នៅក្រុងបួងម៉ាថួក គណៈកម្មាធិការជនជាតិ ទើបសហការជាមួយគណៈកម្មាធិការប្រជាជនខេត្តដាក់ឡាក់ រៀបចំសិក្ខាសាលាស្តីពី “វាយតម្លៃបណ្តោះអាសន្នការអនុវត្តកម្មវិធី ១៣៥ ក្នុងដំណាក់កាល២០១៦-២០២០ និង១០ឆ្នាំ កសាងកម្មវិធីទិសដៅជាតិ ស្តីពីជនបទថ្មីលើភូមិសាស្រ្តតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ ដំណាក់កាល២០១០-២០២០ និងដាក់សំណើគ្រោងកម្មវិធីសម្រាប់ដំណាក់កាល ២០២១-២០២៥ ។ ”
ទិដ្ឋភាពនៃអង្គសិក្ខាសាលា។
ក្នុងដំណាក់កាល២០១៦-២០២០ កម្មវិធី១៣៥ បានស៊ីសង្វាក់ជាមួយនឹងគោលនយោបាយ នានារបស់បក្សនិងរដ្ឋ ស្តីអំពីការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នៅឃុំដែលលំបាកពិសេស និងឃុំជាប់ព្រំដែនឃុំសុវត្ថិភាពតំបន់ និងឃុំ ភូមិ ដែលមានការលំបាកពិសេស បាននាំមកនូវប្រសិទ្ធភាពជាក់ស្តែង។ កម្មវិធី ១៣៥ បានធ្វើឱ្យផ្លាស់ប្តូរមុខមាត់នៅតំបន់ភ្នំ ជនជាតិភាគតិច លំបាកពិសេស; ជីវភាពរបស់ជនរួមជាតិជាជំហាន បានកែលម្អ; អត្រាគ្រួសារអត់ឃ្លាន ក្របានថយចុះយ៉ាងឆាប់រហ័ស។ រហូតមកទល់ពេលនេះ អត្រាគ្រួសារក្រីក្រនៅតាមឃុំ ភូមិ លំបាកពិសេស ថយចុះពី៣៥,៤៥% (ឆ្នាំ២០១៦) ចុះនៅ ២៥,៥៤% (ឆ្នាំ២០១៨) ។ អត្រាឃុំ សង្កាត់មានរថយន្តចុះទៅដល់មជ្ឈមណ្ឌលឃុំ ត្រូវបានចាក់បេតុង ធានាភាពបទដ្ឋាន និងកំរិតបច្ចេកទេស តាមសេចក្តីកំណត់របស់ក្រសួងគមនាគមន៍ និងដឹកជញ្ជូនសម្រេច៩៣% ។ អត្រាគ្រួសារបានប្រើប្រាស់ទឹកស្អាតស្របអនាម័យសម្រេច៨៦,៦% ។ សំណង់ធារាសាស្រ្តខ្នាតតូចទាំងឡាយ ត្រូវបានវិនិយោគទុនកសាង ឆ្លើយតបនឹងតម្រូវការស្រោចស្របសម្រាប់ផ្ទៃដីដាំដុះប្រចាំឆ្នាំសម្រេច៧៧% ។ អត្រាឃុំ ភូមិ បានចាកផុតពីស្ថានភាពលំបាកពិសេសសម្រេច៣២,៣៧%។ល។ ១០០% ឃុំ ភូមិលំបាកពិសេស បានខិតជិតជាមួយនឹងពូជរុក្ខជាតិ សត្វចិញ្ចឹមថ្មី គ្រួសារក្រីក្រនិងគ្រួសារជិតក្រ បានបំប៉ន់ហ្វឹកហ្វឺនចំណេះដឹង ផ្នែកជំរឿនកសិកម្ម រុក្ខកម្ម និងបទពិសោធន៍ផលិតកម្ម ។ល។
សេចក្តីសន្និដ្ឋាននៃសិក្ខាសាលា អនុរដ្ឋមន្រ្តី អនុប្រធានគណៈកម្មាធិការជនជាតិ អ៊ីថុង បានឱ្យតម្លៃខ្ពស់ចំពោះមតិ យោបល់ និងសំណើទាំងឡាយក្នុងអង្គសិក្ខាសាលា។ អនុរដ្ឋមន្រ្តី បានបញ្ជាក់មតិយោបល់ទាំងនេះមានតម្លៃណាស់ រួមចំណែកលើកកម្ពស់គុណភាពវាយតម្លៃបណ្តោះអាសន្ន សម្រាប់កម្មវិធី១៣៥ និងជាមូលដ្ឋានសម្រាប់ផ្នែកសមត្ថកិច្ចសិក្សាស្វែងយល់ កែតម្រូវ ដើម្បីកម្មវិធី១៣៥ កាន់តែសមស្របជាមួយនឹងភាពជាក់ស្តែង ក្នុងដំណាក់កាល ២០២១-២០២៥ ៕
យោង http://cema.gov.vn