មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

24/06/2019 - 09:10

លោក​ថាច់​ភឿង​ បង្ក​ការ​ងារ​ធ្វើ​ដល់​អ្នក​មាន​វ័យ​ចំ​ណាស់​

ជាង​១០​ឆ្នាំ​កន្លង​ លោក​ថាច់​ភឿង​ ប្រ​ធាន​ក្រុម​សហ​ការ​ត្បាញ​បន្ទោះ​នៅ​ភូមិ​ង៉ុក​ហោ​ ឃុំ​តាម​ង៉ាយ​ ស្រុក​កូ​វ​កែ​ ខេត្ត​ត្រា​វិញ​ ជា​ស្ពាន​ត​ភ្ជាប់​ ជួយ​អ្នក​មាន​វ័យ​ចំ​ណាស់​រាប់​សិប​នាក់​​នៅ​​ភូមិ​​ភាគ​​មាន​​ការ​​ងារ​​ធ្វើ​ ពេល​លំ​ហែ​ពី​ការ​ងារស្រែ​ចម្កា​រ​។ ទោះ​ជា​ប្រាក់​ចំ​ណូល​មិន​ខ្ពស់​ រៀង​រាល់​ថ្ងៃ​ ពួក​គាត់អាច​រក​បាន​ប្រាក់​ចំ​ណូល​ពី​៥០.០០០-​៦០.០០០​ដុង ឆ្លង​តាម​រយៈ​ការ​ត្បាញ​កម្រាល​ធ្វើ​ពី​កំ​ប្លោក​និង​កក់​។

ស្រ្តី​វ័យ​ចំ​ណាស់​នៅ​ភូមិ​ង៉ុក​ហោ​ កំ​ពុង​ត្បាញ​កម្រាល​ឲ្យ​ក្រុម​សហ​ការ​ត្បាញ​បន្ទោះ​។​

លោក​ហ្វិញ​វ៉​ត្រឿង​អាង​ អ​នុ​ប្រ​ធាន​​ស​មា​គម​ក​សិ​ករ​ឃុំ​តាម​ង៉ាយ​  ឲ្យ​ដឹង​៖  ទម្រង់​ត្បាញ​បន្ទោះ​របស់​លោក​ថាច់​ភឿង​ពង្រីក​បាន​ប្រ​សិទ្ធ​ភាព​ រួម​ចំ​ណែក​ដោះ​ស្រាយ​ ការ​ងារ​ធ្វើ​ជូ​ន​ពល​ករ​ដែល​មាន​អា​យុ​ជាង​៥០​ឆ្នាំ​នៅ​ភូមិ​ភាគ​។ ពល​ករ​ភាគ​ច្រើន​គឺ​ជា​ជន​រួម​ជាតិ​​ខ្មែរ​។ ពី​មុន​ពល​ករ​ទាំង​នេះ​គ្មាន​ការ​ងារ​ធ្វើ​  ភាគ​ច្រើន​គឺ​នៅ​ផ្ទះ​មើល​ថែ​កូន​ចៅ​។ ឥ​ឡូវមាន​ការ​​ងារ​ត្បាញ​បន្ទោះ​ ​រក​បាន​ប្រាក់​ចំ​ណូល​សម្រាប់​ចាយ​វាយ​ក្នុង​គ្រួ​សារ​”។

ឆ្នាំ​២០០៩ ដោយ​បាន​ការ​ឧបត្ថម្ភ​ពី​មជ្ឈ​មណ្ឌល​ បង្រៀន​វិជ្ជា​ជីវៈ​ស្រុក​កូវ​កែ​ លោក​ថាច់​ភឿង​ បាន​​ទៅ​កាន់​មូល​ដ្ឋាន​ផ​លិត​នៅ​ខេត្ត​វិញ​ឡុង​ ដើម្បី​ចុះ​កិច្ច​សន្យាទ​ទួល​ផ​លិត​ផល​សិប្ប​កម្ម​មក​ធ្វើ​យក​ថ្លៃ​ឈ្នួល​។ អស់​រយៈ​កាល​ជិត​១០​ឆ្នាំ​ ក្រុម​សហ​ការ​ត្បាញ​បន្ទោះ​ភូមិ​ង៉ុក​ហោ​ បាន​ដោះ​​ស្រាយ​ការ​ងារ​ធ្វើ​ឲ្យ​ពល​ករ​ជិត​១០០​នាក់​ ដែល​ជា​អ្នក​មាន​វ័យ​ចំ​ណាស់​នៅ​ឃុំ​តាម​ង៉ាយ​។ ដោយ​ឡែក​ចំ​នួន​ពល​ករ​ទ​ទួល​ផ​លិត​ផល​យក​ទៅ​ផ្ទះ​ធ្វើ​ស្រូប​​អត្រា​ជាង​៨០​%។​

បង​ស្រី​ថាច់​ធី​សា​ផា​ នៅ​ភូមិ​ង៉ុក​ហោ ​ឲ្យ​ដឹង​៖ “ខ្ញុំ​ចូល​រួមក្រុម​សហ​ការ​បាន​ប្រ​មាណ​៣​ខែ​មក​នេះ​។ ក្នុង​មួយ​ថ្ងៃ​ធ្វើ​ប្រ​មាណ​ពី​៤​-៥​ម៉ោង​។ ទោះ​ជា​ការ​ងារ​ទំ​នេរ​ច្រើន​ សំ​ខាន់​គឺ​ក្រង​កម្រាល​មូល​ (ទំ​ហំ​វិជ្ឈ​មាត្រ​៣៧សង់​ទី​ម៉ែត្រ​/ផ្ទាំង​) ត្បាញ​ដោយ​អ​ម្បោះ ​វត្ថុ​ធាតុ​ដើម​គឺ​សរ​សៃ​កក់​ (មាន​ទំ​ហំ​វិជ្ឈ​មាត្រ​០,៥​សង់​ទី​ម៉ែត្រ​) ក៏​អាច​រក​បាន​ប្រាក់​​ចំ​ណូល​បាន​៥០.​០០០​ដុង​ដែរ​។ ថ្ងៃ​ណា​ទំ​នេរ ​គឺ​ធ្វើ​ច្រើន​ជាង​​ពេលគ្រួ​សារ​ជាប់​រ​វល់​ការ​ងារ​​គឺ ឈប់​វា​សម​ស្រប​ជា​មួយ​នឹងពល​ករមាន​វ័យ​​ចំ​ណាស់​នៅ​ភូមិ​ភាគ​ “។

តាម​ប្រ​សាសន៍​លោក​ថាច់​ភឿង​ ដើម្បី​ពង្រីក​​របរ​នេះ​ ទាម​ទារ​ខេត្ត​ ស្រុក​ និង​គណៈ​ ផ្នែក​ អង្គ​ការ​ម​ហា​ជន​គ្រប់​លំ​ដាប់​ថ្នាក់​ គប្បី​គួប​ផ្សំ​នូវ​ប្រ​ភព​ទុន​ផ្គួប​បញ្ចូល​សម្រាប់​ពល​ករ​ ដើម្បី​មាន​លក្ខណ​សម្បត្តិ​វិ​និយោគ​ទៅ​ក្នុង​ការ​ផ​លិត​របស់​គ្រួ​សារ​ ដូច​ជា៖​ ចិញ្ចឹម​សត្វ​ ដាំ​ដុះ​ គួប​ផ្សំជា​មួយ​នឹង​ទ​ទួល​ផ​លិតផល​សិប្ប​កម្ម​ មក​ធ្វើ​យក​ថ្លៃ​​ឈ្នួល​ជា​ដើម​។ លោក​ថាច់​ភឿង​ សង្ឃឹម​ថា​ភូមិ​​ភាគ​និង​ផ្នែក​នា​នា ​ដូច​ជា​​កា​រិ​យា​ល័យ​សេដ្ឋ​កិច្ច​ហេដ្ឋា​រចនា​សម្ព័ន្ធ​  កា​រិ​យា​ល័យ​ការ​ងារ​ យុទ្ធ​ជន​​ពិ​​ការ​និង​សង្គម​កិច្ច​ស្រុក​ បន្ត​ការ​ឧបត្ថម្ភ​ក្រុម​សហ​ការ​ផ​លិត​ខាង​ប្រ​ភព​ទុន​ ដើម្បី​ជួយ​ស​មា​ជិក​មាន​ដើម​ទុន​ និង​ទិញ​វត្ថុ​ធាតុ​ដើម​មក​ធ្វើ​។ មាន​តែ​ដូច្នេះ ​ទើប​ពល​ករ​ធា​នា​បាន​ប្រាក់​ចំ​ណូល​​សម្រាប់​ប្រើ​ប្រាស់​ប្រ​ចាំ​ថ្ងៃ​ក្នុង​គ្រួ​សារ​៕

​                                  សើុងម៉ា​ល័យ​-វិ​មាន

 

 

ចែករំលែកអត្ថបទ