នៅស្រុកកេសាច់ ក្រុមប្រឹក្សាអប់រំសន្តិសុខការពារប្រទេសខេត្តសុកត្រាំង ទើបរៀបចំវគ្គបំប៉នចំណេះដឹងសន្តិសុខការពារប្រទេសដល់ព្រះសង្ឃ អ្នកមុខអ្នកការសាសនាចំនួន ១០៨អង្គនិងរូប។
ទិដ្ឋភាពនៃវគ្គបំប៉នចំណេះដឹងសន្តិសុខ ការពារប្រទេស។
ក្នុងរយៈពេល៤ថ្ងៃ ព្រះសង្ឃ និងអ្នកមុខអ្នកការសាសនា ក៏បានក្ដាប់ព័ត៌មានពីអធិបតេយ្យភាពរបស់វៀតណាមចំពោះតំបន់ដីតីណាមបូ បង្ការប្រឆាំងយុទ្ធសាស្រ្ត "ប្រែប្រួលសន្តិភាព" កុបកម្មរដ្ឋប្រហាររបស់អានុភាពអមិត្តចំពោះបដិវត្តន៍វៀតណាម បញ្ហាជនជាតិ សាសនា ផ្សារភ្ជាប់នឹងសន្តិសុខការពារប្រទេសនិងការពារសន្តិសុខនយោបាយ សេដ្ឋកិច្ច វប្បធម៌ សតិអា រម្មណ៍ក្នុងស្ថានភាពថ្មី គោលមាគ៌ា ទស្សនៈរបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋអំពីការការពារសន្តិសុខប្រទេស គួបផ្សំនឹងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ផ្សារភ្ជាប់ នឹងការបង្កើននិងពង្រឹងសន្តិសុខការពារប្រទេស និងខ្លឹមសារជាមូលដ្ឋាននៃច្បាប់ការពារប្រទេស-សន្តិសុខ ច្បាប់កាតព្វកិច្ចយោធា ច្បាប់ប្រជាស្វ័យត្រាណ និងបទបញ្ញត្តិប្រជាចលនាបម្រុង។ល។
វគ្គបំប៉នចំណេះដឹង សំដៅលើកកម្ពស់ការយល់ដឹងដល់ព្រះសង្ឃ និងអ្នកមុខអ្នកការសាសនា អំពីឧបាយកលរបស់អានុភាពអមិត្ត ដែលប្រឆាំងបំផ្លិចបំផ្លាញបដិវត្តន៍វៀតណាម ពិសេសគឺឆ្លៀតយកបញ្ហាជនជាតិ សាសនា ដើម្បីបំបែកបំបាក់ផែនមហាសាមគ្គីទូទាំងជនជាតិ។ ទន្ទឹមនឹងនោះ បន្តពង្រឹងការយល់ដឹងពីទស្សនៈ គោលមាគ៌ា គោលនយោបាយរបស់បក្សនិងរដ្ឋអំពីភារកិច្ចសន្តិសុខ ការពារប្រទេស រួមចំណែកអនុវត្តល្អយុទ្ធសាស្រ្តរបស់បក្សក្នុងស្ថានភាពថ្មី ជាមួយនឹងគោលលំនាំ"ប្រតិបត្តិល្អការងារសាសនា អនុវត្តល្អការងារសង្គម និងរស់នៅដោយមេត្តាធម៌ក្នុងប្រជាជាតិ"៕
យ្វីអាញ់-មុនី