មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

13/08/2019 - 08:47

“ខាប់​​អង្ករ​មេត្តា​ធម៌​”របស់​សាខា​សម្ព័ន្ធ​យុវ​​ជន​ភូមិ​នាល​​កោះ​

ដោយ​គោ​ល​បំ​​ណង​ចែក​រំ​​លែក​នូវ​ភាព​​លំ​បាក​នឹង​មនុស្ស​ចាស់​គ្មាន​ទី​ពឹង ឆ្នាំ​២​០​១​២​ សា​ខា​សម្ព័ន្ធ​យុវ​ជន​ភូមិ​នាល​កោះ​ ឃុំ​សុងឡុក ស្រុក​ចូវ​ថាញ់ ខេត្ត​ត្រា​វិញ បង្កើត​ទម្រង់​”ខាប់​អង្ករ​មេត្តា​ធម៌​”។​

សម្ព័ន្ធ​យុវ​ជន​ភូមិ​នាល​កោះ​ ជូន​អំ​ណោយ​ដល់​មនុស្ស​ចាស់​គ្មាន​ទី​ពឹង។​

នេះ​គឺ​ជា​ទម្រង់​ចូល​រួម​គាំ​ទ្រ​ចលនា​ ប្រ​ឡង​ប្រ​ណាំង​ធ្វើ​តាម​ដំ​បូន្មាន​អ៊ំ ដោយ​ទង្វើ​ជាក់​ស្តែ​ង​របស់​យុវ​ជន​ភូមិ​នាល​កោះ​។​   ផ្តើ​ម​ពីទម្រង់​នេះ​ ជា​រៀង​រាល់​ឆ្នាំ​    សា​ខា​សម្ព័ន្ធ​យុវ​ជន​ជួយ​     ឧ​បត្ថម្ភ​មនុស្ស​ចាស់​គ្មាន​ទី​ពឹង គ្រួ​សារក្រីក្រ​ជា​ច្រើន​ ដែល​មាន​ស្ថា​ន​ភាព​ក្រលំ​បាក​។​

ទម្រង់​”ខាប់​អង្ករ​មេត្តា​ធម៌​”របស់​សាខា​សម្ព័ន្ធ​យុ​វជន​ភូមិ​នាល​កោះ​ ទទួល​បាន​ការ​គាំទ្រ​ពី​សមា​ជិក​សម្ព័ន្ធ​យុវ​ជន​ក្នុង​ភូមិ​១​០​០​%។​ មកទល់​នឹង​បច្ចុ​ប្បន្ន​ ទម្រង់​បាន​ក្លា​យ​ជា​សកម្ម​ភាព​ប្រ​ចាំ​របស់​សមា​ជិក​សម្ព័ន្ធ​យុវ​ជន​នៅ​ទី​នេះ​ ឱ្យ​តែ​ដល់​ពេល​ប្រជុំ​ប្រ​ចាំ​ខែ​ម្ដងៗ​ ប្អូន​ៗ​យុវ​ជន​តែ​ងនឹក​ដល់​ទម្រង់​នេះ​។​ មិត្ត​លី​ធី​​តេវ​ឡៀង អនុ​លេ​ខា​សា​ខា​សម្ព័ន្ធ​យុវ​ជន​ភូមិ​នាល​កោះ​ ឱ្យ​ដឹង​៖ “សមា​ជិក​សម្ព័ន្ធ​យុវ​ជន​គាំទ្រ​អស់​ពី​ចិត្ត​ ពេល​ប្រ​ជុំ​ប្រចាំ​ខែ​ម្តង​ៗ​អ្នក​ខ្លះ​ចូល​រួម​ជា​អង្ករ​ អ្នក​ខ្លះ​ចូល​រួម​ទឹក​ប្រាក់​យោង​តាម​ទឹក​ចិត្ត​របស់​សមា​ជិក​ម្នាក់​ៗ​ មាន​មិត្ត​ខ្លះ​រួម​វិភាគ​ទាន​អង្ករ​ពី១​-២​គីឡូ​ក្រាម​ មិត្ត​ខ្លះ​រួម​វិភាគ​ទាន​ទាំង​អង្ករ​ទាំង​ប្រាក់​ពី១​០​-២​០​ពាន់​ដុង។​ ចំនួន​អង្ករ​និង​ប្រាក់​ដែល​រៃអង្គាស​ប្រ​ចាំ​ខែ​ សា​ខា​​សម្ព័ន្ធ​យុវ​ជន​នឹង​យកទៅ​ជួយ​មនុស្ស​ចាស់​គ្មាន​ទី​ពឹង គ្រួ​សារ​មាន​ស្ថាន​ភាព​ក្រ​លំ​បាក​ ឈឺ​ថ្កាត់​ជា​ដើម។​ ប៉ុន្មាន​ឆ្នាំ​កន្លង​ សា​ខា​សម្ព័ន្ធ​យុវ​ជន​ភូមិ​នាលកោះ​ គឺ​ជា​គំរូ​លេច​ធ្លោ​អំ​ពី​ការ​រៀន​សូត្រ​ និង​ ធ្វើ​តាម​ដំ​បូន្មាន​អ៊ំ តាម​រយៈ​ការ​ងារ​ជាក់​ស្តែ​ង​។​ សា​ខា​សម្ព័ន្ធ​យុវ​ជន​តែ​ងមាន​ស្មារ​តី​មោះ​មុត​ក្នុង​ការ “រៀន​និង​អនុ​វត្ត​ត្រូវ​ដើរ​ទន្ទឹម​គ្នា​”។​

នៅ​ឆ្នាំ​២​០​១​៨​ ផ្តើ​មពី​ទម្រង់​ “ខាប់​អង្ករ​មេត្តា​ធម៌​” សា​ខា​សម្ព័ន្ធ​យុវ​ជន​ជូន​អង្ករ​ដល់​​មនុស្ស​ចាស់​គ្មាន​ទី​ពឹង​ជាង​១​០​០​គី​ឡូ​ក្រាម​ និង​ជូន​អំ​ណោយ​៥​៧ចំ​ណែក​ សហ​កា​រជា​មួយ​នឹង​សម្ព័ន្ធ​យុវ​ជន​ឃុំ​ជួស​ជុល​ផ្ទះ​ ចាត់​ចែង​ដណ្តាំ​ស្ល​មេត្តា​ធម៌​ជូន​យាយ​តា​ឋិ​ត​ក្នុង​ក្របខណ្ឌ​គ្រួ​សារ​ក្រីក្រ​លើ​ភូមិ​សាស្រ្ត​ ជា​មួយ​នឹង​ថវិកា​អនុ​វត្ត​សរុប​ជាង​៣​៥​លានដុង។​ ទន្ទឹម​នឹង​ការ​ពង្រីក​ប្រ​សិ​ទ្ធភាព​ទម្រង់​”ខាប់អង្ករ​មេត្តា​ធម៌​” សាខា​សម្ព័ន្ធ​យុវ​ជន​ភូមិ​នាល​កោះ​ នៅ​ទាំង​បង្កើត​ទម្រង់​”ក្លឹប​បរិ​ស្ថា​ន​ក្នុង​សមា​ជិក​សម្ព័ន្ធ​យុវ​ជន​” ដើម្បី​រួម​ចំ​ណែក​កែលម្អ​អនា​ម័យ​បរិ​ស្ថាន​។​ ដើម្បី​ការ​ងារ​អនុ​វត្ត​បាន​ល្អ សមា​ជិក​ក្លឹប​ធ្វើ​ធុង​សំ​រាម​បាន​ចំ​នួន​៣​ដាក់​កន្លែង​សាធា​រណៈ​និង​ខ្នះ​ខ្នែង​ចលនា​មា​មីង​កសិ​ករ​ បន្ទាប់​ពីប្រើ​ប្រាស់​ថ្នាំ​ការ​ពារ​រុក្ខ​ជាតិ​រួច​ គប្បី​យកកញ្ចប់​ ឬ​ដបថ្នាំ​ទៅ​ដាក់​ក្នុង​ធុង​សំ​រាម​។​ ទន្ទឹម​នឹង​នោះ​ ក្លឹប​នៅ​ទាំង​រៀប​ចំ​ផ្សព្វ​ផ្សា​យ​ចលនា​មា​មីង​កសិ​ករ​ ចូល​រួម​សកម្ម​ភាព​ព្រួត​ដៃ​ការ​ពារ​បរិ​ស្ថាន​។​

បងង្វៀន​វ៉ាន់​ឡៀង លេ​ខា​សម្ព័ន្ធ​យុវ​ជន​ឃុំ​ សុង​ឡុក ឱ្យ​ដឹង​៖ “សាខា​សម្ព័ន្ធ​យុវ​ជន​ភូមិ​នាល កោះ​ បាន​សម្ព័ន្ធ​យុវ​ជន​ខេត្ត​ជូន​ប័ណ្ណ​សរ​សើរ​ ទម្រង់​”ខាប់​អង្ករ​មេត្តា​ធម៌​”ជា​ទម្រង់​លេច​ធ្លោ​ ក្នុង​ការ​រៀន​សូត្រ​ និង​ធ្វើ​តាម​ឧ​ត្តម​គតិ ឥ​រិយា​ បថហូ​ជីមិញ​”៕

សឺនម៉ា​ល័យ​-មុនី​សា​​ខា

ចែករំលែកអត្ថបទ