រយៈកាលជាង៣០ឆ្នាំ បំពេញការងារនៅឃុំដុងប៊ិញ ក្រុងប៊ិញមិញ ខេត្តវិញឡុង។ ពេលចូលនិវត្តន៍ពូសើុងមីយ្វៀង បានសាខាបក្សទំនុកចិត្តបោះឆ្នោតតែងតាំងជាលេខាសាខាបក្ស និងជាប្រធានភូមិអង្គុលីខាងជើង។ អាណត្តិកាល២០១៩-២០២២ ពូជាប់ឆ្នោតកាន់តំណែងបន្ត។
ពូសើុងមីយ្វៀង។
តាមប្រសាសន៍លោកង្វៀនវ៉ាន់ម៉ែ លេខាគណៈកម្មាធិការបក្សឃុំដុងប៊ិញ ឱ្យដឹង រឿងពូយ្វៀង ជាប់ឆ្នោតអាណត្តិកាលថ្មីម្តងទៀត ដោយស្លឹកឆ្នោតគាំទ្រខ្ពស់ ពីព្រោះពូជិតដិតនិងយកចិត្តទុកដាក់ជីវភាពប្រជាជន ម៉្លោះហើយមាមីងមានទំនុកចិត្ត។ ភូមិអង្គុលីខាងជើងមានជនរួមជាតិខ្មែររស់នៅកុះករ ពូយ្វៀង មានប្រៀបដោយស្គាល់ច្បាស់ភូមិសាស្រ្ត។ ចំពោះអ្នកវ័យចំណាស់ក្នុងជនជាតិខ្មែរ ពុំយល់ភាសាកិញ ពូយ្វៀងព្យាយាមពន្យល់ដោយហ្មត់ចត់ឱ្យមាមីងជ្រាបច្បាស់។ ផ្តើមពីនោះ គោលការណ៍ គោលនយោបាយរបស់បក្ស និងរដ្ឋសម្រាប់ជនរួមជាតិខ្មែរលើភូមិសាស្រ្តក៏អនុវត្តបានងាយស្រួល។ អាស្រ័យពូធ្លាប់បំពេញការងារនៅក្រុមប្រឹក្សាប្រជាជនឃុំ រណសិរ្សមាតុភូមិឃុំដុងប៊ិញ។ល។ ម៉្លោះហើយពូយ្វៀង មានចំណេះដឹងនិងប៉ិនប្រសប់ក្នុងការងារប្រជាចលនា។ ផ្តើមពីនោះ ពូមិនត្រឹមតែបង្កបានទំនុកចិត្តក្នុងជនរួមជាតិខ្មែរប៉ុណ្ណោះទេ គឺទូទាំងគ្រួសារប្រជាជនលើភូមិសាស្រ្ត។
ពូយ្វៀងរៀបរាប់ក្នុងនាមជាពលរដ្ឋម្នាក់និងបក្ខជនមួយរូប ភារកិច្ចណាក៏ត្រូវអនុវត្តដោយអស់ពីចិត្តពីថ្លើម។ ពេលឃើញខ្ញុំធ្វើការដោយអស់ពីចិត្ត ចេះយោគយល់ ទើបបានប្រជាជនទុកចិត្តស្រឡាញរាប់អាន ជាអ្នកនៅភូមិភាគ ត្រូវមានការទទួលបន្ទុកខ្ពស់ជាមួយនឹងមាមីងក្នុងភូមិ ស្រុក ដូច្នេះភារកិច្ចដែលគណៈកម្មាធិការបក្សប្រគល់ជូន ពូតែងតែអនុវត្តល្អ។ ពូយ្វៀងឱ្យដឹង៖ “សាខាបក្សភូមិអង្គុលីខាងជើង មានបក្ខជនចំនួន១៤រូប ក្នុងនោះជនជាតិខ្មែរចំនួន៩រូប។ ពេលបោះឆ្នោតតែងតាំងគណៈកម្មាធិការបក្សអាណត្តិកាលថ្មី មានបក្ខជនជាជនជាតិខ្មែរ៣រូប បានជ្រើសរើសឆ្នោតនៅអាណត្តិកាលថ្មី”។ តាមប្រសាសន៍ពូយ្វៀង កងជួរបក្ខជនជាជនជាតិខ្មែរនិយាយដោយឡែក និងបក្ខជនសាខាបក្សនិយាយរួម ច្បាមភូមិសាស្រ្តដើម្បីផ្សព្វផ្សាយ ចលនាប្រជាជនអនុវត្តគោលការណ៍ គោលនយោបាយរបស់បក្សនិងរដ្ឋប្រកបដោយប្រសិទ្ធភាព។
បងស្រីសើុងធីសឿ នៅភូមិអង្គុលីខាងជើង ឱ្យដឹង៖ “ផ្ទះខ្ញុំនៅទល់មុខសាលាបឋមសិក្សា ជារៀងរាល់ថ្ងៃខ្ញុំលក់បាយដំណើបនៅមុខសាលា។ ពេលមណ្ឌលសាលានេះរំសាយ ខ្ញុំពុំទាន់ដឹងថាធ្វើការងារអ្វីទេ ពូយ្វៀង ណែនាំខ្ញុំធ្វើលិខិតដើម្បីគាត់ធ្វើសេនាធិការជូនថ្នាក់លើឱ្យខ្ញុំបានបុលទុន ប្តូរមុខរបរ។ ពេលបានដើមទុន ខ្ញុំទិញឧបករណ៍សម្រាប់ធ្វើនំលក់មានដូចនំបំពង់ នំខ្លុយ។ល។ ដំបូង កណ្តៀតដើរលក់ពីព្រោះខ្ញុំមិនចេះបើកម៉ូតូ។ ឥឡូវ មានម៉ូយកុម្មង់ទិញយកទៅលក់នៅមណ្ឌលឧស្សាហកម្មហ្វាភូ។ ខ្ញុំលក់តម្លៃថោកបន្តិច ពីព្រោះគេទិញចំនួនច្រើន។ ឥឡូវ គ្រួសារខ្ញុំមានជីវភាពប្រសើរជាងមុន គឺអាស្រ័យមានពូយ្វៀង”៕
ហាថាញ់-មុនី