មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

27/08/2019 - 08:57

ថាច់​រ៉េ​ ​គំ​រូ​ឈាន​មុខ​ពង្រីក​សេដ្ឋ​កិច្ច​នៅ​ភូមិ​ភាគ​

ពូថាច់​រ៉េ។​

ប៉ុន្មាន​ឆ្នាំ​កន្លង​ ពូ​ថាច់​រ៉េ​ ជា​អ្នក​មាន​ប្រ​ជា​ប្រិយ​នៅ​ភូមិ​ពាម​បួន​ ភូមិ​ង៉ៃស្វៀង​ ស្រុក​ថ្កូវ​ ខេត្ត​ត្រា​វិញ តែង​តែ​ខ្នះ​ខ្នែង​និង​ជា​គំ​រូ​ក្នុង​ការ​ចល នាជន​រួម​ជាតិ​ខ្មែរ​នៅ​ក្នុង​ភូមិ​ស្រុក​ រៀប​ចំ​បង្វែរ​​ផ​លិត​កម្ម​ កែ​ប្រែ​ចម្ការ​ចាស់​ លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​ កែ​លម្អ​ជីវ​ភាព​សេដ្ឋ​កិច្ច​ ។

ពី​មុន​ ថ្វី​ដ្បិត​ផ្ទៃ​ដី​ក​សិ​កម្ម​ភូមិ​ពាម​បួន​ មាន​ទំ​ហំ​​ធំ​ប្រ​មាណ​១៥០​ហិក​តា​​ជំ​នាញកសិកម្ម ប៉ុន្តែជីវ​ភាព​មា​មីង​នៅ​ទី​នេះ​ជួប​ការ​លំ​បាក​ច្រើន​ ដោយ​សារ​ការបង្ក​បង្កើន​ផល​តាម​ទម្លាប់​ចាស់​។ ឃើញ​ដូ​ច្នោះ ​ពូ​ថាច់​រ៉េ ​រួម​នឹងរ​ដ្ឋ​អំ​ណាច​ភូមិ​ភាគ​ ចលនា​ប្រជា​ជន​ផ្លាស់​ប្តូរ​វិ​ធី​សាស្រ្ត​ផ​លិត​ ជ្រើស​រើស​ពូជ​ស្រូវ​ដែល​ផ្ត​ល់​ទិន្ន​ផល​និង​ប្រសិទ្ធ​ភាព​សេដ្ឋ​កិច្ច​ខ្ពស់​។ ពូ​ថាច់​រ៉េ ​ឱ្យ​ដឹង​៖ “ខ្ញុំ​តែ​ង​រៀន​​សូត្រ​តាម​រយៈ​កា​សែត​​ វិ​ទ្យុ​ទូរ​ទស្សន៍​ ឃើញ​ទម្រង់​ក្រុម​សហ​ការ​ផ​លិត​នៅ​កន្លែង​មួយ​ចំ​នួន​ក្នុង​ខេត្ត​ អ​នុ​វត្ត​ល្អ​ នាំ​មក​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​ខ្ពស់​។ ហេតុ​នោះ​ ក្នុង​ភូមិ​ពេល​ប្រ​ជុំ​ម្តង​ៗ​ ខ្ញុំ​តែង​ផ្តល់​ម​តិ​ដើម្បី​​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​និង​មា​មីង​ក​សិ​ករ​រួម​ក​សាង​ទម្រង់​ក្រុមស​ហ​ការ​ផ​លិត​ស្រូវ​។ ដំ​បូង​​មាន​ស​មា​ជិក​ក​សិ​ករ​ប្រ​មាណ​១៥​នាក់​ចូល​រួម​ផ​លិត​ពូជ​ស្រូវ​ OM ៥៤៥១​ និង​ពូជ​ OM ៤៩០០​។ លទ្ធ​ផល​រ​ដូវ​ស្រូវ​ដើម​ឆ្នាំ​២០១៦ ក្រុម​ស​ហ​ការ​ផ​លិត​​សម្រេច​ទិន្ន​ផល​​៦,៥​តោន​/ហិក​តា​ ខ្ពស់​ជាង​ក្រៅ​ទម្រង់​១​តោន​/ហិក​តា។​ល។ ផ្តើម​ពីស​មា​ជិក​១៥​នាក់​ដំ​បូង​ ជា​មួយ​នឹង​ផ្ទៃ​ដី​ផ​លិត​ប្រ​មាណ​១៥​ហិក​តា​ រ​ហូត​មក​ទល់​នឹង​បច្ចុប្បន្ន​ ទូ​ទាំង​ភូមិ​​មាន​ស​មា​ជិ​ក​៤៥​នាក់​ចូល​រួម​​ជា​មួយ​នឹង​ផ្ទៃ​ដី​ផ​លិត​ចំ​នួន​៣៥​ហិក​តា”​។

  ក​សិ​ករ​គៀង​ថាញ់​ នៅ​ភូមិ​ពាម​បួន​ ឱ្យ​ដឹង​៖ “មុន​នេះ ការ​ធ្វើ​ស្រូវ​សម្រាប់​គ្រួ​សារ​ខ្ញុំ​ជួប​លំ​បាក​មិន​​តិច​ ពី​ព្រោះ​ខ្វះ​ការ​យល់​ដឹង​ពីប​ច្ចេក​ទេស​ផ​លិត​ និង​ការ​ស្វែង​រក​ទី​ផ្សារ​​។ បន្ទា​ប់​ពី​បាន​ចូល​​រួម​ក្រុម​ស​ហ​ការ​ផ​លិត​ ព្រម​ទាំងបាន​កម្មា​ភិ​បាល​​ក​សិ​កម្ម​ឃុំ​ទៅ​ដល់​ស្រែ​ណែ​នាំ​បច្ចេក​ទេស​ ម៉្លោះ​ហើយ​ខ្ញុំ​ផ​លិត​ពូជ​ស្រូវ​ផ្តល់​ទិន្ន​ផល​ខ្ពស់​ មាន​ច្រកចេញ​លំ​នឹង​។ ផ្តើម​ពី​នោះ​ គ្រួ​សារ​មាន​ជីវ​ភាព​ធូរ​ធារ​ជា​បណ្ដើរ​ៗ”​។

ចាប់​ពី​ឆ្នាំ​២០១០ មក​ទល់​បច្ចុប្បន្ន​ ជា​មួយ​តួ​នា​ទី​អ្នក​មាន​ប្រ​ជា​ប្រិយ​ និង​ជា​ប្រ​ធាន​ក្រុម​សហ​ការ​ផលិត​ស្រូវ​នៅ​ភូមិ​ភាគ​ ពូ​ថាច់​រ៉េ ​រួម​នឹង​រដ្ឋ​អំ​ណាច​និង​អង្គ​ការ​ម​ហា​ជន​​នៅ​ភូមិ​ភាគ​ ចលនា​មា​មីង​អ​នុ​វត្ត​ច្បាប់​ គិត​គូរ​ពង្រីក​សេដ្ឋ​កិច្ច​គ្រួ​សារ​ដើម្បី​លើក​កម្ពស់​កម្រិត​រស់​នៅ​ ចលនា​ប្រ​ជា​ជន​រួម​នឹង​រដ្ឋ​អំ​ណាច​ព្រួត​ដៃ​ក​សាង​ជន​បទ​ថ្មី​។ មុន​នេះ ផ្លូវ​ក្នុង​ភូមិ​តូច​ចង្អៀ​ត​ ពូ​ខ្នះ​ខ្នែង​ចលនា​ប្រ​ជា​ជន​បរិច្ចាគ​ដី​ កម្លាំង​ពល​កម្ម​ដើម្បី​ធ្វើ​ផ្លូវ​ ក្នុង​នោះ គ្រួ​សារ​ពូ​ថាច់​រ៉េ​ បាន​បរិច្ចាគ​ដី​២០០​ម៉ែត្រ​​កា​រ៉េ​។ មក​ទល់​នឹង​បច្ចុ​ប្បន្ន ផ្លូវ​ក្នុង​ភូមិ​មាន​ប្រ​វែង​​៨០០​មែ៉​ត្រ ទ​ទឹង​៦​ម៉ែត្រ​ ជួយ​ឲ្យមា​មីង​ធ្វើ​ដំ​ណើរ​ទៅ​មក​មាន​ភាព​ងាយ​ស្រួល​។ បច្ចុ​ប្បន្ន ទូ​ទាំង​ភូមិ​មាន​ផ្លូវ​ចំ​នួន​៣​ខ្សែ​ ត្រូវ​បាន​ចាក់​បេ​តុង​ គ្មាន​នៅ​ភក់​ជ្រាំ​ដូច​មុន​ឡើយ​។

បង​ថាច់​ភី​ ប្រ​ធាន​គណៈ​កម្ម​ការ​ភូមិ​ពាម​បួន​ ឱ្យ​ដឹង​៖ “ក្នុង​នាម​ជា​បក្ខ​ជន​និង​ជា​អ្នក​មាន​ប្រ​ជា​ប្រិយ​ផ​ង​នោះ​ ពូថាច់​រ៉េ​ តែង​បាន​​មា​មីង​ក្នុង​ភូមិ​ស្រ​ឡាញ់​រាប់​អាន​។ ពូ​ជា​អ្នក​ឈាន​មុខ​រាល់​ការ​​ចលនា​ក​សាង​ជន​បទ​ថ្មី​នៅ​ភូមិ​ភាគ​ និង​ចលនា​ប្រ​ជា​ជន​ចូល​រួម​ក្រុម​សហ​ការ​ផ​លិត​ កែ​ប្រែ    ច​ម្ការ​​ចាស់ ដើម្បី​ដាំ​ដំ​ណាំ​រក​ប្រាក់​ចំ​ណូល​បន្ថែម​ រួម​​ចំ​ណែក​នឹង​ភូមិ​ភាគ​អនុ​វត្ត​ការ​ងារ​បំ​បាត់​ភាព​​ក្រី​ក្រ”​៕   

                  សឺន​ម៉ា​ល័យ​-មុ​នី​

 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ពូថាច់​រ៉េ