នារសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ នៅទីស្នាក់ការនៃគណៈកម្មាធិការជនជាតិ អនុរដ្ឋមន្ត្រី អនុប្រធានគណៈកម្មាធិការជនជាតិ លោកស្រីហ្វាងធីហាញ់ បានទទួលគណៈប្រតិភូដែលតំណាងឲ្យអ្នកមានប្រជាប្រិយភាពចំនួន៥០០រូប នៅក្រុងកឹងធើ នាឱកាសដែលគណៈប្រតិភូបានមកទស្សនកិច្ចនិងសិក្សានៅហាណូយ។
អនុរដ្ឋមន្ត្រី អនុប្រធានគណៈកម្មាធិការជនជាតិ លោកស្រីហ្វាងធីហាញ់ បានជូនអំណោយនិងថតរូបអនុស្សាវរីយ៍ជាមួយគណៈប្រតិភូតំណាងអ្នកមានប្រជាប្រិយភាពក្រុងកឹងធើ។
តំណាងគណៈប្រតិភូអ្នកមានប្រជាប្រិយភាពក្រុងកឹងធើ លោកលឿងវុាំងទ្រឺ ប្រធានគណៈជនជាតិក្រុងកឹងធើ បានជូនព័ត៌មាន៖ ក្នុងប៉ុន្មានឆ្នាំកន្លង ផ្តើមពីការអនុវត្តព្រមៗគ្នានូវកម្មវិធីនិងគោលនយោបាយជនជាតិក៏បានញុាំងឲ្យជីវភាពរបស់ជនជាតិភាគតិចនៅក្រុងកឹងធើ មានការវិវឌ្ឍជាវិជ្ជមាន។ គិតដល់ដំណាច់ឆ្នាំ២០១៨ អត្រាគ្រួសារក្រីក្រនៅលើភូមិសាស្រ្តក្រុងនៅ៥,០៨% ថយចុះ៣,០៧% បើប្រៀបធៀបនឹងឆ្នាំ២០១៧។ នៅឯភូមិភាគអ្នកមានប្រជាប្រិយភាពតែងសកម្មចូលរួមបណ្តាសកម្មភាព។ សម្តែងឡើងនូវតួនាទីដ៏សំខាន់ក្នុងការចលនាប្រជាជនអភិវឌ្ឍសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រ ថែរក្សាអត្តសញ្ញាណវប្បធម៌ ធានាសន្តិសុខនិងសណ្តាប់ធ្នាប់នៅលើភូមិសាស្រ្ត។
ក្រោយពីបានស្តាប់យោបល់របស់អ្នកមានប្រជាប្រិយភាព ពីលទ្ធផលមួយចំនួននិងបញ្ហាលំបាកដែលមាននៅមូលដ្ឋាន អនុរដ្ឋមន្រ្តី អនុប្រធានគណៈកម្មាធិការជនជាតិ បានមានប្រសាសន៍សម្តែងនូវការគោរព ការចែករំលែក និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងនិងការរួមចំណែករបស់កងជួរអ្នកមានប្រជាប្រិយភាពក្នុងការអភិវឌ្ឍរួមរបស់ជនជាតិភាគតិចនៅក្រុងកឹងធើ។ អនុរដ្ឋមន្រ្តីបានសំណូមពរ អ្នកមានប្រជាប្រិយភាពគប្បីពង្រីកនូវតួនាទីជាស្ពានតភ្ជាប់រវាងរដ្ឋអំណាចជាមួយនឹងប្រជាជនជាបន្ត។ ធ្វើជាគំរូ និងរួមចំណែកកសាងទីក្រុងរឹតតែអភិវឌ្ឍជាងទៀត។
នាឱកាសនេះ ជំនួសមុខថ្នាក់ដឹកនាំ គណៈកម្មាធិការជនជាតិ អនុរដ្ឋមន្រ្តី អនុប្រធានគណៈកម្មាធិការជនជាតិ ហ្វាងធីហាញ់ បានជូនអំណោយអនុស្សាវរីយ៍ដល់គណៈប្រតិភូ៕
ហ៊ុងភុក-ប្រែ៖ សុផន