01/07/2019 - 16:26

ខួប​អនុ​ស្សាវ​រីយ៍​១​​០​ឆ្នាំ​ទិ​វា​ធា​នា​រ៉ាប់​រង​សុ​ខា​ភិ​បាល​ វៀត​ណាម​ (១/៧/២០០៩​ - ១​/៧​/២០១៩)​ ដើម្បីសុ​ខ​ភាព​ផ្ទាល់​ខ្លួន​ គ្រួ​សារ​​និង​សហ​គមន៍​សង្គម

ថ្ងៃ​១៦​ ខែ​មិ​ថុ​នា​ ឆ្នាំ​២០០៩​ នា​យក​រដ្ឋ​មន្រ្តី​នៃ​រដ្ឋា​ភិ​បាល​ ប្រ​កាស​ជា​ធរ​មាន​សេច​ក្ដី​សម្រេច​លេខ​ ៨២៣/​QĐ-TTg​ ស្ដី​ពី​​ការ​កំ​ណត់​យក​ថ្ងៃ​១​ ខែ​កក្កដា​ ជា​”​ទិ​វា​ធា​នា​រ៉ាប់​រង​សុ​ខា​ភិ​បាល​​វៀត​ណាម​”។​ រយៈ​ពេល​១០​ឆ្នាំកន្លង​ ដោយការ​ខិត​ខំ ​ប្រឹង​​ប្រែង​រួម​ អ្នក​ដែល​មាន​ប័ណ្ណ​ធា​នា​រ៉ាប់​រង​សុខា​ភិ​បាល​ កាន់​តែ​បាន​ពង្រីក​វិ​សាល​ភាព​ក្នុង​ការ​ទ​ទួល​ផល​ធា​នា​រ៉ាប់​រង​សុ​ខា​ភិ​បាល​ និង​បាន​ខិត​ជិត​ជាង​ទៀត​សេ​វា​បច្ចេក​ទេស​សុ​ខា​ភិ​បាល​​ទំ​នើប​ៗ​។

កម្មា​ភិ​បាល​មជ្ឈ​មណ្ឌល​សុ​ខា​ភិ​បាល​ឃុំ​តាយ​វុាំ​ង​ ស្រុក​ត្រឹង​ដេ ​ខេត្ត​សុ​ក​ត្រាំង​ កំ​ពុង​ពិ​និត្យ​ជំ​ងឺ​ជូន​ប្រ​ជា​ជន​។ រូប​ថត​៖ ​លី​ធាន​

​ជាក់​ស្ដែង​ស​ឲ្យ​ឃើញ​ថា​ ការ​ពិ​និត្យ​ព្យា​បាល​ជំ​ងឺ​តាម​រយៈ​​ប័ណ្ណ​ធា​នា​រ៉ាប់​រង​សុ​ខា​ភិ​បាល​ បាន​ជួយ​សម្រាល​ដល់​អ្នក​ក្រ​ និង​អ្នក​ប្រ​កៀក​បន្ទាត់​ក្រី​ក្រ​ កាត់​បន្ថយ​លើ​ការ​ចំ​ណាយ​ប្រាក់​​គ្រួ​សារ​ពេល​ឈឺ​ថ្កាត់​ ឬ​មាន​គ្រោះ​ថ្នាក់​ផ្សេង​ៗ​។​ យោង​តាម​ស្ថា​ប័ន​ធា​នា​រ៉ាប់​រង​សង្គម​វៀត​ណាម​ បច្ចុប្បន្ន​ រាល់​ការ​ចំ​ណាយ​​លើ​ថ្នាំ​ពេទ្យ​ សេ​វា​បច្ចេក​ទេស​ទាំង​អស់​ ត្រូវ​បាន​មូល​និ​ធិ​ធា​នា​រ៉ាប់​រង​សុ​ខា​ភិ​បាល​​ទូ​ទាត់​នៅ​ពេល​ពិ​និត្យ​ព្យា​បាល​ជំ​ងឺ​ត្រូវ​តាម​​កម្រិត​មន្ទីរ​ពេទ្យ​ ជា​មួយ​កម្រិត​ទូ​ទាត់​ពី​៨០-​១០០​% ក្នុង​ការ​ពិ​និត្យ​ព្យា​បាល​ជំ​ងឺ​តាម​ក្រប​ខ័ណ្ឌ​ និង​ផល​ប្រ​យោជន៍​ត្រូវ​បាន​ទ​ទួល​ដោយ​យោង​ទៅ​តាម​មុខ​សញ្ញា​។ នៅ​ប្រ​ទេស​យើង​ អត្រា​ទូ​ទាត់​ប្រាក់​ចំ​ណាយ​ក្នុង​ការ​ពិ​និត្យ​ព្យា​បាល​ជំ​ងឺ​នៃ​អ្នក​ប្រើ​ប្រាស់​​សេ​វា​ត្រូវ​បាន​កាត់​បន្ថយ​ពី​៤៩​% ក្នុង​ឆ្នាំ​២០១២​ ថយ​ចុះ​នៅ​​ប្រ​មាណ​៤០​% និង​កំ​ពុង​ខិត​ខំប្រឹង​ប្រែង​ឲ្យ​នៅ​ក្រោម​៣០​% ក្នុង​ឆ្នាំ​២០២៥​។

ចាប់​ពី​ថ្ងៃ​១ ខែ​កក្ក​ដា​ ឆ្នាំ​២០១៩ ​កម្រិត​ប្រាក់បៀ​វត្ស​អប្ប​ប​រ​មា​ គឺ​១,៤៩លាន​ដុង​ ខ្ពស់​ជាង​១០០​.០០០​ដុ​ង​បើ​ប្រៀប​នឹង​មុន​នេះ​។ ការ​ដំ​ឡើង​ប្រាក់​បៀ​វត្ស​អប្ប​ប​រ​មា​ មិន​ត្រឹម​តែ​ជា​មោទ​ន​ភាព​សម្រាប់​កម្មា​ភិ​បាល​ បុគ្គ​លិក​ អ្នក​រដ្ឋ​ការ​នោះ​ទេ​ វា​ក៏​ជា​ការ​ជំ​រុញ​​ទឹក​ចិត្ត​សម្រាប់​អ្នក​ដែល​ចូល​រួម​ប្រើ​ប័ណ្ណ​ធា​នា​រ៉ាប់​រង​សុ​ខាភិ​បាល​​ផង​ដែរ​។ តាម​រយៈ​នោះ ​ដើម្បី​ឯក​ភាព​អ​នុ​វត្ត​ទូ​ទាត់​ចំ​ណាយ​ក្នុង​​ការ​ពិ​និត្យ​ព្យា​បាល​ជំ​ងឺ​ប្រើ​ប័ណ្ណ​ធា​នា​រ៉ាប់​រង​សុ​ខា​ភិ​បាល​ត្រូវ​តាម​​ការ​កំ​ណត់​នោះ​ ស្ថា​ប័ន​ធា​នា​រ៉ាប់​រង​សង្គម​វៀត​ណាម​ ក៏​មាន​លិ​ខិត​ស្នើ​ដល់​ស្ថា​ប័ន​ធា​នា​រ៉ាប់​រង​សង្គម​នៅ​តាម​ភូមិ​ភាគ​ ចេញ​សេច​ក្ដី​ប្រ​កាស​ដល់​គ្រឹះ​ស្ថាន​ពិ​និត្យ​ព្យា​បាល​ជំ​ងឺ​ប្រើ​ប័ណ្ណ​ធា​នា​រ៉ាប់​​រង​សុ​ខា​ភិ​បាល​នៅ​លើ​ភូមិ​សាស្រ្ត​ ចាប់​ពី​ថ្ងៃ​១​ ខែក​ក្ក​ដា​ ឆ្នាំ​២០១៩ អ​នុ​វត្ត​ឲ្យ​បាន​ត្រឹម​ត្រូវ​កម្រិត​នៃ​ការ​ទ​ទួល​ផល​ធា​នា​រ៉ាប់​​រង​សុ​ខា​ភិ​បាល​តាម​ការ​កំ​ណត់​ ដែល​បាន​ចែង​ក្នុង​ក​ថា​ខ័ណ្ឌ​ទី​ ១ ​មា​ត្រា​១៤​នៃ​អ​នុ​ក្រឹត្យ​លេខ​១៤៦/​២០១៨/​NĐ-CP ចុះ​ថ្ងៃ​១៧/​១០/​២០១៨​ របស់​រដ្ឋា​ភិ​បាល​ បាន​ចែង​លម្អិត​ និង​មាន​ការ​ណែ​នាំ​ពី​វិ​ធី​អ​នុ​វត្ត​នូវ​មាត្រ​មួយ​ចំ​នួន​នៃ​ច្បាប់​ធា​នា​រ៉ាប់​រង​សុ​ខា​​ភិ​បាល​។ តាម​រយៈ​នោះ ​កម្រិត​ត្រូវ​បាន​ទូ​ទាត់​ចំ​ណាយ​១០០​% លើ​ការ​ពិ​និត្យ​ព្យា​បាល​ជំ​ងឺ​ ឬកម្រិត​នៃ​ការ​ទូ​ទាត់​ពិ​និត្យ​ព្យា​បាល​ ជំ​ងឺ​ដោយ​ដេក​ពេទ្យ​ និង​មិន​ដេក​ពេទ្យ​​នៅ​តាម​គ្រឹះ​ស្ថាន​ពិ​​និត្យ​ព្យា​បាល​ជំ​ងឺ​ថ្នាក់​ស្រុក​ ឬ​ប្រ​ហាក់​ប្រ​ហែល​ (មាន​កិច្ច​សន្យា​ ឬ​គ្មាន​កិច្ច​សន្យា​ពិ​និត្យ​ព្យា​បាល​ជំ​ងឺ​ប្រើ​ប័ណ្ណ​ធា​នា​រ៉ាប់​រង​សុ​ខា​ភិ​បាល​) សុទ្ធ​សឹង​កើន​ខ្ពស់​ជាង​បើ​ប្រៀប​នឹង​កម្រិត​នៃ​ការ​ទូ​ទាត់​ប្រ​ហាក់​ប្រ​ហែល​មុន​ថ្ងៃ​១​ ខែ​កក្ក​ដា​ ឆ្នាំ​២០១៩​។

ព្រម​ជា​មួយ​នោះ​ សំ​ដៅ​ឈាន​ដល់​ការ​អ​នុ​វត្ត​ប្រ​កប​ដោយ​​ប្រ​សិទ្ធ​ភាព​ ទិស​ដៅ​ធា​នា​រ៉ាប់​រង​សុ​ខា​ភិ​បាល​ទូ​ទាំង​ប្រ​ជា​ជន​ចាប់​ពី​ខែ​មិ​ថុ​នា​ដល់​ខែ​ធ្នូ​ ឆ្នាំ​២០១៩ ស្ថា​ប័ន​ធា​នា​រ៉ាប់​រង​សង្គម​​វៀត​ណាម​ នឹង​រៀប​ចំ​កម្ម​វិ​ធី “ឧបត្ថម្ភ​ទិញ​ ផ្ដល់​ជូន​ប័ណ្ណ​ធា​នា​រ៉ាប់​រង​សុ​ខា​ភិ​បាល​ដល់​អ្នក​ដែល​មាន​ជីវ​ភាព​លំ​បាក​ និង​ជួយ​​ដល់​អ្នក​ជំ​ងឺ​ក្រី​ក្រ​”។ កម្ម​វិ​ធី​គ្រោង​នឹង​ឧបត្ថម្ភ​ទិញ ផ្ដល់​ជូន​​ប័ណ្ណ​ធា​នា​រ៉ាប់​រង​សុ​ខា​ភិ​បាល​ដល់​មុខ​សញ្ញា​ក្រី​ក្រ​ប្រ​មាណ​ ២.៤០០​នាក់ ​តាម​រយៈ​ប្រ​ភព​ថ​វិ​កា​រួម​វិ​ភាគ​ទាន​របស់​កម្មា​ភិ​​បាល ​បុគ្គ​លិក​ អ្នក​រដ្ឋ​ការ​ កម្ម​ករ​ក្នុង​ប្រ​ព័ន្ធ​ធា​នា​រ៉ាប់​រង​សង្គម​វៀត​ណាម​ និង​ការ​ឧបត្ថម្ភ​របស់​បុគ្គល​ អង្គ​ការ​​អា​ជីវ​កម្ម​នា​នា។​

រ​ហូត​មក​ដល់​ដើម​ខែ​មិ​ថុ​នា​ ឆ្នាំ​២០១៩​នេះ​ ទូ​ទាំង​ប្រ​ទេស​មាន​អ្នក​ចូល​រួម​ធា​នា​រ៉ាប់​រង​សុ​ខា​ភិ​បាល​ចំ​នួន​៨៤​លាន​នាក់​ស​រុប​អត្រា​ស្មើ​នឹង​៨៩​%នៃ​ចំ​នួន​ប្រ​ជា​ជន​រួម​។ ទោះ​បី​ដូច្នោះ​ក៏​ដោយ​ បច្ចុប្បន្ន​ចំ​នួន​ប្រ​ជា​ជន​ដែល​មិន​ទាន់​ចូល​រួម​ធា​នា​រ៉ាប់​​រង​សុ​ខា​ភិ​បាល​នៅ​មាន​ប្រ​មាណ​១១​% ប្រ​ហាក់​ប្រ​ហែល​១០​​លាន​នាក់​។ រំ​ពឹង​ថា​ ជា​មួយ​នឹង​គោល​ន​យោបាយ​ធា​នា​រ៉ាប់​រង​​សុ​ខា​ភិ​បាល​កាន់​តែ​មាន​សុក្រឹត​ភាព​ ព្រម​ជា​មួយ​នឹង​ការ​ចូល​រួម​របស់​ស្ថា​ប័ន​ធា​នា​រ៉ាប់​រង​សង្គម​​របស់​សហ​គមន៍​ ពិត​ណាស់​ អ្នក​ដែល​មាន​ជីវ​ភាព​ជួប​ការ​លំ​បាក​ នឹង​ទ​ទួល​បាន​ប័ណ្ណ​ធា​នា​​រ៉ាប់​រង​សុ​ខា​ភិ​បាល​ អាច​ស្ងប់​អា​រម្មណ៍​ លំ​នឹង​ជីវ​ភាព​។ ទិ​វា​​ធា​នា​រ៉ាប់​រង​សុ​ខាភិ​បាល​វៀត​ណាម​ ថ្ងៃ​១​ ខែ​កក្ក​ដា​ គឺ​ជា​ឱ​កាស​ដើម្បី​ចលនា​ប្រ​ជា​ជន​ព្រួត​ដៃ​ រួម​កម្លាំង​អ​នុ​វត្ត​ល្អ​ច្បាប់​ធា​នា​រ៉ាប់​​រ​ង​សុ​ខា​ភិ​បាល​ ជា​មួយ​ដំ​ណើរ​ការ​អនុ​វត្ត​ធា​នា​រ៉ាប់​រង​សុ​ខា​ភិ​​បាល​ទូ​ទាំង​ប្រ​ជា​ជន​ ដើម្បី​សុខ​ភាព​ផ្ទាល់​ខ្លួន​ គ្រួ​សារ​​និង​សហ​គមន៍​សង្គម​ ដើម្បី​សុ​ខុ​មាល​ភាព​ប្រ​ទេស​ជាតិ​៕

​                                                   ថាញ់​ឡុង​- ពេជ្រ​សឿន

 

ចែករំលែកអត្ថបទ