទៅ​សមុទ្រ​ ឃើញ​កប៉ា​ល់​នេ​សាទ​ចម្លែក យើង​ខ្ញុំ​រាយ​ការ​ណ៍​ជូន​កង​កម្លាំង​សម​ត្ថ​កិច្ច​ដី​គោ​កជា​បន្ទាន់​ ដើម្បី​ក្តាប់​ស្ថាន​ភាព​នៅ​លម្ហសមុទ្រ​។​ ម្យ៉ាង​ទៀ​ត​ ពេល​ជួប​កប៉ា​ល់​នេ​សាទ​រ​ងគ្រោះ​លើ​ផ្ទៃ​សមុទ្រ​   យើង​ខ្ញុំ​ក៏​ជួយ​សង្គ្រោះ​   រួច​អូសចូល​ដី  ​គោ​កដោយ​សុវត្ថិ​ភាព​"។​ អ្នក​មីង​តាំង​ធីញ៉ ជា​អ្នក​នេ​សាទ​ម្នាក់​នៅ​ភូមិ​កាង​ ទី​ប្រ​ជុំ​ជន​ត្រឹង​ដេ ត្រកូលគាត់​ធ្វើ​នេ​សាទ៣​ជំនាន់​មក​ហើយ​  ឱ្យ​ដឹង​៖  “សព្វ​ថ្ងៃ​ បាន​កង​ប្រ​ជា​ស្វ័យ​ត្រាណសមុទ្រ​ផ្សព្វ​ផ្សា​យ​ពីសេច​ក្ដី​កំ​ណត់​របស់​ច្បាប់​  ផ្ដល់​ព័ត៌​មាន​ពីស្ថាន​ភាព​អា​កាស​ធាតុ​ភ្លៀង​ព្យុះ​ ហេតុ​នោះ​ គ្រួ​សារ​នាងខ្ញុំ​ស្ងប់ចិត្ត​ចេញ​ទៅ​ធ្វើ​នេ​សាទ​។​          ពិសេស​គឺ​ការ​ណែនាំ​ពីរបៀប​ធ្វើ​  នេ​សាទ​ជិត​ច្រាំង​ ចាប់​ពី​កម្រិត​​ ៦​-៧​ គាវុតសមុទ្រ​មក​ដី​គោ​ក មិន​ចេញ​ទៅ​ឆ្ងាយ​ដូច​មុន​ទៀ​ត​ទេ”៕ 

 យ្វីអា​ញ់-លីសៀ

ចែករំលែកអត្ថបទ