ក្រោយរយៈកាល១០ឆ្នាំចែកចេញពីឃុំថើយដុង កាលពីខែសីហា ឆ្នាំ២០១៩កន្លង ឃុំថើយស្វឹង ស្រុកកើ-ដ ក្រុងកឹងធើ ត្រូវបានទទួលស្គាល់សម្រេចបទដ្ឋានជនបទថ្មី។
ដងផ្លូវនៅភូមិថើយទ្រឿង១។
ថើយស្វឹងជាឃុំមួយមានជនរួមជាតិខ្មែររស់នៅកុះកររបស់ក្រុងកឹងធើ ជីវភាពរបស់ប្រជាជននៅជួបការលំបាកច្រើន អាស្រ័យមាមីងប្រកបតែរបរស្រែចម្ការ។ ប៉ុន្តែដោយការប្តេជ្ញាចិត្តរបស់បក្ខភាគ រដ្ឋអំណាច ព្រមទាំងការស្រុះចិត្តគំនិតរបស់ប្រជាជន ក្រោយពីរយៈកាល៨ឆ្នាំកសាងឃុំថើយស្វឹងក៏បានសម្រេចបទដ្ឋានជនបទថ្មី។ តាមប្រសាសន៍លោកឡេក្វឹកវៀត ប្រធានគណៈកម្មាធិការប្រជាជនឃុំថើយស្វឹង បានឱ្យដឹង៖ ឃុំបានប្រមូលផ្តុំរាល់ប្រភពកម្លាំងជំរុញខ្លាំងក្លានូវការផ្សព្វផ្សាយ ពិសេសគឺចលនាប្រជាជនរួមកម្លាំងអនុវត្តបណ្តាលក្ខឋានកសាងជនបទថ្មី។ ក្រោយពីទទួលបានការឯកភាពរួម ផ្តើមពីចំណុចចាប់ផ្តើមសម្រេចបាន៥/១៩លក្ខឋាន រីឯលក្ខឋានដទៃទៀតជាសន្សឹមៗក៏សម្រេចបានផងដែរ។ លក្ខឋានមួយដែលសម្រេចបានមុនគេ នឹងធ្វើជាឈ្នាន់សម្រាប់លក្ខឋានឯទៀត នោះគឺ លក្ខឋានផ្លូវគមនាគមន៍។ តាំងពីឆ្នាំ២០១១រហូតមកដល់ពេលនេះ ឃុំកសាងបានផ្លូវកៅស៊ូមួយខ្សែ ផ្លូវបេតុង៤ខ្សែនិងកសាងបានស្ពានបេតុង១០ខ្សែ។ល។ ដោយថវិកាជាង៥៣ពាន់លានដុង ក្នុងនោះ ប្រភពទុនដែលប្រជាជន និងសប្បុរសជនរួមវិភាគទានបានប្រមាណ២៩ពាន់លានដុង។ ពេលអនុវត្តការងារសុខុមាលភាពសង្គម គួបផ្សំនឹងលក្ខឋានផ្ទះនៅ ក៏មានផ្ទះឧបការគុណនិងផ្ទះមហាសាមគ្គី២៦៩ខ្នងត្រូវបានសាងសង់។ល។ រួមនឹងការដែលប្រជាជនបានសាងសង់ ជួសជុលដោយខ្លួនឯងផងនោះ មកដល់បច្ចុប្បន្ន ឃើញថាប្រជាជនគ្រប់គ្រួសារសុទ្ធតែមានផ្ទះរឹងមាំនិងពាក់កណ្តាលរឹងមាំ។ល។ ផ្តើមពីសិស្សរៀនដោយសារសាលារៀនដទៃ ឬផ្ញើរៀននឹងសាលាដទៃមកដល់សព្វថ្ងៃនៅលើភូមិសាស្រ្តឃុំក៏មាន៣/៤សាលាបានសម្រេចបទដ្ឋានជាតិ។ គ្រួសារប្រជាជនមានទឹកស្អាតប្រើប្រាស់សម្រេច៩៧,៧៥% មានអគ្គិសនីប្រើប្រាស់សម្រេច១០០%។ល។ ដំណាក់សុខាភិបាលឃុំក៏សម្រេចបទដ្ឋានជាតិ ម្ល៉ោះហើយការថែទាំសុខភាពជូនប្រជាជនក៏បានអនុវត្តល្អប្រសើរជាងដែរ។
បងម៉ាយទ្រឿង ប្រធានភូមិថើយទ្រឿង១ ចែករំលែក៖” តាំងពីផ្លូវបានចាក់បេតុងរួចជីវភាពរបស់ប្រជាជនក្នុងភូមិក៏បានកែលម្អ ដោយការធ្វើដំណើរទៅមក លក់ដូរ ធ្វើការរកទទួលទានមានភាពងាយស្រួលជាង។ ពិសេសនៅដើមឆ្នាំសិក្សានេះ គ្មានស្ថានភាពសិស្សក្នុងភូមិបោះបង់ការសិក្សា ពីព្រោះផ្លូវទៅកាន់សាលាមានភាពងាយស្រួល”។
លោកឡេក្វឹកវៀត បានឱ្យដឹងបន្ថែម៖” មកដល់សព្វថ្ងៃ ឃុំបង្កើតបានសហករណ៍កសិកម្ម១និងក្រុមសហការផលិតចំនួន២៤ ព្រមទាំងទម្រង់ចងសម្ព័ន្ធផលិតគួបផ្សំនឹងការប្រមូលទិញផលិត ផលតម្បាញពីខ្សែជ័រនិងពីកំប្លោកដែលកំពុងសកម្មភាពមានប្រសិទ្ធភាព។ ទន្ទឹមនឹងនោះ ថ្នាក់បណ្ដុះបណ្តាលវិជ្ជាជីវៈ ឧទ្ទេសនាមការងារធ្វើ ជំនួយបុលទុន ក៏បានជួយឱ្យប្រជាជនអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ ប្រាក់ចំណូលមធ្យមភាគនៅឆ្នាំ២០១៩របស់ឃុំថើយស្វឹងសម្រេចបាន៤៥,៧៦លានដុង/ម្នាក់/ឆ្នាំ។ អត្រាគ្រួសារក្រីក្រនៅត្រឹម០,៩២%។ល។”៕
ហាថាញ់-សុផន