តាមផែនការមហាសន្និបាតតំណាងបណ្តាជនជាតិភាគតិចខេត្តសុកត្រាំងលើកទី៣ ឆ្នាំ២០១៩ ចំពោះស្រុកគំរូនឹងចាត់តាំងមហាសន្និបាតនៅចុងខែឧសភា រីឯបណ្តាស្រុក ក្រុង ទីក្រុងឯទៀត នឹងចាត់តាំងជាបន្តបន្ទាប់ក្នុងខែមិថុនា។ ចំណែកមហាសន្និបាតថ្នាក់ខេត្តនឹងចាត់តាំងនៅខែវិច្ឆិកា ឆ្នាំ២០១៩។ ខេត្តសុកត្រាំងបាននិងកំពុងជំរុញយ៉ាងខ្លាំងក្លានូវការងារត្រៀមបម្រុងមហាសន្និបាតគ្រប់លំដាប់ថ្នាក់ និងឈានដល់មហាសន្និបាតថ្នាក់ខេត្ត។
គណៈចាត់តាំងមហាសន្និបាតតំណាងបណ្តាជនជាតិភាគតិចសុកត្រាំង ប្រជុំឯកភាពផែនការ ចាត់តាំងមហាសន្និបាត។
លោកលីប៊ិញកាង ប្រធានគណៈជនជាតិខេត្តសុកត្រាំង ឲ្យដឹង៖ “មកទល់ពេលនេះ គណៈចាត់តាំងមហាសន្និបាត បានឯកភាពទៅលើផែនការ ហើយចាប់ផ្ដើមការងារត្រៀមបម្រុងខ្លឹមសារឯកសារ តំណាងចូលរួម។ល។ ចំណែកស្រុកកូវឡៅយ៉ុង មិនរៀបចំមហាសន្និបាត ដោយសារចំនួនជនជាតិភាគតិចក្នុងស្រុកមិនទាន់បាន៥.០០០នាក់ ហេតុនោះ ស្រុកគ្រាន់ តែជ្រើសរើសតំណាងចូលរួមមហាសន្និបាតថ្នាក់ខេត្ត។ តំណាងពេញសិទ្ធិថ្នាក់ខេត្តគឺ២៥០ នាក់ថ្នាក់ស្រុក ក្រុង ទីក្រុងមិនលើសពី១៥០នាក់។ សព្វថ្ងៃ ខេត្តបានគួបផ្សំជាមួយនឹងស្ថា ប័នសារគមនាគមន៍ជំរុញខ្លាំងក្លាការងារផ្សព្វផ្សាយស្ដីពីមហាសន្និបាត”។
អាស្រ័យមានគោលនយោបាយជនជាតិវិនិយោគទុន ទើបដងផ្លូវជនបទតំបន់ជនជាតិខ្មែរបានចាក់បេតុង។
មហាសន្និបាតតំណាងបណ្តាជនជាតិភាគតិច ជាឱកាសសម្រាប់លើកសរសើរជូនរង្វាន់ដល់សមូហភាព បុគ្គលឆ្នើមៗក្នុងជនរួមជាតិភាគតិច និងវាយតម្លៃសមិទ្ធផល លទ្ធផល ៥ឆ្នាំអនុវត្តការងារជនជាតិ គោលនយោបាយជនជាតិ។ ផ្ដើមពីនោះ ដកស្រង់នូវមេរៀនបទពិសោធន៍ បន្តការធ្វើឲ្យសុក្រឹតគោលនយោបាយជនជាតិដំណាក់កាល២០២១-២០២៥ និងកំណត់ទិសដៅ ដល់ឆ្នាំ២០៣០។ អាស្រ័យហេតុនោះ ការជ្រើសរើសភូមិភាគចាត់តាំងមហាសន្និបាតគំរូ តំ ណាងចូលរួមមហាសន្និបាតត្រូវធានាគ្រប់សម្បទា។ លោកត្រឹងក្វឹកអាង ប្រធានការិយាល័យជនជាតិស្រុកត្រឹងដេ ឲ្យដឹង៖ “ឆ្នាំនេះ ស្រុកត្រឹងដេត្រូវបានជម្រើសចាត់តាំងមហាសន្និបាតគំរូ។ មកដល់ពេលនេះ រាល់ខ្លឹមសារដែលប្រព្រឹត្តឡើង ក្នុងមហាសន្និបាតត្រូវបានត្រៀមជាស្រេច។ តំណាងពេញសិទ្ធិចូលរួមមហាសន្និបាតគឺ១៥០នាក់ ជាជនជាតិភាគតិច មានស្នាដៃលេចធ្លោនិងឆ្នើម នៅរាល់ស្ថាប័ន គណៈផ្នែកនិងភូមិភាគ។ មហាសន្និបាតប្រព្រឹត្តឡើងជាមួយនឹងបធានបទ៖ គ្រប់ជនជាតិសាមគ្គី ពង្រីកលទ្ធភាពផ្ទាល់ខ្លួន សមាហរណកម្មនិងអភិវឌ្ឍន៍”។
លោកង៉ោហ៊ុង អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ប្រធានគណៈចាត់តាំងមហាសន្និ បាត តំណាងបណ្តាជនជាតិភាគតិចខេត្តសុកត្រាំង ឲ្យដឹង៖ រហូតមកទល់ពេលនេះ ការងាររៀបចំមហាសន្និបាតត្រូវបានគណៈចាត់តាំងឯកភាពខ្លឹមសារនិងផ្សព្វផ្សយជាក់លាក់ជូនរាល់ភូមិភាគ។ រយៈពេលរៀបចំមហាសន្និបាតគឺមួយថ្ងៃ ថ្ងៃដែលរៀបចំមហាសន្និបាតគឺយោងតាមភូមិភាគធ្វើការ ជ្រើសរើស(ក្នុងខែឧសភានិងមិថុនា)។ ចំពោះតំ ណាងពេញសិទ្ធិ ការងារស្ងើចសរសើរជូនរង្វាន់ គឺជាជនជាតិភាគតិចដ៏ឆ្នើមពិតប្រាកដ។ ជាពិសេស ក្នុងអង្គមហាសន្និបាតគ្មានការអានរបាយការណ៍ ឯកសារនោះទេ ជំនួសវិញនោះគឺចាក់ផ្សាយបទយកការណ៍ឆ្លុះបញ្ចាំងអំពីសមិទ្ធផលអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនរួមជាតិខ្មែរ និងការរួមចំណែកយ៉ាងសកម្មរបស់ជនរួមជាតិភាគតិចក្នុងការកសាង និងអភិវឌ្ឍន៍ខេត្តសុកត្រាំង”៕
យ្វីអាញ់ - ថាច់ធី