មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

01/10/2019 - 16:06

ភាព​ផ្លាស់​ថ្មី​នៅ​ភូមិ​ថ្មី​

យើង​ខ្ញុំ​មាន​ឱកាស​បាន​មក​កាន់​ភូមិ​ថ្មី​ ឃំុឡុង​សើុង ស្រុក​កូវង៉ាង ខេត្ត​ត្រាវិ​ញ បាន​ឃើញ​នូវ​ទិដ្ឋ​ភាព​របស់​ជន​រួម​ជា​តិ​ខ្មែរ​រីក​រាយ​ ត្រៀម​រៀប​ចំ​អំ​ណរ​បុណ្យ​សែន​ដូន​តា។​ ឆ្នាំ​នេះ​ នៅ​ភូមិ​សុក​ថ្មី​ មាន​ផ្ទះ​ថ្មី​រឹង​មាំ​ជា​ច្រើន​ដែល​ជំនួស​ផ្ទះ​ចាស់​រខេករខាក​កាល​ពី​មុន​នេះ​ ដោយ​សារ​ ទម្រង់​បង្វែរ​រចនា​សម្ព័ន្ធ​ផលិត​ បាន​នាំ​មក​នូវ​ប្រ​សិ​ទ្ធ​ភាព​សេដ្ឋ​កិច្ច​ខ្ពស់​។​

បង​គឹមសាណា  (ឈរ​ខាង​ឆ្វេង​) ក្បែរ​ផ្ទះ​ថ្មី​ រៀប​នឹង​សម្រេច​ជា​ស្ថាពរ​។​

ជា​ភូមិ​មាន​ជន​រួម​ជា​តិ​ខ្មែរ​ជា​ង​៧​៦​% លក្ខណៈ​នៃ​ការ​បង្ក​បង្កើន​ផលជួប​ការ​លំ​បាក​ច្រើន​ ភាគ​ច្រើន​គឺ​ដី​ផ្នោ​រខ្សាច់​ ដី​ទួល​។​ អា​ស្រ័យ​ហេតុ​នោះ​ ការ​បង្ក​បង្កើន​ផលកសិកម្ម​នៅ​ភូមិ​ថ្មី​សំ​ខាន់​គឺ​ ដំណាំ​ស្រូវ​ ភាគ​ច្រើន​គឺ​ពឹង​លើ​ទឹក​ភ្លៀង​។​ ផ្ទៃ​ដី​ផលិត​ស្រូវ​បាន​ទាំង​២​៨​០​ហិកតា​ ផ្ទៃ​ដី​ដែល​ធ្វើ​ ស្រូវ​បាន​២​រដូវ​/ឆ្នាំ​គឺ​១​៤​០​ហិកតា​ ក្រៅ​ពីនោះ​ ធ្វើ​ស្រូវ​បាន​តែ​១​រដូវ​និង​ដាំ​ដំណាំ​១​រដូវ​ប៉ុណ្ណោះ​ អត្រាគ្រួ​សារ​ក្រី​ក្រក្នុង​ភូមិ​ជា​ង​៣​៥​%។​ ឆ្លង​តាម​រយៈ​ ការ​ចលនា​ប្រ​ជា​ជនអនុ​វត្ត​បង្វែរ​រចនា​សម្ព័ន្ធ​ ផលិត​ ផ្សា​រភ្ជាប់​នឹង​ពង្រីក​ទម្រង់​ចិញ្ចឹម​សត្វ​ គួបផ្សំ​ប្រ​ភព​ទុន​ជំនួយ​ពីធនាគារ​គោ​ល​នយោ​បាយ​សង្គម​ ដើម​ទុន​ជំនួយ​អភិ​វឌ្ឍ​ផលិត​កម្ម​សម្រាប់​គ្រួ​សារ​ក្រី​ក្រនិង​គ្រួ​សារ​ប្រ​កៀក​បន្ទាត់​ក្រ។​ល។​ បាន​បង្ក​“ភាព​ផ្លាស់​ថ្មី​” ក្នុង​ការ​ពង្រីក​សេដ្ឋ​កិច្ច​គ្រួ​សារ​នីមួយ​ៗ​ឈាន​ឡើង​បន្តិច​ម្តង​ៗ​។​ បង​គឹមសា ណាជា​គ្រួ​សារ​មួយ​បាន​ចាក​ផុត​ពីភាព​ក្រី​ក្រកាល​ ពីឆ្នាំ​២​០​១​៧​ ឱ្យ​ដឹង​៖ “កាល​ពី​មុន​នេះ​ គ្រួ​សារ​ខ្ញុំ​ក្រ លំ​បាក​ណាស់​ សមាជិក​ក្នុង​គ្រួ​សារ​ទាំង​៤​នាក់​ រស់​នៅ​ពឹង​លើ​ដី​ស្រែ​ផលិត​ស្រូវ​៣​កុង​។​ ក្រោយ​ពីបាន​ភូមិ​ភាគ​ចលនា​ ឧទ្ទេស​នាម​ទៅ​ធ្វើ​ការ​ក្រៅ​ខេត្ត​ ឃើញ​ថា​ជីវភាព​គ្រួ​សារ​បាន​ធូរ​ធារ​ជា​ង​មុន​។​  ផ្តើ​មពីដើម​ទុន​សន្សែសន្សំ​ គ្រួ​សារ​ខ្ញុំ​បង្វែរ​រចនា​សម្ព័ន្ធ​ដី​ស្រែ​៣​កុង​ ងាក​មក​ធ្វើ​ស្រូវ​១​រដូវ​ គួបផ្សំ​នឹង​ដាំ​ដំណាំ​រួម​ផ្សំ​ (មាន​ឪ​ឡឹកនិង​សណ្តែ​កដី​ជា​ដើម​)។​ កន្លង​ហើយ​ គ្រួ​សារ​ខ្ញុំ​បាន​បុល​ដើម​ទុន​ពីរដ្ឋ​ដើម្បី​សង់​ផ្ទះ​ គួបផ្សំ​និង​ដើម​ទុន​សន្សែសន្សំ​ បាន​ខ្លះ​ៗ​ ទើប​សង់​បាន​ផ្ទះ​រឹង​មាំ​”។​

ភូមិ​ថ្មី​មិន​ត្រឹម​តែ​អភិ​វឌ្ឍ​ទម្រង់​ចិញ្ចឹម​គោ​ប៉ុណ្ណោះ​ទេ កាល​ពី​ឆ្នាំ​២​០​១​៥​-២​០​១​៦​ ក៏​មាន​ចលនា​ដាំ​ដំណាំ​រួម​ផ្សំ​ឆ្លាស់​រដូវ​តាម​ជម្រាក់ស្រែ​និង​ជំនាញ​ដាំ​ដំណាំ​រួម​ផ្សំ​ ហើយ​ក៏​បាន​ប្រ​ជា​ជន​ក្នុង​ភូមិ​ចូល​រួម​ច្រើន​ផង​ដែរ​។​ មធ្យម​ភាគ​រៀង​រាល់​ឆ្នាំ​ ផ្ទៃ​ដី​ដាំ​ដំណាំ​រួម​ផ្សំ​ឆ្លាស់​រដូវ​របស់​ភូមិ​សម្រេច​ជិត​៣​០​០​ហិកតា​ ក្នុង​នោះ​ មាន​ផ្ទៃ​ដី​ប្រ​មាណ​៤​០​ហិកតា​ ជំនាញ​ដាំ​ដំណាំ​រួម​ផ្សំ​ ព្រម​ទាំង​ដំណាំ​សំ​ខាន់​ៗ​ ដូច​៖ សណ្តែ​កដី​ ឪ​ឡឹក និង​ដំណាំ​គ្រប់​ប្រ​ភេទ​។​ល។​ លោក​ថា​ច់​ហេន លេខា​សាខា​បក្ស​ និង​ជា​ប្រ​ធាន​ភូមិ​ថ្មី​ ឱ្យ​ដឹង​៖ “សព្វ​ថ្ងៃ​ ជីវភាព​ របស់​ជន​រួម​ជា​តិ​ខ្មែរ​ក្នុង​ភូមិ​រីក​ចម្រើន​ណាស់​។​ ឆ្លង​តាម​រយៈ​ការ​ចលនា​ប្រ​ជា​ជន​បង្វែរ​រចនា​សម្ព័ន្ធ​ផលិត​ ពិសេស​គឺ​ពង្រីក​ការ​ចិញ្ចឹម​សត្វ​ បច្ចុ​ប្បន្ន​ ទូទាំង​ភូមិ​មាន​គោ​ជិត​៨​០​០​ក្បាល​ (មធ្យម​ភាគ​ក្នុង​មួយ​គ្រួ​សារ​ចិញ្ចឹម​ពី២​-៧​ក្បាល​) អត្រា​ គ្រួ​សារ​ក្រី​ក្ររបស់​ភូមិ​កាត់​បន្ថយ​នៅ​១​៧​,៨​% និង​សាខា​បក្ស​ផ្តុំ​កម្លាំង​តស៊ូ​ដល់​ចុង​ឆ្នាំ​២​០​១​៩​ កាត់​បន្ថយ​គ្រួ​សារ​ក្រី​ក្រប​ន្ថែ​ម​១​៥​គ្រួ​សារ​ទៀ​ត​”៕

សឺនម៉ា​ល័យ​- លីសៀ

ចែករំលែកអត្ថបទ