មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

03/06/2019 - 16:27

គ្រប់​ជន​ជាតិ​សាម​គ្គី ពង្រីក​លទ្ធ​ភាព​ផ្ទាល់​ខ្លួន ស​មា​​​ហ​រណ​កម្ម​និង​អភិ​វឌ្ឍ​

គ្រប់​ជន​ជាតិ​សាម​គ្គី ពង្រីក​លទ្ធ​ភាព​ផ្ទាល់​ខ្លួន​ ស​មា​ហ​រណ​កម្ម​និង​អភិ​វឌ្ឍ​ នោះ​ជា​ប​ធាន​​បទ​នៃ​ម​ហា​សន្និ​បាត​តំ​ណាង​ជន​ជាតិ​ភាគ​តិច​លើក​ទី III ឆ្នាំ​២០១៩ នៅ​ខេត្ត​បាក​លីវ​ (ហៅ​កាត់​ថា ម​ហា​សន្និ​បាត​)។ ចំ​ពោះ​ការ​ត្រៀម​បម្រុង​សម្រាប់​ម​ហា​សន្និ​បាត​ លោក​ត្រឹង​ហ្វាង​យ្វៀង ប្រ​ធាន​គណៈ​ជន​ជាតិ​-សា​ស​នា​ខេត្ត​បាក​លីវ​ បាន​ផ្ដល់​បទ​សម្ភាសន៍​ជា​មួយ​អ្នក​យក​​ព័ត៌​មាន​កា​សែត​កឹង​ធើ​ភា​សា​ខ្មែរ​ ដូច្នេះ៖​

-​មក​ទល់​នឹង​បច្ចុប្បន្ន គណៈ​ចាត់​តាំង​បាន​ក​សាង​​ឯក​ភាព​និង​ផ្សព្វ​ផ្សាយ​ខ្លឹម​សារ​ ផែន​ការ​ម​ហា​សន្និ​បាត​ដល់​ស្រុក​ ទី​រួម​ខេ​ត្ត ​ក្រុង​នា​នា ក្នុង​ខេត្ត​។ គណៈ​ចាត់​តាំង​ក៏​បាន​ឯក​ភាព​នឹង​ប​ធាន​បទ​ “គ្រប់​ជន​ជាតិសាម​គ្គី ​ពង្រីក​លទ្ធ​ភាព​​ផ្ទាល់​ខ្លួន​ ស​មា​ហ​រណ​កម្ម​និង​អភិ​វឌ្ឍ​”។ ​យោងតាម​ផែន​ការ​​ម​ហា​សន្និ​បាត​តំ​ណាង​ជន​ជាតិ​ថ្នាក់​​ស្រុក ទី​រួម​ខេត្ត ក្រុង​ នឹង​ប្រ​ព្រឹត្ត​ទៅ​ចាប់​ពី​ខែ​មិ​ថុ​នា​ ដល់​ដំណា​ច់​ខែ​កក្តដា​ និង​ថ្នាក់​ខេត្ត​រៀប​​ចំ​នៅ​ខែ​វិច្ឆិ​កា​ ឆ្នាំ​២០១៩​។ រយៈ​ពេល​រៀប​ចំ​​ម​ហា​សន្និ​បាត​គឺ​មួយ​ថ្ងៃ​​ចំ​ពោះ​អ្នក​តំ​ណាង​ចូល​រួម​ថ្នាក់​ស្រុក​មិន​លើស​ពី​១៥០​រូប និង​ថ្នាក់​ខេត្ត​២៥០​រូប​។ អ្នក​តំ​ណាង​ចូល​រួម​មហា​សន្និ​បាត​ គឺ​ជា​ជន​ជាតិ​ភាគតិច​គំ​រូ​លេច​ធ្លោ​រាល់​ស​កម្ម​ភាព​ចលនា​។ ពិ​សេស​ ក្នុង​ម​ហា​សន្និ​បាត​ គណៈ​​កម្ម​ការ​នឹង​ចំ​ណាយ​ពេល​វេ​លា​ ដើម្បី​ពិ​ភាក្សា​ប្ដូរ​យោ​បល់​ជុំ​វិញ​ការ​អនុ​វត្ត​គោល​ន​យោ​បាយ​ជន​​ជាតិ​នៅ​ភូមិ​ភាគ​ និង​ទម្រង់​អនុ​វត្ត​ប្រ​កប​ដោយ​​ប្រ​សិទ្ធ​ភាព​។ល។

* តើ​លោក​វាយ​តម្លៃ​យ៉ាង​ណា​ អំ​ពី​សារៈ​​សំ​ខាន់​នៃ​ម​ហា​សន្និ​បាត​លើក​នេះ​​បាទ​?

-​ម​ហា​សន្និ​បាត​តំ​ណាង​ជន​ជាតិ​ភាគ​តិច​ ត្រូវ​បាន​ចាត់​តាំង​៥​ឆ្នាំ​ម្តង​ ចាប់​ពី​ថ្នាក់​មូល​ដ្ឋាន​ដល់​​មជ្ឈិម​។ ម​ហា​សន្និ​បាត​មាន​អត្ថ​ន័យ​យ៉ាង​សំ​ខាន់​។ ពី​ព្រោះ​ម​ហា​សន្និ​បាត​ជា​ការ​បង្ហាញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​រ​បស់បក្ស​ រដ្ឋ​ចំ​ពោះ​ជន​រួម​ជាតិ​ភាគ​តិច​ វាយ​តម្លៃ​នូវ​លទ្ធ​ផល​៥​ឆ្នាំ​នៃ​ការ​​អ​នុវត្ត​គោល​ន​យោ​បាយ​ជន​ជាតិ​ក្នុង​តំប​ន់​ជន​ជាតិ​ភាគ​តិ​ច​។ ទន្ទឹម​នឹង​នោះ​ ម​ហា​សន្និ​បាត​ក៏​ជា​ឱ​កាស​ផ្តល់​កិត្តិ​យស​ដល់​ស​មូ​ហ​ភាព​ បុគ្គលជា​ជន​ជាតិ​ភាគ​តិច​គំ​រូ​លេច​ធ្លោ​លើ​គ្រប់​វិ​ស័យ​ ក្នុង​នោះ សំ​ខាន់​គឺ​វិ​ស័យ​លុប​បំ​បាត់​ភាព​អត់​ឃ្លាន​ កាត់​បន្ថយ​ភាព​ក្រី​ក្រ​ ក​សាង​ជន​បទ​ថ្មី ​និង​ការ​លើក​សំ​ណើ​ពី​យន្ត​ការ​ គោល​ន​យោ​បាយ​អ​ភិ​​វឌ្ឍន៍​តំ​បន់​ជន​ជាតិ​ភា​គិច​នៅ​ដំ​ណាក់​កាល​បន្ត​បន្ទាប់​។ ក្រៅ​ពី​នោះ ម​ហា​សន្និ​បាត​ ក៏​មាន​អត្ថ​ន័យ​យ៉ាង​សំ​ខាន់​ក្នុង​ការ​រួម​ចំ​ណែក​រក្សា​អត្ត​សញ្ញាណ​វប្ប​ធម៌​ជន​ជាតិ​របស់​ជន​រួម​ជាតិ​ខ្មែរ​​ក្នុង​ខេត្ត​។

*​សូម​លោក​ឲ្យ​ដឹង​ តើ​បាក​លីវ​រំ​​ពឹង​ទៅ​​លើ​អ្វី​ខ្លះ​នៅ​ម​ហា​សន្និ​បាត​តំ​ណាង​ជន​ជាតិ​ភាគ​​តិច​លើក​ទី​ III ឆ្នាំ​២០១៩ នេះ​បាទ​ ?

សា​លា​រៀន​នៅ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​នៅ​ខេត្ត​បាក​លីវ​ បាន​ក​សាង​យ៉ាង​សម​រម្យ​។

- ​ម​ហា​សន្និ​បាត​មួយ​អា​ណត្តិ​កាល​ ត្រូវ​កំ​​​ណត់​ទិស​ដៅ​ឲ្យ​អា​ណត្តិ​កាល​បន្ទាប់​ ម៉្លោះ​ហើយ​ យើង​ខ្ញុំ​តែង​រំ​ពឹង​ថា​ ឆ្លង​តាម​រយៈ​ម​ហា​សន្និ​បាត​ លើក​នេះ នឹង​បង្ហាញ​ច្បាស់​ពី​ភាព​ខ្វះ​ចន្លោះ​​និង​ភាព​អន់​ខ្សោយ​ក្នុង​រយៈ​ពេល​៥​ឆ្នាំ​កន្លង​អ​នុ​វត្ត​គោល​ន​យោ​បាយ​ជន​ជាតិ​លើ​ភូមិ​សាស្រ្ត​។ ម​ហា​សន្និ​បាត​នឹង​ជួយ​ឲ្យ​ខេត្ត​បាក​លីវ​   ​ បូក​ស​រុប​បទ​​ពិ​សោធន៍​ ​ ធ្វើ​ជា​មូល​ដ្ឋាន​គ្រឹះ​     ដើម្បី​    ក​សាង​សេច​ក្តី​​សម្រេច​ចិត្ត​ ឬ​ក៏បែ​ង​ចែក​ភាគ​កម្រិត​សម​ស្រប​នឹងភូមិ​ភាគ​នី​មួយ​ៗ មាន​យន្ត​ការ​​គោល​ន​យោ​បាយ​ពិ​សេស​ដើម្បី​អភិ​វឌ្ឍន៍​តំ​បន់​ជន​ជាតិ​ភាគ​តិច​ ជា​ពិ​សេស​គឺ​តំ​បន់​ដាច់​ស្រ​យាល​នៅ​បាក​​លីវ​។ ប្រ​សិន​ធ្វើ​បាន​ដូច្នេះ ទើប​គោល​ន​យោ​​បាយ​ជន​ជាតិ​មាន​ភាព​ស៊ី​ជម្រៅ​ពិត​ប្រា​កដ​ក្នុង​ទឹក​ចិត្ត​ប្រ​ជា​ជន​និង​ពង្រីក​បាន​ប្រ​សិទ្ធ​ភាព​ខ្ពស់​៕

​* បាទ​ សូម​អរ​គុណ​លោក​ !

                                                                                                 ​​ លី​ធាន​(អនុ​វត្ត​)-មុ​នី​

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ម​ហា​សន្និ​បាត