28/10/2019 - 16:20

សុក​ត្រាំង​៖

ចេញ​ដំ​ណើរ​អនុ​វត្ត​យុទ្ធ​នាការ​ធ្វើ​ឱ្យ​ពិភព​លោក​កាន់​តែ​ស្អាត​

ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​អា​ង​ថា​ញ់បា កង​ទ័ព​ការ​ពារ​ព្រំ​ដែន​សុក​ត្រាំង​ បាន​សហកា​រជា​មួយ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​អា​ង​ថា​ញ់បា ស្រុក​កូវឡាវ​យុង ប្រារព្ធ​ពិធី​បំ​ផុស​ចលនា​ និង​ចេញ​ដំ​ណើរ​អនុ​វត្ត​យុទ្ធ​នាការ​ “ធ្វើ​ឱ្យ​ពិភព​លោក​កាន់​តែ​ស្អាត​"។​

  កម្មា​ភិបាល​ យុទ្ធ​ជន​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​អា​ង​ថា​ញ់បា ព្រម​ទាំង​កង​ កម្លាំង​នានា​ចូល​រួម​ធ្វើ​អនា​ម័យ​ប្រ​មូល​កាក​សំ​ណល់​តាម​ដងផ្លូវ​លើ​ ភូមិ​សាស្រ្ត​ឃុំ​អា​ង​ថា​ញ់បា។​

អង្គ​ការ​សម្ព័ន្ធ​យុវជន​នៅ​តាម​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ ធ្វើ​ជា​កម្លាំង​ស្នូល​ ក្នុង​ការ​សម្អាត​បរិស្ថាន​ធម្ម​ជា​តិ​លើ​ភូមិ​សាស្រ្ត​ដែល​អង្គ​ភាព​ឈរ​ជើង​ ដោយ​មាន​ដំ​ណើរ​ការ​ដូច​៖ សម្អាត​លូទឹក​; ប្រ​មូល​កាក​សំ​ណល់​សំ​រាមក​ខ្វក់​ ក្នុង​នោះ​ ផ្តុំ​កម្លាំង​ប្រ​មូល​កាក​សំ​ណល់​ផ្សេង​ៗ​ដែល​ធ្វើ​ពីជ័រ​ កញ្ចប់​ថង់ប្លា​ស្ទិច រួច​ដឹក​ជញ្ជូន​ទៅ​កន្លែង​ច្នៃ​ឡើង​វិ​ញ ឬ​ក៏​កម្ទេច​ចោល​តាម​ការ​កំ​ណត់​។​ ទន្ទឹម​នឹង​នោះ​ អង្គ​ភាព​នីមួយ​ៗ​ក៏​រៀប​ចំ​ផ្សព្វ​ផ្សា​យ​ចលនា​សម្ព័ន្ធ​យុជវន និង​ប្រ​ជា​ជន​ភូមិ​ភាគ​កន្លែង​ដែល​ឈរ​ជើង​  លើ​កកម្ពស់​ការ​យល់​ដឹង​អំ​ពី​ការ​ការ​ពារ​បរិស្ថាន​ធម្ម​ជា​តិ​ ដើម្បី​ប្តូរ​ឥរិយាបថ ទម្លាប់​ចោល​សំ​រាម​ពាស​វាល​ពាស​កាល​ ភ្ញាក់​រលឹក​ក្នុង​ការ​រក្សា​អនា​ម័យ​ធម្ម​ជា​តិ​ កាត​ព្វ​កិច្ច​ចូល​រួម​ការ​ពារ​និង​សម្អាត​បរិស្ថាន​ ធម្ម​ជា​តិ​ តាម​ការ​អំ​ពាវ​នាវ​របស់​នាយ​ក​រដ្ឋ​មន្រ្តី​នៃ​រដ្ឋា​ភិបាល​ ក្នុង​ពិធី​ចេញ​ដំ​ណើរ​ក្នុង​ទូទាំង​ប្រ​ទេស​ គាំ​ទ្រចលនា​បង្ការ​កាក​សំ​ណល់​សំ​រាម​ជ័រ​ ថ្ងៃ​ទី​០​៩​ ខែ​មិថុនា​ ឆ្នាំ​២​០​១​៩​។​ល។​

                    យ្វីអា​ញ់-លីសៀ

ចែករំលែកអត្ថបទ