មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

27/05/2019 - 15:53

ក​សាង​ជន​បទ​កាន់​តែ​មាន​ភាព​ល្អ​ប្រ​សើរ​

រយៈ​ពេល​កន្លង ខេត្ត​វិញ​ឡុង អនុ​វត្ត​ល្អ​គោល​ន​យោ​បាយ​ជន​ជាតិ​ក្នុង​ការ​អភិ​វឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្លូវ​គមនា​គមន៍​លើ​ភូមិ​សាស្រ្ត បង្កលក្ខណ​​សម្បត្តិ​ជូន​មា​មីង​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​ លើក​កម្ពស់​គុណ​ភាព​ជីវ​ភាព​។​

ពេល​ស្ពាន​ត្រា​ខាង​បាន​ក​សាង​សម្រេច​រួច​រាល់​ សិស្ស​សា​លា​ទៅ​រៀន​មាន​ភាព​ងាយ​ស្រួល​ជាង​។

ផ្តើម​ពី​ការ​ធ្វើ​ស្ថិតិ​របស់​គណៈ​ជន​ជាតិ​ខេត្ត​វិញ​ឡុង​ ស​ឲ្យ​ឃើញ​ថា នៅ​ឃុំ​នា​នា​ ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​ ផ្លូវ​គមនា​គមន៍​ត​ភ្ជាប់​ដល់​មជ្ឈ​មណ្ឌល​ឃុំ​ ត្រូវ​បាន​ក្រាល​​កៅ​ស៊ូ​១០០​% ផ្លូវ​គមនា​គមន៍​ជន​បទ​ក្នុង​ភូមិ​ ត្រូវ​បាន​ធា​នា​រឹង​មាំ​ និង​ងាយ​ស្រួល​ធ្វើ​ដំ​ណើរ​ទៅ​​មក​ទាំង​ប្រាំង​វស្សា​​សម្រេច​ជាង​១០០​%។ អត្រា​​ឃុំ​មាន​បណ្តាញ​អគ្គិស​នី​ជាតិ​ អត្រា​គ្រប​ដណ្តប់​​រ​លក​ធាតុ​អា​កាស​វិ​ទ្យុ-​ទូរ​ទស្សន៍​នៅ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​លើ​ភូមិ​សាស្រ្ត​ខេត្ត​សម្រេច​អត្រា​​ប្រ​មាណ​៩៨%​។ អនុ​វត្តផែន​ការ​ក​សាង​ជន​បទ​​ថ្មី ខេត្ត​មាន​១​អង្គ​ភាព​ថ្នាក់​ស្រុក (ក្រុង​ប៊ិញ​មិញ​) បាន​នា​យក​រដ្ឋ​មន្រ្តី​នៃ​រដ្ឋា​ភិ​បាល​ទ​ទួល​ស្គាល់​ អ​នុ​វត្ត​សម្រេច​ភារ​កិច្ច​កសាង​ជន​ប​ទ​ថ្មី​។ ក្នុង​នោះ​ ឃុំ​ដុង​ថាញ់​ ក្រុង​ប៊ិញ​មិញ​ មាន​ជន​រួម​ជាតិភាគ​តិច​រស់​នៅ​កុះ​ករ​។ ស​រុប​លក្ខ​ឋាន​​សម្រេច​បាន​លើ​ភូមិ​សាស្រ្ត​ឃុំទាំង​៨៩​ គឺ​១.២១៩​ លក្ខ​ឋាន​មធ្យម​ភាគ​ទូ​ទាំង​ខេត្ត​សម្រេច​១៣,៧​លក្ខឋាន​/ឃុំ​។ ឃុំ​នា​នា​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​​រស់​នៅ​កុះ​ករ​ សុទ្ធ​សឹង​សម្រេច​លក្ខ​ឋាន​ក​សាង​ជន​បទ​ថ្មី​តាម​ល្បឿន​ផែន​ការ​ដាក់​ចេញ​។       

លោក​ថាច់​យឿង ​ប្រ​ធាន​គណៈ​ជន​ជាតិ​ខេត្ត​​វិញ​ឡុង​ ឲ្យ​ដឹង​បន្ថែម​អំ​ពី​លទ្ធ​ផល​អនុ​វត្ត​គោល​ន​យោ​បាយ​ជន​ជាតិ​ ដូច​៖ អនុ​វត្ត​សេច​ក្តី​សម្រេច​ចិត្ត​លេខ​២០៨​៥/​QĐ-TTg ចុះ​ថ្ងៃ​៣១​ ខែ​តុ​លា​ ឆ្នាំ​២០១៦ របស់​នា​យក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិ​បាល​ អំ​ពី​ការ​ផ្តល់​សច្ចា​ប័ន​គោល​ន​យោ​បាយ​ ពិ​សេស​ដោយ​ឡែក​ ឧបត្ថម្ភ​អ​ភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​នៅ​​តំ​បន់​ជន​ជាតិ​ភាគ​តិច​ តំ​បន់​ភ្នំ​ ដំ​ណាក់​កាល​​២០១៧​-២០២០​ ខេត្ត​បាន​រំ​សាយ​ថ​វិ​កា​ឲ្យ​១៥០គ្រួ​សារ​បុល​ទុន​អភិ​វឌ្ឍ​ផលិត​កម្ម​ ប្រ​មូល​ផ្តុំ​នៅ​​ស្រុក​តាម​ប៊ិញ​ ត្រា​អូង​និង​ក្រុង​ប៊ិញ​មិញ​។ អនុ​វត្ត​តាម​សេច​ក្តី​សម្រេច​ចិត្ត​លេខ​១៧២២​របស់នា​យក​​រដ្ឋ​មន្រ្តី​នៃ​រដ្ឋា​ភិ​បាល​ ស្ដី​ពី​​ការ​ផ្តល់​សច្ចា​ប័ន​លើ​កម្ម​វិ​ធី​ទិស​ដៅជា​តិ​កាត់​បន្ថយ​ភាព​ក្រី​ក្រ​ប្រ​កប​ដោយ​ចីរ​ភាព​ ដំ​ណាក់​កាល​២០១៦-​២០២០​ ក្នុង​នោះ ឧបត្ថម្ភ​វិ​និ​យោគ​ក​សាង​ផ្នែក​ហេដ្ឋា​រចនា​សម្ព័ន្ធ​ឲ្យ​ឃុំ ភូមិ​នា​នា​ក្រ​លំ​បាក​ជាង​៣​ពាន់​លាន​​ដុង ឧបត្ថម្ភ​អ​ភិ​វឌ្ឍ​ផលិត​កម្ម​ បង្កើត​មុខ​របរ​រក​​ទទួល​ទាន​ ពង្រីក​ទម្រង់​កាត់​បន្ថយ​ភាព​ក្រី​ក្រ​ លើក​កម្ពស់​ស​មត្ថ​ភាព​កម្មា​ភិ​បាល​មូល​ដ្ឋាន​និង​សហ​គមន៍​ជាង​១​ពាន់​លាន​ដុង​។ល។​         ពេល​ផ្នែក​ហេដ្ឋា​​រចនា​សម្ព័ន្ធ​ក​សាង​សម្រេច​រួច​រាល់​ ប្រ​ជា​ជន​អាច​នឹង​បង្កើត​មុខ​របរ​រក​ទទួល​ទាន​មាន​ភាព​ងាយ​​ស្រួល​។ រី​ឯសិស្ស​ទៅ​សា​លា​មាន​ភាព​ងាយ​ស្រួល​ គ្មាន​នៅ​ស្ថាន​ភាព​ភក់​ជ្រាំ ​ស្ពាន​របះ​រ​បើក​ដូច​មុន​​ឡើយ​។ បង​សើុងហ្វាង​ខាញ់​ នៅ​ភូមិ​ស្វឹង​មិញ​២ ឃុំ​ទ្រុង​ថាញ់​ ស្រុក​វ៉ុង​ឡីម​ ឲ្យ​ដឹង​៖ “ខ្ញុំ​ទិញ​ម៉ូ​តូ​ស៊ី​​ឡាំង​៥០ ឲ្យ​កូន​ស្រីជិះ​ទៅ​រៀន​នៅ​សា​លា​វិ​ទ្យា​ល័យ​វ៉​វ៉ាន់​កៀក​ តាំង​ពី​មាន​ស្ពាន​ត្រា​ខាង​បាន​​ក​សាង​ថ្មី​។ ស្ពាន​នេះ​ចំ​ណុះ​៣​តោន​ ម៉្លោះ​ហើយ​រថ​យន្ត​ដឹក​ក​សិផល​ រថ​យន្ត​តាក់​ស៊ី​។ល។ បើក​ទៅ​មក​បាន​ងាយ​ស្រួល​”៕​

           ហា​ថាញ់​-មុ​នី

 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ផ្លូវ​គមនា​គមន៍