មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

13/08/2019 - 08:47

ទង្វើ​ប្រកប​ដោយ​អត្ថ​ន័យ​របស់​បង​យឿង​វ៉ាន់​ហា

ច្រើន​ឆ្នាំ​មក​នេះ​ ជា​មួយ​នឹង​ទឹក​ចិត្ត​សប្បុ​រស​ធម៌​ចែក​រំលែក​ជា​មួយ​នឹង​គ្រួ​សារ​ក្រ​លំ​បាក​ បង​យឿង​វ៉ាន់​ហា នៅ​ភូមិ​អាង​ត្រាច ឃុំ​អាង​ហ៊ីប ស្រុក​ចូវ​ថាញ់ ខេត្ត​សុក​ត្រាំង​ បាន​ចំ​ណាយ​ធន់​ធាន​ជួយ​ដល់​អ្នក​ក្រីក្រ​។​ ចំ​ពោះ​ទឹក​ចិត្ត​របស់​បង​ហា តែ​ង​បាន​មា​មីង​និង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​កោត​សរ​សើរ​។​

បងយឿង​វ៉ាន់​ហា (ឈរ​ទី​២​រាប់ពីស្ដាំ​) ប្រគេន​ឆវ​យាន​ដល់​វត្ត​កំ​ពង់​ត្រប។​

ឆ្នាំ​២​០​០​៩​ ក្រោយ​ពី​ប្រ​ឡង​ជាប់​សញ្ញា​បត្រឯ​កទេស​ផ្នែក​ទន្ត​សាស្រ្ត បង​ហា​បាន​ធ្វើ​ការ​នៅ​   ​មន្ទី​រ​ពេទ្យ​ទន្ត​សាស្រ្ត​នៅ​ក្រុង​ហូ​ជី​មិញ​ ដើម្បី​សន្សំ​បទ​ពិ​សោ​ធ​ន៍​និង​បង្កើន​ប្រាក់​ចំ​ណូល​ សម្រាប់​គ្រួ​សារ។​ ឆ្នាំ​២​០​១​២​ បាន​មិត្ត​ភក្តិ​ឧ​ទ្ទេស​នាម បង​ហា​ចុះ​មក​ខេត្ត​សុក​ត្រាំង​បើក​មន្ទី​រ​ពេទ្យ​ទន្ត​សាស្រ្ត​ត្រឿង​ហា នៅ​ភូមិ​អាង​ត្រាច ឃុំ​អាង​ហ៊ីប។​ បងហាឱ្យ​ដឹង​៖ “មន្ទី​រ​ពេទ្យ​ទន្តសាស្រ្ត ត្រឿង​ហា សំខាន់​គឺ​ដាក់​ធ្មេញ អនាម័យ​ធ្មេញ និង​ប៉ះ​ធ្មេញ។​ ដំបូង​ មន្ទី​រ​ពេទ្យ​ទន្ត​សាស្រ្ត​មិន​សូវ​មាន​អ្នក​ដឹង​ ប៉ុន្តែ​​អា​ស្រ័យ​ដាក់​ធ្មេញ​ដោយ​គុណ​ភាព​និង​បម្រើ​ការ​ហ្មត់​ចត់​ ម្ល៉ោះ​ហើយ​ប្រ​ជា​ជន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​​មាន​ភាពជឿ​ជាក់​។​ ផ្ដើម​ពី​នោះ​ មន្ទី​រ​ពេទ្យ​ទន្ត​សាស្រ្តក៏​មាន​ការ​ទាក់​ទាញ​អតិថិ​ជន”។​

បង​ហា​ ឱ្យ​ដឹង​ កាល​នៅ​តូច ហេតុ​តែ​ជីវ​ភាព​​ក្រលំ​បាក​ ឪ​ពុក​ម្តាយ​សុទ្ធ​សឹង​តែ​ជាអ្នក​ទៅ​ធ្វើ​ការ​ងារ​ឈ្នួល​ ម្ល៉ោះ​ហើយ​បងហា​ជ្រាប់​ច្បាស់​អំពី​ជីវ​ភាព​អ្នក​ក្រ។​ ខណៈ​ពេល​ជីវ​ភាព​ធូរ​ធារ​ បង​បាន​ពិគ្រោះ​យោ​បល់​ជា​មួយ​នឹង​ប្រ​ពន្ធ​ ឧ​បត្ថម្ភ​ដល់​អ្នក​ក្រ​នៅ​ភូមិ​ភាគ​។​ មុន​ដំ​បូង​ បង​ពិ​គ្រោះ​យោ​បល់​ជា​មួយ​នឹង​ប្រ​ពន្ធ​បើក​ហាង​បាយ​សប្បុរស​ធម៌​ ប៉ុន្តែ​​ពិ​និត្យ​ឃើញ​ត្រូវ​ការ​ចំ​ណាយ​ប្រាក់​ជួល​អ្នក​ធ្វើ​ចុង​ភៅ​និង​ខាត​ពេល​វេលា​យ៉ាង​ច្រើន​។​ ចេះ​តែ​សញ្ជឹង​គិត​ ទើប​បង​សម្រេច​ចិត្ត​ទទួល​ផ្ចុង​ ផ្ដើម​អង្ករ​រៀង​រាល់​ខែ​ដល់​គ្រួ​សារ​ក្រីក្រ​។​ ឆ្នាំ​២​០​១​៦​ រៀង​រាល់​ខែ​ បង​ហា​ទទួល​ផ្ចុង​ផ្ដើម​អង្ករ​ដល់អ្នក​ក្រចំនួន​១​៥​គ្រួ​សារ ហើយ​រៀង​រាល់​ឆ្នាំ​​កើន​ចំនួន​៥​គ្រួ​សារ។​ មក​ទល់​សព្វ​ថ្ងៃ​ បង​ហា ទទួល​ផ្ចុង​ផ្ដើម​អង្ករ​ដល់​អ្នក​ក្រចំនួន​៣​១​គ្រួ​សារ (ក្នុង​នោះ​ ជន​ជាតិ​កិញ៦​គ្រួ​សារ​ជន​ជាតិ​ខ្មែរ​២​១​គ្រួ​សារ និង​ជន​ជាតិ​ចិន៤​គ្រួ​សារ)។​ ក្រៅ​ពី​នោះ​ បង​នៅ​ទាំង​ឧ​បត្ថម្ភ​ទឹក​ប្រាក់​ដល់​គ្រួ​សារ​ខ្មែរ​ក្រីក្រ​ ពី៣​ដល់៦​លាន​ដុង​សម្រាប់​ជួស​ជុល​ផ្ទះ​សម្បែង​ទៀត​ផង​។​ល។​ រៀង​រាល់​ឆ្នាំ​​ នា​ឱ​កាស​បុណ្យ​ចូល​ឆ្នាំ​ ឬ​បុណ្យ​ទាន​ផ្សេង​ៗ​ បង​ហាតែ​ងសហកា​រជា​មួយ​នឹង​សមា​គម​កាក​បាទ​ក្រ​ហម​ឃុំ​អាង​ហ៊ីប ចាត់​តាំង​ជូន​អំ​ណោយ​សៀវ​ភៅ​ដល់​សិស្សក្រីក្រ​និង​ជូន​អំ​ណោយ​ដល់​អ្នក​ក្រនៅ​ភូមិ​ភាគ​។​ ឆ្នាំ​២​០​១​៧ បង​បាន​ប្រ​គេន​ឆវ​យាន​មួយ​គ្រឿង​ដល់​វត្ត​កំ​ពង់​ត្រប គិត​ជាទឹក​ប្រាក់​ជាង​៤​០​លានដុង។​ មីង​ថាច់​ធីអាញ់ នៅ​ភូមិ​យ៉ុងចួA ឃុំ​អាង​ហ៊ីប ឱ្យ​ដឹង​៖ “ខ្ញុំ​អាយុ​៦​០​ឆ្នាំ​ រស់​នៅ​ម្នាក់​ឯ​ង​ គ្មាន​ដី​បង្ក​បង្កើន​​ផល ហើយ​ថែ​ម​ទាំង​មាន​ជំ​ងឺ​លើ​សឈាម​និ​ង​ឈឺ​សន្លាក់​ឆ្អឹង​ បាន​ជា​ទៅ​ធ្វើ​ការ​ឈ្នួល​ពុំបាន​។​ រយៈ​ពេល​ជិត៤​ឆ្នាំ​មក​នេះ​ ខែ​ណាក៏​ក្មួយ​ហានាំ​យក​អង្ករ​ ប្រាក់​មកជូន​ដល់ផ្ទះ​ដែរ​ ហើយ​ឥ​ឡូវ​នេះ​នៅ​ថែ​ម​ទាំង​ឧ​បត្ថម្ភ​ជួស​ជុល​ផ្ទះ​ សម្រាប់​បាំង​ភ្លៀង​បាំង​ក្តៅ​ ម្ល៉ោះ​ហើយ​ខ្ញុំ​ត្រេក​អរ​ណាស់​។​ ចំពោះ​ទឹក​ចិត្ត​ជួយ​ផ្ចុង​ផ្ដើម​របស់​ក្មួយ​ហា ខ្ញុំ​ចងចាំ​ជានិច្ច​”។​

បង​ហាឱ្យ​ដឹង​បន្ថែ​ម​៖ ខ្ញុំ​នឹង​បើក​ហាង​បាយ​ម្ហូប​ សាប​ដោយ​ឥ​តគិត​ថ្លៃ​ សម្រាប់​ជួយ​ឧ​បត្ថម្ភ​ដល់អ្នក​ក្រីក្រ​ ជា​ពិ​សេស​ចំ​ពោះ​ជន​អ្នក​លក់​ឆ្នោត​ កុមារ​កំព្រា​ ឱ្យ​មាន​កន្លែង​ហូប​ចុក​ស្រប​អ​នា​ម័យ​។​ ថ្វី​បើគ្រួ​សារខ្ញុំ​មិន​ធូរ​ធារ​ណាស់​ណាក្តី​ ប៉ុន្តែ​​ខ្ញុំ​នឹង​ជួយ​ឧ​បត្ថម្ភ​តាម​សមត្ថ​ភាព​ដែល​អាច​ធ្វើ​បាន​ មិន​ទុកឱ្យ​នរ​ណា​ម្នាក់​ចោល​នៅ​ខាង​ក្រោយ​ឡើយ​”។​ ផ្ដើម​ពីទង្វើ​ជាក់​ស្ដែង​នេះ​ បងហា ក៏​បាន​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រជា​ជន​ស្រុក​ចូវ​ថាញ់ ជូន​ប័ណ្ណ​សរ​សើរ​អំពី​”រៀន​សូត្រ​និង​ធ្វើ​តាម​ឧ​ត្តម​គតិ សីល​ធម៌​ ឥ​រិយា​បទ​ហូជីមិញ​”៕

យ្វីអាញ់ - ថាច់​ធី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
បងយឿង​វ៉ាន់​ហា