ប៉ុន្មានថ្ងៃនេះ អាកាសធាតុប្រែប្រួលខុសប្រក្រតី ពិសេសគឺមានភ្លៀងជោកជាំ អូសបន្លាយ បណ្តាលឲ្យរោគរាលដាលងាយនឹងកើតមាន។ ហើយនេះក៏ជារដូវបវេសនកាល ហេតុនេះការបង្ការរោគឲ្យកុមារនៅប៉ុន្មាននេះ គឺជាការចាំបាច់ណាស់។
សាលាមត្តេយ្យ-បឋមសិក្សា IShool ក្រុងត្រាវិញ ថែទាំសុខភាពល្អឲ្យសិស្សសាលានៅដើមឆ្នាំសិក្សា២០១៩ -២០២០។
បណ្ឌិតថាច់ហ្វាងយុង ប្រធានផ្នែកបង្ការទប់ស្កាត់រោគ ឆ្លងនៃមជ្ឈមណ្ឌលត្រួតពិនិត្យរោគខេត្តត្រាវិញ ឲ្យដឹង៖ “រោគកញ្ជ្រិលនិងជំងឺពងដៃ ជើង មាត់ ជារោគឆ្លងបន្ទាន់ អាស្រ័យវីរ៉ូសបង្កឡើង អាចនឹងឆ្លងរាលដាលពាសពេញ។ ជំងឺតែងកើតមានលើកុមារ តាមរយៈផ្លូវដកដង្ហើមនិងការហូបចុក ប្រាស្រ័យនឹងអ្នកជំងឺពេលក្អក កណ្តាស់ឬក៏របស់ដែលប្រើប្រាស់ប្រចាំថ្ងៃ។ រោគកញ្រ្ជឹលនិងជំងឺពងដៃ ជើង មាត់ ធ្វើឲ្យអង្គបដិបក្សក្នុងខ្លួនចុះខ្សោយ ហេតុនេះតែងភ្ជាប់តាមរោគសញ្ញាកម្រិតធ្ងន់ ដូច៖ រលាកសួត រលាកត្រចៀក ចុះរាករលាកខួរក្បាល។ល។ ជំងឺអាចបង្កជាសំបុករោគនៅក្នុងថ្នាក់រៀនក្នុងសហគមន៍ ឬតាមមន្ទីរពេទ្យពេលមានមួយករណីកើតជំងឺ”។
តាមមន្ទីរអប់រំនិងបណ្តុះបណ្តាលខេត្តត្រាវិញ ដើម្បីធានាការងារបង្ការបង្រ្កាបសំបុករោគ ពិសេសគឺនៅដើមឆ្នាំសិក្សា មន្ទីរអប់រំចង្អុលការបង្កើនការងារផ្សព្វផ្សាយក្នុងសាលារៀនអំពីហានិភ័យនិងរាល់វិធានការបង្ការជំងឺពងដៃ ជើង មាត់ ក្នុងនោះ ផ្តោតទៅលើការផ្សព្វផ្សាយ ចាក់ថ្នាំបង្ការឲ្យគ្រប់ចំនួន ត្រូវតាមការកំណត់ឲ្យកុមារនិងអនុវត្តជ្រះស្អាត៣ ហូបស្អាត ផឹកស្អាត និងប្រដាប់លេងស្អាត ផ្សព្វផ្សាយពីរោគសញ្ញាសង្ស័យថា កើតជំងឺពងដៃ ជើង មាត់ និងរោគកញ្ជ្រិល។ ផ្សព្វផ្សាយរាល់សកម្មភាពបង្ការបង្រ្កាបសំបុករោគនៅតាមមូលដ្ឋានអប់រំ ពិសេសគឺ នៅតាមទារកដ្ឋាន សាលាមតេ្តយ្យ អនុវត្តម៉ឹងម៉ាត់ អនាម័យ ថ្នាក់រៀនតាមកំណត់ ណែនាំសិស្សលាងសម្អាត ដៃដោយសាប៊ូនិងទឹកស្អាតជាប្រចាំនៅតាមសាលាបឋមសិក្សា សាលាមត្តេយ្យនិងទារកដ្ឋាន ត្រូវរៀបចំកន្លែងលាងដៃ ឧបករណ៍លាងដៃសាប៊ូជាដើម។ ប្រ សិនបើមានសំបុករោគកើតមានឡើង ត្រូវឲ្យក្មេងផ្អាករៀន រួចទាក់ទងនឹងមូលដ្ឋានសុខាភិបាលនៅជិតបំផុត ដើម្បីពិគ្រោះនិងផ្ដល់យោបល់។
វេជ្ជបណ្ឌិតគឹមសុផាយ នាយករងមជ្ឈមណ្ឌលសុខាភិបាល ក្រុងត្រាវិញ ឲ្យដឹង៖ “ចាប់ពីដើមឆ្នាំសិក្សាមជ្ឈមណ្ឌលសុខាភិបាល បានកសាងផែនការផ្តល់ថ្នាំកម្ចាត់មេរោគ សាប៊ូលាងដៃដោយឥតគិតថ្លៃដល់សាលាមត្តេយ្យលើភូមិសាស្រ្តក្រុង ព្រមទាំងផ្សព្វផ្សាយក្នុងពេលប្រជុំជីវភាពដើមសប្តាហ៍អំពីអនាម័យ ខ្លួនប្រាណឲ្យកុមារសំដៅបង្ការបង្រ្កាបរោគឆ្លងរាលដាលដល់ សិស្សសាលា”៕
សឺនម៉ាល័យ-មុនី