“ពូថាញ់ គណៈជនជាតិ” គឺជាឈ្មោះដែលមាមីងខ្មែរខេត្តហូវយ៉ាង និយមហៅ បងគីហីវថាញ់ (រូប) អនុប្រធានគណៈជនជាតិខេត្តហូវយ៉ាងនេះឯង។
ក្នុងចំណោមកម្មាភិបាលគណៈជនជាតិខេត្ត បងថាញ់ បានប្រជាជនដឹងស្គាល់ច្រើន ពី ព្រោះបងតែងចុះទៅតាមភូមិស្រុក។ ពេលយើងខ្ញុំសួរពីបញ្ហាទាំងនេះ បងថាញ់ឆ្លើយប្រាប់៖ក្នុងចំណោមថ្នាក់ដឹកនាំ គណៈជនជាតិ មានតែរូបខ្ញុំម្នាក់ដែលជាជនជាតិខ្មែរ មានការយល់ដឹងអំពីទំនៀមទម្លាប់ ប្រពៃណីជនជាតិផងខ្លួន ព្រោះហេតុដូច្នោះ ទើបខ្ញុំឧស្សាហ៍ចុះទៅភូមិស្រុកជាមួយបងប្អូន។ មិនតែប៉ុណ្ណោះ ខ្ញុំអាចនិយាយពិភាក្សាជាមួយបងប្អូនជនរួមជាតិខ្មែរ ដើម្បីស្វែងយល់អំពីបំណងប្រាថ្នារបស់ពួកគាត់ធ្វើសេនាធិការជូនថ្នាក់លើ ដើម្បីការងារផ្សព្វផ្សាយរាល់គោលនយោបាយរបស់រដ្ឋសម្រេចប្រសិទ្ធភាព”។
អាស្រ័យហេតុនោះ យើងពិបាកជួបបងថាញ់នៅនឹងស្ថាប័នខ្លាំងណាស់។ គ្រាណាត់ជួបបង ថាញ់កន្លង គឺនៅវត្តអូរជុំវង្សា ភូមិថាញ់ទ្រុង ឃុំហ្វាលឺវ ដ្បិតអីពេលនោះបងថាញ់ចូលរួមផ្សព្វ ផ្សាយច្បាប់ជូនមាមីងនៅទីនោះ។ ជួបជាមួយបងថាញ់ ជនរួមជាតិខ្មែរនៅទីនោះមានការរីករាយ ក្រៅពីការសួរសុខទុក្ខការផ្សព្វផ្សាយ ពីគោលនយោបាយពិសេស តែងបានបងថាញ់ សួរដំណឹងសឹងរាល់គ្នា។ ពេលមាមីងមិនទាន់ច្បាស់នៅឆ្ងល់់អំពីខ្លឹមសារដែលកម្មាភិបាលផ្សព្វ ផ្សាយ បងថាញ់ក៏ស្ម័គ្រចិត្តជួយធ្វើជាអ្នកបកប្រែតែម្តង។ បងថាញ់ ឱ្យដឹង៖ “មាមីងខ្មែរខ្លះគាត់យល់ភាសាវៀតណាមមិនអស់ន័យ ម្ល៉ោះហើយខ្ញុំបកប្រែជូនមាមីងឱ្យកាន់តែយល់ច្បាស់ ដើម្បីការអនុវត្តច្បាប់កាន់តែល្អថែមទៀត”។
បងថាញ់ ជាកម្មាភិបាលដំបូងបង្អស់បម្រើការងារនៅគណៈជនជាតិខេត្តហូវយ៉ាង ខណៈពេលបានចែកចេញពីខេត្តកឹងធើ(ចាស់)។ មុនពេលចាត់តាំងមកបំពេញការងារនៅគណៈជនជាតិ បងថាញ់ក៏មិនសូវយល់ច្បាស់អំពីការងារនេះផងដែរ។ ថ្វីបើដូច្នោះក្តី ធ្វើការងារបណ្តើររៀនសូត្របណ្តើរ មកទល់សព្វថ្ងៃ បងថាញ់ជាកម្មាភិបាលម្នាក់ដែល ក្ដាប់ច្បាស់អំពីការងាររបស់គណៈជនជាតិ ហើយក៏ជាអ្នកដំបូងបង្អស់រៀនចប់អនុបណ្ឌិត។ ភូមិភាគណា ការវិនិយោគទុនយ៉ាងម៉េច ប្រសិទ្ធភាពយ៉ាងណា គឺបងថាញ់តែងក្ដាប់ច្បាស់ទាំងអស់ រួចហើយរួមជាមួយនឹងថ្នាក់ដឹកនាំការិយាល័យរក វិធីដោះស្រាយបញ្ហាប្រឈម។ បងយ័ញវ៉ាន់ហ្វាង ប្រធានការិយាល័យជនជាតិស្រុកចូវថាញ់A ចែករំលែក៖ “នៅពេលខ្ញុំទើបចាត់មកទទួលបន្ទុក ការិយាល័យជនជាតិ បងថាញ់ បានរំលឹក៖ ជនរួមជាតិខ្មែរនៅភូមិ៤ ទល់មុខនឹងផ្សារបៃង៉ាង នៅជួបលំបាកច្រើន រាល់កម្មវិធី គម្រោង ត្រូវបានវិនិយោគនៅទីនេះយ៉ាងច្រើនបង្គួរ ម៉្លោះហើយគាត់ប្រាប់ខ្ញុំត្រូវឧស្សាហ៍ត្រួតពិនិត្យ ដើម្បីឧបត្ថម្ភមាមីងបានទាន់ពេល ប្រសិនត្រូវការអ្វីគឺប្រាប់គាត់ ដើម្បីគាត់ជួយ”។
ចំពោះជីវភាពរស់នៅ បងថាញ់គឺសរសរទ្រូងក្នុងគ្រួសារ រៀងរាល់ថ្ងៃបងថាញ់តែងបើកបរ ម៉ូតូចម្ងាយ៨០គីឡូម៉ែត្រដើម្បីទៅបំពេញការងារ ម្ល៉ោះហើយ អ្នករាល់គ្នាបានរំលឹកមិនចង់ឱ្យបងឧស្សាហ៍ចុះទៅភូមិសាស្រ្ត។ ប៉ុន្តែបងថាញ់ មានប្រសាសន៍ទាំងក្ដីរីករាយ៖ “រាល់លើកចុះទៅភូមិសាស្រ្តម្តងៗ ឮប្រជាជននិយាយថា “ពូថាញ់នៅគណៈជនជាតិចុះមកហើយ” ជាមួយនឹងការជឿជាក់ គឺខ្ញុំរឹតតែមានចិត្តចង់ទៅថែមទៀត”៕
ហាថាញ់ - ថាច់ធី