កាលពីព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា គណៈឃោសនាអប់រំនៃគណៈកម្មាធិការបក្សក្រុងកឹងធើ បានចាត់តាំងសិក្ខាសាលា "ដំណោះស្រាយលើកកម្ពស់គុណភាពការងារផ្សព្វផ្សាយក្នុងជនរួមជាតិខ្មែរនៅក្រុងកឹងធើនាបច្ចុប្បន្ន" (សិក្ខាសាលាលើកទី២)។
ទិដ្ឋភាពនៃអង្គសិក្ខាសាលា។
ក្នុងសិក្ខាសាលានេះ មានមតិយោបល់ជាច្រើនយល់ថា ដើម្បីលើកកម្ពស់ការងារផ្សព្វផ្សាយក្នុងជនរួមជាតិខ្មែរ គប្បីអនុវត្តព្រមៗគ្នានូវដំណោះស្រាយជាច្រើន។ ក្នុងនោះ គប្បីអនុវត្តឱ្យត្រឹមត្រូវ គ្រប់គ្រាន់នូវគោលនយោបាយរបស់បក្សនិងរដ្ឋ កំពុងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ សម្រាប់ជនរួមជាតិភាគតិចនិយាយរួម ជនរួមជាតិខ្មែរនិយាយដោយឡែក។ ការផ្សព្វផ្សាយក្នុងតំបន់ជនរួមជាតិ គប្បីមានការរួបរួមទូទាំងប្រព័ន្ធនយោបាយ។ អាស្រ័យទៅតាមមុខងារ ភារកិច្ចដែលផ្នែកនិងវិស័យនីមួយៗ។ល។ មានវិធីផ្សព្វផ្សាយដោយឡែកនិងសមស្រប។ គណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ គប្បីបន្តលើកកម្ពស់ការយល់ដឹង ការទទួលខុសត្រូវរបស់គណៈកម្មាធិការបក្ស អង្គការបក្ស និងបក្ខជន អំពីចំណុចសំខាន់នៃការងារផ្សព្វផ្សាយក្នុងជនរួមជាតិខ្មែរ។ កងជួរឃោសនិក អ្នករាយការណ៍ គប្បីធ្វើបច្ចុប្បន្នភាព ចំណេះដឹងជាប្រចាំ ដើម្បីលើកកកម្ពស់កម្រិតវិជ្ជា (បំផុតគឺភាសានិងអក្សរសាស្រ្តរបស់ជនជាតិ) ជ្រើសរើសគោលដៅ កំណត់ច្បាស់ពីការខិតជិត សមស្របទៅនឹងចំណុចសំខាន់ៗដែលត្រូវផ្សព្វ ផ្សាយ។ ផ្តើមពីនោះ គប្បីមានអាកប្បកិរិយា សំដីសំដៅ។ល។ ស្និទ្ធស្នាល ចុះសម្រុងជាមួយនឹងជនរួមជាតិ ពិសេសត្រូវតែបង្ហាញច្បាស់ពីអាកប្បកិរិយាឱ្យតម្លៃខ្ពស់ចំពោះជនរួមជាតិភាគតិចនិយាយរួម ជនរួមជាតិខ្មែរនិយាយដោយឡែក ដើម្បីបង្កការឯកភាពនិងគាំទ្ររបស់ជនរួមជាតិ។ ក្រៅពីនោះ មានមតិយោបល់ជាច្រើនយល់ស្របថា គប្បីពង្រីកលទ្ធភាព សមត្ថភាពរបស់ព្រះសង្ឃ អ្នកមានប្រិយភាពក្នុងជនរួមជាតិ ទើបការងារផ្សព្វផ្សាយសម្រេចបានប្រសិទ្ធភាពខ្ពស់។ ផ្នែកវប្បធម៌នៃភូមិភាគនានា កន្លែងដែលមានជនរួមជនជាតិខ្មែររស់នៅកុះករ គប្បីបង្កើតក្រុមសិល្បៈក្នុងវត្ត ដើម្បីអភិរក្ស ទាញយកផល ពង្រីកកេរ្តិ៍ដំណែលវប្បធម៌ខ្មែរ និង កសាងជីវភាពវប្បធម៌នៅតំបន់តាំងទីលំនៅ។ល។ ដើម្បីមាមីងកម្សាន្តសប្បាយ និងពង្រីកប្រពៃណីដ៏ល្អ ប្រសើររបស់ជនជាតិ។ល។
សិក្ខាសាលាលើកទី ២ គឺជាខ្លឹមសារមួយក្នុងចំណោមខ្លឹមសារទាំងឡាយដែលស្ថិតក្នុងប្រធានបទវិទ្យាសាស្រ្តថ្នាក់ក្រុង "វាយតម្លៃនិងសំណើដំណោះស្រាយ លើកកម្ពស់ប្រសិទ្ធភាពការងារផ្សព្វផ្សាយក្នុងជនរួមជាតិខ្មែរនៅក្រុងកឹងធើ"។ សិក្ខាសាលាលើកទី១ ជាមួយនឹងខ្លឹមសារ "ការផ្សព្វផ្សាយនិងបទពិសោធន៍ផ្សព្វផ្សាយមួយចំនួនក្នុងជនរួមជាតិខ្មែរនាបច្ចុប្បន្ន" បានចាត់តាំងកាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩៕
ថាញ់ឡុង-វិមាន