08/10/2019 - 09:54

ជូន​ទង់​ជា​តិ​និង​រូប​ថត​អ៊ំ​ហូ ដល់​នេ​សាទ​ករ

  វរសេនី​យ៍​ឯ​ក ឡេវ៉ាន់​អា​ញ់ ស្នង​ការ​រង​នៃ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​សុក​ត្រាំង​

ប្រ​គល់​ទង់​ជា​តិ​និង​រូប​ថត​អ៊ំ​ហូ ជូន​ដល់​នេ​សាទ​ករ។​

កង​ទ័ព​ការ​ពារ​ព្រំ​ដែន​សុក​ត្រាំង​ បាន​រៀប​ចំ​ជូន​ទង់​ជា​តិ​១​.០​០​០​ទង់​ និង​រូប​ថត​អ៊ំ​ហូ ១​៥​០​ផ្ទាំង​ និង​ពោង​បណ្តែ​ត៩​០​គ្រឿង​ដល់​នេ​សាទ​ករលើ​ភូមិ​សាស្រ្ត​ព្រំ​ដែន​ស្រុក​ត្រឹង​ដេ។​ តាម​ប្រ​សាសន៍​ វរសេនី​យ៍​ឯ​កឡេវ៉ាន់​អា​ញ់  ស្នង​ការ​រង​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​សុក​ត្រាំង​ ឱ្យ​ដឹង​៖ រយៈ​ពេល​កន្លង​ វត្ត​មាន​នៃ​នេ​សាទ​ករនៅ​តំ​បន់​សមុទ្រ​វៀត​ណាម មិន​ត្រឹម​តែ​ជា​ដំណើរ​ការ​ទាញ​យក​ផលនិង​ធ្វើ​នេ​សាទ​ប៉ុណ្ណោះ​ទេ ទិដ្ឋ​ភាព​នៃ​កបាល់​ធ្វើ​នេ​សាទ​ដែល​មាន​ទង់​ក្រ​ហម​ផ្កា​យ លឿង​ នៅ​ទាំង​ជា​“បង្គោល​ព្រំ​ដែន​រស់​” អំ​ណះអំ​ណាង​អធិ​បតេយ្យ​ ដែន​កោះ​សមុទ្រ​ដ៏​ពិសិដ្ឋ​ និង​មិន​អា​ច​រំលោភ​បំ​ពាន​បាន​របស់​មាតុ​ប្រ​ទេស​។​ ការ​ជូន​ទង់​ជា​តិ​និង​រូប​ថត​អ៊ំ​ហូ មាន​អត្ថ​ន័យ​យ៉ាង​ធំ​ធេង​ជួយ​ដល់​នេ​សាទ​ករស្ងប់ចិត្ត​ចេញ​ទៅ​នេ​សាទ​ច្បាម​សមុទ្រ​ រួម​ចំ​ណែក​ការ​ពារ​អធិ​បតេយ្យ​ សន្តិ​សុខ​ព្រំ​ដែន​ជា​តិ​៕

                                                                                                  យ្វីអា​ញ់-លីសៀ

 

 

ចែករំលែកអត្ថបទ